Connect with us

កីឡា

កីឡាករវ័យក្មេង១០រូបនឹងលេចធ្លោក្នុងព្រឹត្តិការណ៍អឺរ៉ូឆ្នាំនេះ

បានផុស

នៅ

ព្រឹត្តិការណ៍​បាល់ទាត់​ទ្វីបអឺរ៉ុប (EURO) ឆ្នាំ២០២៤ ដែល​​​ប្រទេសអាល្លឺម៉ង់​​ជាម្ចាស់ផ្ទះ នឹង​បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា​នេះ​ហើយ​​ដែល​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ចំនួន​២៤​ត្រូវ​ប្រជែង​គ្នា។ ក្នុង​ចំណោម​កីឡាករ​ឆ្នើម​ៗ​ជា​ច្រើន មាន​កីឡាករ​វ័យ​ក្មេង​១០​រូប​​​ត្រូវ​បាន​គេ​រំពឹង​នឹង​លេច​ធ្លោ​ខ្លាំង​ក្នុង​ឆ្នាំ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. កីឡាករ Jude Bellingham

ស្ថិតក្នុងវ័យ២០ឆ្នាំខ្សែបម្រើ Jude Bellingham បាន​បង្ហាញទម្រង់លេង​យ៉ាងល្អជាមួយ​ក្លិប​យក្ស​អេស្ប៉ាញ​ Real Madrid ហើយត្រូវបានក្រុមជម្រើសជាតិអង់គ្លេសកោះហៅ ដើម្បី​ចូល​រួម​ប្រកួតអឺរ៉ូ។ អ្នកគាំទ្រ​កំពុងទន្ទឹងរង់ចាំមើលការបង្ហាញសមត្ថភាពរបស់ខ្សែបម្រើនេះ​​​ថា​តើ​អាច​ជួយ​​អង់គ្លេស​ឈាន​ដល់​កម្រិត​ណា។

២. កីឡាករ Jeremy Doku

កីឡាករ Jeremy Doku ខ្សែបម្រើប្រយុទ្ធពូកែ​​ញាក់​របស់​ក្លិប Manchester City របស់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បែល​ហ្ស៊ិក។ ស្ថិត​ក្នុង​វ័យ​២២​ឆ្នាំ រូប​គេ​នឹង​ក្លាយ​ជា​តួ​ដ៏​សំខាន់​របស់​បែល​ហ្ស៊ិក​ក្នុង​ព្រឹត្តិការណ៍​អឺរ៉ូ​ឆ្នាំ​២០២៤​នេះ។

៣. កីឡាករ Cole Palmer

បន្ទាប់ពីបង្ហាញគុណផលល្អ​ជាមួយតោ​ខៀវ Chelsea កីឡាករ​វ័យ​២២​ឆ្នាំ Cole Palmer ត្រូវហោះចូលរួម​ក្រុមជម្រើស​ជាតិអង់គ្លេសក្នុងព្រឹត្តិការណ៍ EURO។ ខ្សែបម្រើប្រយុទ្ធ​រូប​នេះ​ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ។ ជឿជាក់ថា រូប​គេនឹង​ជួយ​អង់គ្លេស​ឈាន​ទៅ​ដល់កម្រិត​មួយ​ដែល​អង់គ្លេស​មិន​ធ្លាប់​បាន​ក្នុង​ប្រវត្តិ​សាស្ត្រ​អឺរ៉ូ។

៤. កីឡាករ Jamal Musiala

ស្ថិតក្នុងវ័យ២១ឆ្នាំ Jamal Musiala របស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ ជា​កីឡាករ​វ័យក្មេងឆ្នើមមួយរូបដែលអ្នកគាំទ្រ​ចង់ឃើញការបង្ហាញសមត្ថភាព​នៅ​លើទីលាន​ក្នុង​ព្រឹត្តិការណ៍​ធំ។ ទោះបីរដូវកាលនេះមិនអាចជួយក្រុម Bayern Munich ឈ្នះពាន ប៉ុន្តែសមត្ថភាព និងគុណភាពរបស់ខ្សែបម្រើរូបនេះនៅតែរក្សាទម្រង់បានយ៉ាងល្អ។

៥. កីឡាករ Florian Wirtz

បន្ទាប់ពីជួយក្រុម Bayer Leverkusen ឈ្នះពាន២ក្នុងមួយរដូវកាល កីឡាករ Florian Wirtz វ័យ២១ឆ្នាំ ត្រូវបានផ្ដល់សេចក្ដីទុកពី​គ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់។ ក្នុងព្រឹត្តិការណ៍ EURO ឆ្នាំនេះ អ្នកគាំទ្របាល់ទាត់ពិតជាចង់ឃើញ​ការបង្ហាញសមត្ថភាពរបស់​តារាជើងស្ដាំ​វ័យ​ក្មេង​​រូប​នេះ​ក្នុងការរកគ្រាប់​បាល់​ឲ្យ​ក្រុមម្ចាស់ផ្ទះ។

