Connect with us

កីឡា

លោក Felix ប្រាប់​ថា ទម្រង់លេងឈ្នះម៉ុងហ្គោលីតាមក្បួនចង់បាន

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​យក​ឈ្នះ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ម៉ុងហ្គោលី ដោយ​លទ្ធផល ២-០ សម្រាប់​ការ​ប្រកួត​មិត្តភាព​​អន្តរជាតិ​ យប់​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០២៤ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លទ្ធផល​ជ័យជម្នះ​បាន​ធ្វើ​ឲ្យ​លោក Félix Dalmás គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​សប្បាយ​ចិត្ត និង​មាន​មោទនភាព​ចំពោះ​អ្វី​ដែល​កីឡាករ​កម្ពុជាបង្ហាញ​ខ្លួន​លើ​ទី​លាន។

ក្រោយ​ចប់​ការ​ប្រកួត លោក Félix Dalmás ៖«យើង​បាន​ព្យាករហើយ​ថា ការ​ប្រកួត​នេះ​តឹង​តែងខ្លាំង ហើយ​ភ្លៀ​ង​រឹត​តែ​ធ្វើ​ឲ្យ​ការ​ប្រកួត​កាន់​តែ​លំបាក។ ​ជា​ពិសេស​កីឡាករ​ម៉ុងហ្គោលី​មាន​កាយ​សម្បទា​ធំ​ខ្ពស់។ យ៉ាង​ណា ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បាន​ឃើញ​ក្រុម​បាន​ព្យាយាម​លេង​តាម​អ្វី​ដែល​យើង​ចង់​ធ្វើ។ គ្រប់​កីឡាករ​ទាំង​អស់ព្យាយាម​លេង​ ទោះ​ស្ថិត​ក្នុង​កាលៈ​ទេសៈ​លំបាក​យ៉ាង​ណា​ក៏​ដោយ ដែល​បាន​ធ្វើ​ឲ្យ​យើង​មាន​មោទនភាព។ ពួក​គេ​លេងដោយ​ឆន្ទៈ​ ស្មារតី​ជា​ក្រុម និង​លេង​ដើ​ម្បី​អ្នក​គាំទ្រ​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់។ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​សប្បាយ​ចិត្ត​ចំពោះ​អ្វី​ដែល​យើង​បាន​បង្ហាញ​នៅ​លើ​ទី​លាន។ ទោះ​បី​ជា​គេ​មាន​មាឌ​ធំ យើង​មានមាឌ​តូច តែ​យើង​មាន​ឆន្ទៈ​ប្រយុទ្ធ»។

«អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​ជា​ពិសេស​ទៀត​នោះ​គឺ​អរគុណ​អ្នក​គាំទ្រ។ ទោះ​បី​ជា​មេឃ​ភ្លៀង​យ៉ាង​ណា ពួក​គាត់​តស៊ូ​​​ទស្សនា​ទាំង​សើម​ជោកជាំ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ព្រឺ​សម្បុរ បន្ត​ស្រែក បន្ត​​ហ៊ោ​គាំទ្រ ហើយ​នឹក​ឃើញ​កាល​ខ្ញុំ​នៅ​ពី​កុមារភាព​ពេល​ទៅ​មើល​ជា​មួយ​គ្រួសារ»។ លោក​បាន​អរគុណ​ដល់​អ្នក​គាំទ្រ។

លោក​ Félix Dalmás បាន​បន្ថែម​ថា ការ​រក​បាន​២​គ្រាប់​នៅ​វគ្គ​ទី១​មិន​មែន​ដោយសារ​តែ​មាន​អំណោយ​ផល​ពី​ការ​ភ្លៀង​ធ្លាក់​ទេ។ ផ្ទុយ​ទៅ​វិញ ភ្លៀង​ធ្លាក់​បាន​ធ្វើ​ឲ្យ​ការ​លេង​កាន់​តែ​ពិបាក​ខ្លាំង។ អ្វី​​ដែល​​​ធ្វើ​ឲ្យ​ក្រុម​ទទួល​បាន​ជ័យជម្នះ​គឺ​កើត​ចេញ​ពី​ឆន្ទៈ​លេង​របស់​កីឡាករ​ទាំង​អស់​គ្នា។

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នឹង​ធ្វើ​ដំណើរទៅ​ប្រទេស​ម៉ុងហ្គោលី​ទាំង​យប់​នេះ​តែ​ម្តង​​​ដើម្បី​ប្រកួត​មិត្ត​ភាព​លើក​ទី​២​ជា​មួយ​ម៉ុងហ្គោលី៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ វិនាទី មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ត្រាំ គំរាមដាក់ពន្ធលើសហភាពអឺរ៉ុប និងចិន​ជាថ្មី ខណៈម៉ិកស៊ិក និងកាណាដា ត្រៀមចាត់វិធានការឆ្លើយតប

ព័ត៌មានជាតិ៣ នាទីutes មុន

សហជីពនៅកម្ពុជា៖ ការស្លាប់របស់លោក លិម​​ គិមយ៉ា ជាឈ្នាន់ដើម្បីក្រុមប្រឆាំងប្រមូលកម្លាំងតវ៉ាករណីកោះគុត

សេដ្ឋកិច្ច៥ នាទីutes មុន

កម្ពុជារកចំណូលបានជាង $៦៧១ លាន ពីការនាំចេញជ័រកៅស៊ូ ខណៈតម្លៃបានកើនជាង ៦០០ ដុល្លារ ក្នុងមួយតោន

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

លោក ស៊ី និង​លោក ពូទីន ពិភាក្សា​គ្នា​ពី​ទំនាក់ទំនង​ជាមួយ ត្រាំ អ៊ុយក្រែន និង​តៃវ៉ាន់

Sokha Hotels

ព័ត៌មានពេញនិយម