កីឡា
កីឡាករ៥រូបបង្ហាញខ្លួនច្រើនបំផុតក្នុងជើងឯក EURO ជុំចុងក្រោយ
ព្រឹត្តិការណ៍បាល់ទាត់អឺរ៉ុប EURO ជាពានរង្វាន់ធំបំផុតលំដាប់ទី១ប្រចាំទ្វីប និងជាពានរង្វាន់ដ៏ល្បីល្បាញបំផុតលំដាប់ទី២ បន្ទាប់ពីជើងឯកពិភពលោក World Cup។ កីឡាករម្នាក់ៗនៅតំបន់អឺរ៉ុបសុទ្ធតែចង់មានឈ្មោះក្នុងក្រុមជម្រើសជាតិដើម្បីចូលរួមប្រកួតក្នុងពានរង្វាន់នេះ។ កីឡាករខ្លះទទួលបានឱកាសទាំងវ័យក្មេង។ កីឡាករខ្លះមួយជីវិតក៏គ្មានឱកាសជាប់ជម្រើសជាតិដែរ។ ថ្ងៃនេះសារព័ត៌មាន«កម្ពុជាថ្មី» សូមបង្ហាញកីឡាករ៥រូបដែលបានបង្ហាញខ្លួនច្រើនបំផុតនៅក្នុងព្រឹត្តិការណ៍មួយនេះ។

១. កីឡាករ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo ជាកីឡាករបង្ហាញច្រើនបំផុតក្នុងព្រឹត្តិការណ៍ EURO។ លោកបានបង្ហាញខ្លួនសរុបបានចំនួន២៥លើក ជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ នៅជុំចុងក្រោយក្នុងពានរង្វាន់ EURO។ ស្ថិតិបង្ហាញខ្លួននេះមិនរាប់បញ្ចូលការបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិនៅវគ្គជម្រុះទេ។

២. កីឡាករ Pepe
ខ្សែការពារ Pepe ជាកីឡាករទី២ បង្ហាញខ្លួនបានច្រើនបំផុតក្នុងព្រឹត្តិការណ៍ EURO។ កីឡាករ Pepe បង្ហាញខ្លួនសរុបបានចំនួន១៩លើកជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់។ ស្ថិតិតរបស់ Pepe និង Cristiano Ronaldo នឹងមានការបែប្រួលទៀត ដោយសាររូបគេទាំង២បន្តជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិក្នុងព្រឹត្តិការណ៍អឺរ៉ូ ឆ្នាំ២០២៤។

៣. កីឡាករ João Moutinho
ខ្សែបម្រើ João Moutinho បង្ហាញខ្លួនសរុបបានចំនួន១៩លើកក្នុងការប្រកួតជុំចុងក្រោយពានរង្វាន់អឺរ៉ូជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់។ រូបគេជាកីឡាករទី៣ បង្ហាញខ្លួនបានច្រើនជាងគេក្នុងប្រវត្ដិសាស្រ្ដពានរង្វាន់លំដាប់ទី១ នៅទ្វីបអឺរ៉ុប។

៤. កីឡាករ Leonardo Bonucci
ខ្សែការពារ Bonucci ជាកីឡាករទី៤ បង្ហាញខ្លួនបានច្រើនបំផុតក្នុងព្រឹត្តិការណ៍អឺរ៉ូ។ លោកបានបង្ហាញខ្លួនសរុបបានចំនួន១៨លើក ក្នុងការប្រកួតជុំចុងក្រោយពានរង្វាន់អឺរ៉ូជាមួយក្រុមជម្រើសជាតិអុីតាលី។

៥. កីឡាករ Bastian Schweinsteiger
ខ្សែបម្រើ Bastian Schweinsteiger បង្ហាញខ្លួនសរុប១៨លើកក្នុងពានរង្វាន់អឺរ៉ូជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់។ រូបគេជាកីឡាករទី៥ បង្ហាញខ្លួនបានច្រើនជាងគេក្នុងប្រវត្ដិសាស្រ្ដពានរង្វាន់អឺរ៉ូ៕

អត្ថបទ៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?