កីឡា
ឧកញ៉ា ស្រី ចាន់ថន ថា សហព័ន្ធគុនខ្មែរគួរជួប Leduc ជជែកគ្នាទល់មុខ
ឧកញ៉ា ស្រី ចាន់ថន ដែលជាស្ថាបនិកក្លិបប្រដាល់គុនខ្មែរអន្តរជាតិ (KKIF) ចង់ឃើញមានការជួបគ្នារវាងថ្នាក់ដឹកនាំសហព័ន្ធគុនខ្មែរជាមួយកីឡាករកាណាដា-មីយ៉ាន់ម៉ា Dave Leduc បន្ទាប់ពីប៉ុន្មានថ្ងៃចុងក្រោយនេះមានសារឆ្លើយឆ្លងគ្នាច្រើននៅលើបណ្តាញទំនាក់ទំនងសង្គម។

កាលពីថ្ងៃអាទិត្យ ទី៩ ខែមិថុនា ឆ្នាំ២០២៤ លោក ខូវ ឆាយ បានប្រកាសនៅលើគណនី Facebook ផ្ទាល់ខ្លួនអំពីការបិទកីឡាករ Dave Leduc ក្នុងអាណត្តិរបស់លោក ដោយសារតែមិនអាចជឿទុកចិត្តបានលើជនបរទេសម្នាក់នេះ។
ភ្លាមៗនោះ កីឡាករ Dave Leduc បានចេញវីដេអូមួយដោយលើកឡើងថា ការប្រកាសបិទផ្លូវរបស់លោក ខូវ ឆាយ គឺជាវាយប្រហារដ៏ធ្ងន់ធ្ងរលើលោក ហើយសហព័ន្ធគួរតែហៅលោកជជែកគ្នាផ្ទាល់ ប្រសើរជាង។ បន្ទាប់មកលោកបានលុបវីដេអូនោះចោល ដោយបានសរសេរសារថា លោកមានលុយ និងមានម្ចាស់ឧបត្ថម្ភរួចហើយ ដូច្នេះលោកមិនត្រូវការឲ្យអ្នករៀបចំកម្មវិធីចំណាយប្រាក់ឲ្យលោកទេ។ មួយថ្ងៃបន្ទាប់ពោលគឺនៅថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ លោកបានធ្វើសន្និសីទសារព័ត៌មានថែមទៀតដើម្បីបកស្រាយជុំវិញការលើកឡើងរបស់លោក ខូវ ឆាយ ដែលធ្វើឲ្យរឿងរ៉ាវកាន់តែធំ។

នៅព្រឹកថ្ងៃអង្គារ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៤ ឧកញ៉ា ស្រី ចាន់ថន បានបញ្ចេញមតិយោបលើគណនី Facebook ថា ៖«មតិរបស់បងប្អូនទាំងអស់គ្នា៨០% មិនគាំទ្រ ដាវ លីឌុច តែបើតាមគំនិតខ្ញុំក៏មិនខុសពីបងប្អូនដែរ ប៉ុន្ដែខ្ញុំគិតថា រឿងទាំងអស់ គួរនិយាយគ្នាដាក់លើតុសិន ហើយត្រូវមានលក្ខខណ្ឌកិច្ចសន្យា សិទ្ធិក្នុងការរស់នៅ ច្បាប់ក្នុងប្រទេស»។
លោកបានបន្តថា ៖«បើតាមខ្ញុំគិត ដាវ លីឌុច ខុសតែម៉្យាងទេ គឺភាពអំនួតអួតអាងរបស់គាត់មិនឲ្យតម្លៃអ្នកដទៃ។ នេះជាចំណុចអវិជ្ជមានរបស់គាត់ តែបើយើងមើលទៅផ្លូវជីវិតរបស់គាត់ គាត់ដាក់ចិត្តមករស់នៅកម្ពុជាយើង ដោយយកប្រពន្ធ និងកូនមកនៅកម្ពុជា។ បើកអាជីវកម្មមុខរបរផ្ទាល់ខ្លួន ហើយគាត់ក៏មានផែនការផ្សែងៗទៀត ដោយមិនបានរៃអង្គាស់លុយពីបងប្អូនណាទេ។ ខ្ញុំបានដឹងរឿងទាំងអស់រាល់កីឡាកបរទេសមកជួបខ្ញុំ តែខ្ញុំមិនអាចនិយាយបានទាំងអស់នោះទេ។ ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋមួយរូបស្នើឲ្យមានកិច្ចប្រជុំមួយដើម្បីដោះស្រាយ និងសម្របសម្រួលរឿងនេះ»៕
អត្ថបទពាក់ព័ន្ធ
- លោក ខូវ ឆាយ៖«បិទ Leduc តែឡើងសង្វៀន តែស្វាគមន៍ការរកស៊ីនៅកម្ពុជា»
- Dave Leduc រង់ចាំម៉ោង២ថ្ងៃនេះដើម្បីឆ្លើយតបលោកប្រធានគុនខ្មែរ
- លោក ខូវ ឆាយ៖«Leduc ជាបុគ្គលមិនគួរឲ្យទុកចិត្ត មិនអនុញ្ញាតឲ្យប្រកួតគុនខ្មែរដាច់ខាត»
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក