Connect with us

កីឡា

កីឡាកររក​បាន​គ្រាប់​បាល់​ច្រើនបំផុត៥រូបក្នុង​ប្រវត្តិសាស្ត្រ EURO

បានផុស

នៅ

ការប្រកួត​បាល់ទាត់​ពានរង្វាន់​ EURO ជាព្រឹត្តិការណ៍ធំបំផុតប្រចាំទ្វីបអឺរ៉ុបហើយរៀបចំឡើងក្នុងរយៈពេល៤ឆ្នាំម្ដង។ ថ្ងៃនេះមកស្គាល់កីឡាករស៊ុតបញ្ចូលទីច្រើនបំផុតចំនួន៥រូបក្នុងប្រវត្តិ​សាស្ត្រ​ពាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. កីឡាករ Cristiano Ronaldo

ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo រក​បាន​គ្រាប់​បាល់​ច្រើនជាង​គេ​បំផុតក្នុងព្រឹត្តិការណ៍ EURO។ រូប​គេ​រក​បាន​១៤គ្រាប់ ក្នុងការបង្ហាញខ្លួន៥លើកពានរង្វាន់ EURO ឆ្នាំ២០០៤, ២០០៨, ២០១២, ២០១៦ និង២០២០។ គ្រាប់បាល់ទាំង១៤គ្រាប់គឺគិតការប្រកួតជុំចុងក្រោយ ដោយមិនរាប់បញ្ចូលគ្រាប់បាល់ក្នុងជម្រុះទេ។ កីឡាករ Ronaldo នៅតែអាចបន្ដរកគ្រាប់បានទៀត ខណៈរូបគេត្រូវបានក្រុមជម្រើសជាតិកោះហៅចូលរួមក្នុងព្រឹត្តិការណ៍ EURO ឆ្នាំ២០២៤។

២. កីឡាករ Michel Platini

លោក Michel Platini អតីតកីឡាករឆ្នើមក្នុងក្រុមជម្រើសជាតិបារាំង រកបាន៩គ្រាប់ ក្នុងការបង្ហាញខ្លួន៥ប្រកួតក្នុងព្រឹត្តិការណ៍ EURO ឆ្នាំ១៩៨៤។ លោក Michel Platini ជាកីឡាករទី១ ក្នុងប្រវត្តិសាស្រ្ដពានរង្វាន់ EURO ដែលអាចរកគ្រាប់បានចំនួន៩គ្រាប់ក្នុង១ព្រឹត្តិការណ៍ គិតមកដល់ពេលបច្ចុប្បន្ន។

៣. កីឡាករ Alan Shearer

លោក Alan Shearer ជាអតីតខ្សែប្រយុទ្ធកំពូលរបស់ក្រុមជម្រើសជាតិអង់គ្លេស រក​បាន​៧​គ្រាប់​ក្នុងព្រឹត្តិការណ៍ EURO។ លោក​បាន​បង្ហាញខ្លួន៣លើកក្នុងព្រឹត្តិការណ៍ EURO ឆ្នាំ១៩៩២, ១៩៩៩៦ និង២០០០។

៤. កីឡាករ Antoine Griezmann

កីឡាករ Antoine Griezmann ខ្សែបម្រើប្រយុទ្ធក្នុងក្រុមជម្រើសជាតិបារាំង រក​បាន​៧គ្រាប់ ក្នុងការបង្ហាញខ្លួន២លើកក្នុងព្រឹត្តិការណ៍ EURO ឆ្នាំ២០១៦និងឆ្នាំ២០២០។ រូបគេមានគ្រាប់បាល់ស្មើជាមួយអតីតកីឡាករជម្រើសជាតិអង់គ្លេស Alan Shearer ប៉ុន្តែ Griezmann នៅមាន​ឱកាស​ក្នុងការស្វែងរកគ្រាប់បន្ថែម ដោយសាររូបគេជាប់ឈ្មោះក្រុមជម្រើសជាតិបារាំងក្នុងព្រឹត្តិការណ៍ EURO ឆ្នាំ២០២៤។

៥. កីឡាករ Ruud van Nistelrooy

លោក Ruud van Nistelrooy អតីតខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិហុល្លង់ រកបាន៦គ្រាប់ ក្នុងការបង្ហាញខ្លួន២លើកក្នុងព្រឹត្តិការណ៍ EURO ឆ្នាំ២០០៤និងឆ្នាំ២០០៨។ ៦គ្រាប់​របស់ Nistelrooy ស្មើ​ Patrick Kluivert, Wayne Rooney, Álvaro Morata, Thierry Henry, Zlatan Ibrahimović និង Nuno Gomes ដែល​រក​បាន​៦​គ្រាប់​ដែរ៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៦ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៤៣ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៤៤ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៥១ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម