កីឡា
តួកគីនិងអ៊ីរ៉ង់ជាក្រុមមិនទាន់រកបានជ័យជម្នះក្នុងពាន Volleyball Nations League
ការប្រកួតពានរង្វាន់បាល់ទះពិភពលោកបុរស FIVB Men’s Volleyball Nations League ឆ្នាំ២០២៤ ឈានដល់សប្ដាហ៍ទី២ ក្នុងនោះក្រុមតួកគី និងអុីរ៉ង់ជាក្រុមតែ២គត់ដែលមិនទាន់រកបានជ័យជម្នះសោះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/w2hxcdgznnz9jvwcz55o.jpg)
ក្រុមបាល់ទះជម្រើសជាតិតួកគី ជាក្រុមឈរនៅលេខ១៥ ក្នុងតារាងចំណាត់ថ្នាក់បាល់ទះពិភពលោកបច្ចប្បន្ន ហើយជាក្រុមខ្លាំងមួយ ប៉ុន្តែបែរជាធ្វើមិនបានល្អសោះក្នុងឆ្នាំ២០២៤។ ក្រោយឆ្លងកាត់ការប្រកួតក្នុងវគ្គជុំវិលសន្សំពិន្ទុ៦លើល គឺចាញ់ទាំង៦លើក។ ក្រុមតួកគីកំពុងស្ថិតនៅបាតតារាង ប្រឈមនឹងការបាត់បង់គ្មានឱកាសឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ។
លទ្ធផលការប្រកូត៦លើករបស់ក្រុមទួកគី
-តួកគី ១-៣ កាណាដា
-តួកគី ២-៣ ហុល្លង់
-តួកគី ១-៣ បារាំង
-តួកគី ១-៣ សហរដ្ឋអាមេរិក
-តួកគី ០-៣ ស្លូវេនី
-តួកគី ០-៣ ប៉ូឡូញ
![](https://www.kampucheathmey.com/wp-content/uploads/2024/06/1403030609312596230161784.jpg)
មិនខុសពីក្រុមតួកគីប៉ុន្មានទេ ក្រុមបាល់ទះជម្រើសជាតិអុីរ៉ង់ ជាក្រុមខ្លាំងមួយក្នុងតំបន់អាស៊ី និងឈរលេខ១៦ ក្នុងតារាងចំណាត់ថ្នាក់បាល់ទះពិភពលោក។ ក្នុងព្រឹត្តិការណ៍ការប្រកួតពានរង្វាន់បាល់ទះពិភពលោកបុរសឆ្នាំនេះ អុីរ៉ង់ធ្វើមិនបានល្អទាល់តែសោះ ក្រោយឆ្លងកាត់ការប្រកួតការប្រកួត៦លើកគឺចាញ់ទាំង៦លើក កំពុងស្ថិតនៅលេខ១៥ ក្នុងតារាងពិន្ទុ។
លទ្ធផលការប្រកូត៦លើករបស់អុីរ៉ង់
-អុីរ៉ង់ ១-៣ ស៊ែប៊ី
-អុីរ៉ង់ ០-៣ អុីតាលី
-អុីរ៉ង់ ១-៣ គុយបា
-អុីរ៉ង់ ២-៣ អាហ្សង់ទីន
-អុីរ៉ង់ ០-៣ ជប៉ុន
-អ៉ីរ៉ង់ ០-៣ ប្រេស៊ីល
![](https://www.kampucheathmey.com/wp-content/uploads/2024/06/Volleyball-Nations-League-2024-Week-2.png)
អត្ថបទ៖ ផា រតនា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?