កីឡា
Dave Leduc រង់ចាំម៉ោង២ថ្ងៃនេះដើម្បីឆ្លើយតបលោកប្រធានគុនខ្មែរ
កាលពីរសៀលថ្ងៃអាទិត្យ ទី៩ ខែមិថុនា ឆ្នាំ២០២៤ កីឡាករ Dave Leduc បានចេញវីដេអូបកស្រាយទៅនឹងការលើកឡើងរបស់លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរជុំវិញការមិនអនុញ្ញាតឲ្យរូបគេឡើងប្រកួតគុនខ្មែរដាច់ខាតក្នុងអាណត្តិរបស់លោក។

នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ Dave Leduc បានចេញសារលើគណនី Facebook របស់លោកដើម្បីរង់ចាំការឆ្លើយតបចំពោះការវាយប្រហារតាមបណ្តាញទំនាក់ទំនងសង្គម។
លោកបានរៀបរាប់ថា ៖«ថ្ងៃនេះជាថ្ងៃចន្ទ ទី១០ ខែមិថុនា ខ្ញុំនឹងនៅចាំមុខហាងកាហ្វេរបស់ខ្ញុំ DAV House នៅម៉ោង២រសៀលដើម្បីឆ្លើយតបទៅនឹងការវាយប្រហារនៅលើបណ្តាញសង្គម ពីលោក ខូវ ឆាយ មកកាន់រូបខ្ញុំ»។
«ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះទង្វើ របស់លោកប្រធានថ្មីនៃសហព័ន្ធគុនខ្មែរ ដែលគ្មានវិជ្ជាជីវៈ និងមិនមានការផ្តល់តម្លៃមកលើរូបខ្ញុំ។ អតីតប្រធានសហព័ន្ធគុនខ្មែរមុន មានទាំងវិជ្ជាជីវៈ និងចាស់ទុំជាង គួរឲ្យគោរព។ ខ្ញុំគិតថា អ្នកថ្មីកំពុងព្យាយាមចង់ល្បីដោយយកឈ្មោះខ្ញុំមកធ្វើជាវិធានបទ ពេលនេះដំណើរការហើយ សូមអបអរសាទរ។ ប្រសិនបើជាមនុស្សប្រុសមែន គួរតែនិយាយជាមួយគ្នា ហើយពិភាក្សាអំពីបញ្ហា។ ប៉ុន្តែគាត់បានសម្រេចចិត្តនិយាយជាមួយអ្នកកាសែត ហើយផ្សព្វផ្សាយនៅលើបណ្តាញសង្គមនិងធ្វើឲ្យរឿងនេះផ្ទុះ។ គាត់បានបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំជាសាធារណៈ ហើយប្រឌិតរឿងមិនពិតអំពីខ្ញុំ»។

លោកបានបន្តទៀតថា ៖«ខ្ញុំស្រលាញ់ប្រទេសកម្ពុជា។ ខ្ញុំរស់នៅទីក្រុងនៅភ្នំពេញជាមួយគ្រួសាររបស់ខ្ញុំ និងកូនរបស់ខ្ញុំទើបតែកើតបាន១ខែនៅទីនេះ។ ខ្ញុំបានវិនីយោគនៅទីនេះ។ ខ្ញុំបានបង្កើតការងារសម្រាប់បុគ្គលិកជាច្រើន ខ្ញុំបានជួយគ្រួសារជាច្រើន ដែលជាអតីតយុទ្ធជន។ ខ្ញុំបានបើកអាជីវកម្មនៅទីនេះ ហើយអ្នកដែលបានតាមដានខ្ញុំ ដែលជា Fan ខ្ញុំ។ ពួកគាត់ដឹងហើយថា ខ្ញុំបានជួយផ្សព្វផ្សាយគុនខ្មែរស្ទើរតែរាល់ថ្ងៃតាមបណ្តាញសង្គម»។
«លោក ខូវ ឆាយ កំពុងតែនិយាយកុហក។ ខ្ញុំមិនដែលកែប្រែច្បាប់ប្រកួតជាមួយ ព្រំ សំណាងទេ។ អ្នកទាំងអស់គ្នាដឹងហើយថា ខ្ញុំមិនក្រកួតដោយពាក់ហ្គង់នោះទេ។ ខ្ញុំជាជើងឯក bareknuckle។ ការប្រកួតជាមួយអំបោះឆៅគឺជាលក្ខខណ្ឌដ៏សំខាន់សម្រាប់ខ្ញុំក្នុងការប្រកួតនៅប្រទេសកម្ពុជា។ Promoter បានសន្យាជាមួយខ្ញុំថា ការប្រកួតរបស់ខ្ញុំនឹងនៅជាមួយអំបោះឆៅ ហើយបន្ទាប់មកគាត់បានព្យាយាមផ្លាស់ប្តូរវាមុនពេលប្រកួត។ គាត់ដឹងការពិតច្បាស់ណាស់។ អ្នករាល់គ្នាអាចពិនិត្យមើលការប្រកាសប្រកួតជាផ្លូវការរបស់ខ្ញុំ នៅលើបណ្តាញសង្គមដោយមានអ្នកចូលមើល១លានដង។ ខ្ញុំបានពន្យល់លម្អិតអំពីការប្រួត»។
កាលពីម្សិលមិញ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានប្រកាសពីការមិនអនុញ្ញាតឲ្យ Dave Leduc ប្រកួតគុនខ្មែរដាច់ខាតក្នុងអាណត្តិរបស់លោក។
បន្ទាប់មក លោក Dave Leduc បានចេញវីដេអូ បកស្រាយជុំវិញការលើកឡើងរបស់លោក ខូវ ឆាយ ដែលចាត់ទុកលោកជាបុគ្គលមិនគួរឲ្យទុកចិត្ត។ ការទាមទារយកតម្លៃខ្លួនដល់១លានដុល្លារ និងថា លោក ខូវ ឆាយ គួរហៅលោកឲ្យជួបជជែកគ្នាផ្ទាល់ប្រសើរជាងការវាយប្រហារតាមបណ្តាញទំនាក់ទំនងសង្គម។ យ៉ាងណា វីដេអូ ត្រូវបានលុបចោលវិញបាត់ទៅហើយ។ ពេលនេះ លោកចេញសារដើម្បីឆ្លើយតបទៀត៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?