កីឡា
កីឡាករ៥រូបចុងក្រោយឈ្នះពានកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ EURO
គិតចាប់តាំងពីព្រឹត្តិការណ៍ EURO ឆ្នាំ១៩៩៦ ដល់ឆ្នាំ២០២០ សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបបានធ្វើកំណែទម្រង់ ដោយសម្រេចផ្ដល់ពានរង្វាន់ដល់កីឡាករឆ្នើមក្រោយព្រឹត្តិការណ៍បញ្ចប់។ ថ្ងៃនេះសារព័ត៌មានកម្ពុជាថ្មីសូមបង្ហាញពីកីឡាករ ៥រូបចុងក្រោយឈ្នះពានកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ EURO។

១. កីឡាករ Gianluigi Donnarumma
អ្នកចាំទី Gianluigi Donnarumma របស់ក្រុមជម្រើសជាតិអុីតាលីឈ្នះពានរង្វាន់កីឡាករឆ្នើមនៅព្រឹត្តិការណ៍ EURO ឆ្នាំ២០២០។ លោកជាតួអង្គសំខាន់មួយរូមក្នុងជួយក្រុមអុីតាលីឈ្នះជើងឯក បន្ទាប់ពីឈ្នះក្រុមអង់គ្លេសនៅវគ្គផ្ដាច់ព្រ័ត្រ ដោយបាល់១១ម៉ែត្រសេចក្ដី ៣-២។

២. កីឡាករ Antoine Griezmann
កីឡាករ Antoine Griezmann បានឈ្នះពានរង្វាន់កីឡាករឆ្នើមនៅព្រឹត្តិការណ៍ EURO ឆ្នាំ២០១៦។ ទោះបីមិនអាចជួយក្រុមជម្រើសជាតិបារាំងឈ្នះពានរង្វាន់ EURO ក្នុងទឹកដីកំណើតខ្លួន ប៉ុន្តែ Griezmann ឈ្នះពានកីឡាករឆ្នើម ដោយសាររូបគេបង្ហាញទម្រង់លេងបានយ៉ាងល្អ និងស៊ុតបញ្ចូលទី៦គ្រាប់នាពេលនោះ។

៣. កីឡាករ Andrés Iniesta
ខ្សែបម្រើឆ្នើម Andrés Iniesta បានឈ្នះពានរង្វាន់កីឡាករឆ្នើមនៅព្រឹត្តិការណ៍ EURO ឆ្នាំ២០១២ បន្ទាប់ពីជួយក្រុមជម្រើសជាតិអេស្ប៉ាញឈ្នះពានរង្វាន់នេះ ក្រោយយកឈ្នះក្រុមអុីតាលី នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងលទ្ធផល ៤-០។

៤. កីឡាករ Xavi Hernández
កីឡាករ Xavi Hernández បានឈ្នះពានរង្វាន់កីឡាករឆ្នើមនៅព្រឹត្តិការណ៍ EURO ឆ្នាំ២០០៨។ លោកជាសមាជិកសំខាន់ ជួយក្រុមអេស្ប៉ាញយកឈ្នះអាល្លឺម៉ង់ នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងលទ្ធផល ១-០។

៥. កីឡាករ Theodoros Zagorakis
កីឡាករ Theodoros Zagorakis បានឈ្នះពានរង្វាន់កីឡាករឆ្នើមនៅព្រឹត្តិការណ៍ EURO ឆ្នាំ២០០៤ បន្ទាប់ពីជួយក្រុមជម្រើសជាតិក្រិក ឈ្នះជើងឯក ក្រោយយកឈ្នះក្រុមព័រទុយហ្គោល នៅវគ្គផ្ដាច់ព្រ័ត្រ ១-០៕
អត្ថបទ៖ ផា រតនា

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?