៦. កីឡាករ Xavi Simons

បន្ទាប់ពីផ្លាស់ទៅកាន់ក្រុម RB Leipzig ក្នុងលក្ខខណ្ឌខ្ចីជើង កីឡាករវ័យ២១ឆ្នាំ Xavi Simons បង្ហាញសមត្ថភាពបានយ៉ាងល្អ។ ក្នុងព្រឹត្តិការណ៍អឺរ៉ូឆ្នាំនេះ រូប​គេ​​បានរួមដំណើរជាមួយក្រុម​ទឹក​ក្រូច ហុល្លង់។ ទោះបីមិនសូវមានបទពិសោធច្រើនជាមួយក្រុមជម្រើសជាតិពីមុន​ ប៉ុន្ដែ​​អ្នកគាំទ្រជឿថា Simons នឹងកា្លយជាកីឡាករសំខាន់មួយរូប​របស់​ហុល្លង់។

៧. កីឡាករ Rasmus Højlund

ក្នុងរដូវកាលដំបូងជាមួយក្លិប​ Manchester United ខ្សែប្រយុទ្ធ Rasmus Højlund ពិតជាធ្វើបានល្អ ក្រោយ​ទទួល​បាន​ឱកាសបង្ហាញក្នុងជម្រើស១១នាក់ដំបូង និង​រក​បាន​គ្រាប់បាល់។ ស្ថិតក្នុងវ័យ២១ឆ្នាំ Højlund នឹងក្លាយជាកម្លាំងដ៏សំខាន់មួយក្នុងការជួយក្រុមជម្រើសជាតិដាណឺម៉ាក ក្នុងព្រឹត្តិការណ៍​ EURO ឆ្នាំនេះ។

៨. កីឡាករ Lamine Yamal

កីឡាករវ័យ១៦ឆ្នាំ Lamine Yamal របស់ក្រុម Barcelona ត្រូវបានកោះហៅចូលរួម​ក្រុមជម្រើសជាតិអេស្ប៉ាញក្នុងព្រឹត្តិការណ៍ EURO។ នេះជាលើកដំបូងរបស់ Yamal សម្រាប់ការចូលរួមពានរង្វាន់​ធំ។ អ្នកគាំទ្ររំពឹងថា ខ្សែប្រយុទ្ធវ័យក្មេងម្នាក់នេះនឹងបង្ហាញពីគុណផលរបស់ខ្លួនបានយ៉ាងល្អ​ជា​មួយ​​ក្រុមជម្រើសជាតិអេស្ប៉ាញ។

៩. កីឡាករ Arda Güler

ខ្សែបម្រើវ័យ១៩ឆ្នាំ Arda Güler ទើបតែផ្លាស់មកក្រុម Real Madrid ក្នុងរដូវកាលនេះ។ ទោះបីមិនសូវមាន​ឱកាស​បង្ហាញខ្លួនជាមួយក្រុមយក្សនៅអេស្ប៉ាញ ប៉ុន្តែរូបគេក៏ត្រូវបានកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិ​តួកគី។ រូប​គេ​ត្រូវបានគេរំពឹងថា នឹងទទួលបានឱកាស​បង្ហាញខ្លូន​ក្នុងព្រឹត្តិការណ៍អឺរ៉ូ។

១០. កីឡាករ Warren Zaïre-Emery

ខ្សែបម្រើវ័យ១៨ឆ្នាំ Warren Zaïre-Emery ពិតជាធ្វើបានយ៉ាងល្អក្នុងការបង្ហាញខ្លួនជាមួយក្រុម Paris Saint-Germain រហូតត្រូវបានក្រុមជម្រើសជាតិបារាំងកោះហៅ​ដើម្បី​ព្រឹត្តិការណ៍ EURO។ ទោះបីបារាំង​ បច្ចុប្បន្នសម្បូរខ្សែបម្រើឆ្នើមៗ​ ប៉ុន្តែ​​រូប​គេ​ទំនងជាទទួលបាន​ឱកាស​ក្នុងការបង្ហាញខ្លួន៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥ នាទីutes មុន

ស្រាបៀរ Heineken® បាននាំមកនូវផលិតផលថែរក្សាស្បែក Heineken® Smootheriser ដែលមានចំនួនកំណត់មកប្រទេសកម្ពុជា​

ជីវិតកម្សាន្ដ៤៦ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ១ ម៉ោង មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

Sokha Hotels

ព័ត៌មានពេញនិយម