Connect with us

កីឡា

លន បញ្ញា ប៉ះ​ Elias ជា​ជើង​ឯកអឺរ៉ុបពិតៗមានកំណត់ត្រាមិនធ្លាប់ចាញ់

បានផុស

នៅ

ម្ចាស់​មេដាយ​មាស​កីឡា​ស៊ីហ្គេម លន បញ្ញា ត្រូវ​ប៉ះ​ជើង​ខ្លាំង​ពិត​ប្រាកដ​លំដាប់​អឺរ៉ុប Elias Naji នៅ​ថ្ងៃ​ទី២៧ ខែ​មិថុនា ឆ្នាំ​២០២៤ នៅ​ទី​ក្រុង​បារីស ប្រទេសបារាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ Elias NAJI អាយុ​២០​ឆ្នាំ​ធ្លាប់​ប្រកួត​បាន​៣​៥​ដង​គឺ​ឈ្នះ​ទាំង​អស់ សូម្បី​ស្មើ​ក៏​មិន​ធ្លាប់​ផង។ កីឡាករ​បារាំង-ម៉ារ៉ុក​រូប​នេះមាន​ខ្សែ​ក្រវាត់​ជា​ច្រើន​គ្រឿង​ក្នុង​៣​ស្ថាប័ន​ផ្សេង​គ្នា​ ក្នុង​នោះ​​ខ្សែ​ក្រវាត់​ថ្នាក់​ជាតិ​បារាំង​ចំនួន​៦​ខ្សែ​ ខ្សែ​ក្រវាត់​ជា​ជើង​ឯក​​​អឺរ៉ុប GMGP និង​​ខ្សែ​ក្រវាត់​ WBC អឺរ៉ុប។

ស្ថាប័ន​ប្រដាល់​មួយ​ថៃ​ទ្វីប​អឺរ៉ុប​បាន​ចារ​ទុក​ហើយ​គឺ កីឡាករ​បារាំង Elias Naji ​បាន​គ្រង​ជើង​ឯក European Super-Welterweight នៅទី​១ ខែ​កក្កដា ឆ្នាំ​២០២៣ ដែល​រហូត​ពេល​នេះ​កាន់​កាប់​បាន​ជិត​មួយ​ឆ្នាំ​ហើយ។

ចំណែក​ លន បញ្ញា ជា​ម្ចាស់​ខ្សែ​ក្រវាត់​​​៥​ខ្សែ​​ ​ជា​ម្ចាស់​មេដាយ​មាស​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៣ ជា​ម្ចាស់​មេដាយ​ប្រាក់​ស៊ីហ្គេម ឆ្នាំ​២០២១។ ក្នុង​រយៈ​ពេល​ជាង​៣​ឆ្នាំ​ចុង​ក្រោយ​នេះ​ សម្រាប់​ការ​ឡើង​ប្រកួត​គុន​ខ្មែរ រូប​គេ​បាន​ចាញ់​តែ​ម្តង​គត់​គឺ​ចាញ់​មិត្ត​រួម​ជាតិ ឡៅ ចិត្រា ខណៈ​ការ​ប្រកួត​ជា​មួយ​ដៃ​គូ​បរទេស​មិន​ធ្លាប់​ចាញ់​សោះ។

កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០២៤ លន បញ្ញា បាន​ប្រកួត​ឈ្នះ​កីឡាករ​បារាំង Omar Bathily ដោយ​ពិន្ទុ​ នៅ​ប្រទេស​បារាំង និង​ជា​ការ​ឈ្នះ​លើក​ទី​២​លើ​ដៃ​គូ​ម្នាក់​នេះ។

នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា​ជា​មួយ​គ្នា​នេះ​ដែរ ឈុត សេរីវ៉ាន់ថង ត្រូវ​ប្រកួត​ម៉ារ៉ាតុង​ដែល​មាន​បេក្ខភាព​៣​ប្រទេស​ផ្សេង​ទៀត​គឺ​ម្ចាស់​ផ្ទះ​បារាំង អង់គ្លេស និង​អេស្ប៉ាញ។ ប្រសិន​បើ​ រូប​គេ​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​ម៉ារ៉ាតុង​នេះ រូប​គេ​នឹង​ទទួល​បាន​រង្វាន់​រថយន្ត​១​គ្រឿង ហើយ​នេះ​ជា​ការ​ប្រកួត​ម៉ារ៉ាតុង​លើក​ទី​២​លើ​ទឹក​ដី​បារាំង​ បន្ទាប់​ពី​លើក​ទី១​រូប​គេ​ទទួល​បាន​ខ្សែ​ក្រវាត់។

ចំណែក​ដៃ​គូ​របស់ ឡៅ ចិត្រា និង ព្រំ សំណាង មិន​ទាន់​ត្រូវ​បាន​បង្ហាញ​ទេ ប៉ុន្តែ​លោក សឿ វណ្ណៈ ស្ថាបនិក​កម្មវិធី​គុន​ខ្មែរ​ស៊ុបភើហ្វៃ​បាន​​ឲ្យ​ដឹង​ថា ដៃ​គូ​​របស់​កីឡាករ​កម្ពុជា​នៅ​ចុង​ខែ​នេះ​សុទ្ធ​តែ​លំដាប់​កំពូល​ៗ និង​ជម្រើស​ប្រចាំ​ទ្វីប​អឺរ៉ុប​ហើយ ដូច្នេះ​ជា​ឱកាស​ធំ​ដែល​កីឡាករ​គុន​ខ្មែរ​ត្រូវ​សាង​កេរ្តិ៍​ឈ្មោះ​លើ​ឆាក​អន្តរជាតិ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម២៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម