Connect with us

កីឡា

យប់នេះក្រុមកំពូលៗប៉ះគ្នាវគ្គ វគ្គវិលជុំសន្សំពិន្ទុ Volleyball Nations League

បានផុស

នៅ

ការប្រកួតពានរង្វាន់បាល់ទះបុរសពិភពលោកឆ្នាំ២០២៤ (Volleyball Nations League) នឹង​កក្រើកនៅថ្ងៃនេះ ដោយក្រុមខ្លាំងកំពូលតារាងត្រូវជួបគ្នាដើម្បីស្វែងរកពិន្ទុឡើងទៅវគ្គ៨ក្រុមចុងក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតនៅម៉ោង១:៣០ រសៀលថ្ងៃនេះ ក្នុងវគ្កវិលជុំសន្សំពិន្ទុក្នុងពូលក្រុមមិនទាន់ស្គាល់បរាជ័យស្លូវេនី ត្រូវជួបជាមួយក្រុមប្រេស៊ីល។ ក្រុមស្លូវេនី បច្ចុប្បន្នកំពុងឈរ​លេខ៣ ក្នុងតារាងពិន្ទុ ក្រោយប្រកួត៥លើក ឈ្នះទាំង៥ មាន១៣ពិន្ទុ ខណៈក្រុមប្រេស៊ីលឈរនៅលេខ៥ បន្ទាប់ពីប្រកួត៦លើក ឈ្នះ៤ ចាញ់២ មាន​១២ពិន្ទុ។ ដូច្នេះរង់ចាំថា ស្លូវេនីអាចបន្តកំណត់ត្រាមិន​ចាញ់របស់ខ្លួនឬក្រុមប្រេស៊ីលជាដំបូងអាចបញ្ចប់កំណត់ត្រាមិនដែលចាញ់របស់ស្លូវេនីក្នុងពានរង្វាន់ Volleyball Nations League ឆ្នាំ២០២៤។

ជំនួបដ៏ជក់ចិត្តនៅមួយគូទៀតគឺការប្រកួតរវាងក្រុមជប៉ុនប៉ះគ្នាជាមួយក្រុមប៉ូឡូញ នាវេលាម៉ោង៥:២០ ល្ងាចនេះ។ សម្រាប់ក្រុមប៉ូឡូញ កំពុងឈរលេខ១ ក្នុងតារាងពិន្ទុ ក្រោយប្រកួត៦លើក ឈ្នះ៥ ចាញ់១ មាន១៥ពិន្ទុ។ ចំណែកក្រុមជប៉ុន កំពុងឈរលេខ៤ ក្រោយ៥លើក ឈ្នះ៥ ចាញ់១ មាន១៣ពិន្ទុ។ ក្នុងការប្រកួតល្ងាចនេះជាជំនួបដែលអ្នកគាំទ្របាល់ទះទន្ទឹងរង់ចាំ ដោយសារក្រុមទាំង២ សុទ្ធតែក្រុមលំដាប់ពិភពលោកដូចគ្នា។

គូចុងក្រោយនាវេលាម៉ោង ១០យប់ ក្រុមគុយបាត្រូវជួបជាក្រុមអុីតាលី ក្នុងការប្រកួតវគ្គវិលជុំសន្សំពិន្ទុសប្ដាហ៍ទី២ពានរង្វាន់ Volleyball Nations League ឆ្នាំ២០២៤។​ ក្រុមអុីតាលី កំពុងឈរ​លេខ២ ក្នុងតារាងពិន្ទុក្រោយប្រកួត​៦លើក​ ឈ្នះ៥ ចាញ់១ មាន១៥ពិន្ទុ ខណៈក្រុមគុយបា កំពុងឈរនៅ៨ បន្ទាប់ពីប្រកួត៦លើក ឈ្នះ៣ ចាញ់៣ មាន១០ពិន្ទុ។

ការប្រកួតក្រុមទាំង២ត្រូវពិន្ទុចាំបាច់ដូចគ្នាដើម្បី​ឱកាស​ឡើងទៅវគ្គ៨ក្រុមចុងក្រោយ។ ក្នុងជំនួប៣គូនេះសុទ្ធតែជាគូសំខាន់ប្រចាំសប្ដាហ៍ទី២នេះ។ ការប្រកួតកាន់តែតានតឹង ខណៈគម្លាតពិន្ទុពីក្រុមលេខ១ដល់ក្រុមលេខ៨មិនខុសគ្នាឆ្ងាយទេ៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៣២ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម