Connect with us

កីឡា

កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ទទួល៤ប្រទេស​នេះជម្រុះ AFC U17 Asian Cup

បានផុស

នៅ

កម្ពុជា​នឹង​ទទួល​ក្រុម​​បាល់ទាត់​យុវជន​អាយុ​ក្រោម​១៧​ឆ្នាំ (U17) ៤​ប្រទេស​សម្រាប់​ការ​ប្រកួត​​​ជម្រុះ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ពាន​រង្វាន់​យុវជន​អាស៊ី​អាយុ​ក្រោម​១៧​ឆ្នាំ (2025 AFC U17 Asian Cup) ដើម្បី​ស្វែង​រក​កៅអី​ឡើង​ទៅ​ ជុំ​ចុង​ក្រោយ​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

ការ​ចាប់​ឆ្នោត​​​នៅ​រសៀល ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០២៤​នេះ កម្ពុជា ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ ស្ថិត​នៅ​ពូល B ​ដែល​មាន​ក្រុម​យុវជន​​អាហ្វហ្គានីស្ថាន បង់ក្លាដែស ហ្វីលពីន និង ម៉ាកាវ ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចាប់​ឆ្នោត​ហាក់​ដូច​ជា​មាន​អំណោយ​ល្អ​គួរ​សម​សម្រាប់​ម្ចាស់​ផ្ទះ​កម្ពុជា ដោយសារ​​នៅ​ក្នុង​ពូល​ជា​មួយ​គ្នា​នេះ អាហ្វហ្គានីស្ថាន គឺ​ជា​ក្រុម​ខ្លាំង​ក្នុង​ពូល ប៉ុន្តែ​បើ​និយាយ​ពី​ក្រុម​យុវជន​បង់ក្លាដែស ​ហ្វីលីពីន និង​ ​ម៉ាកាវ មិន​សូវ​​ជា​ខ្លាំង​ប៉ុន្មាន​ទេ។

ការ​ប្រកួត​ជម្រុះ​ក្នុង​ពូល​នេះ​​ចាប់​ពី​ថ្ងៃ​ទី​១៩ ​ដល់​ថ្ងៃ​ទី​​២៩ ខែ​តុលា ឆ្នាំ​២០២៤។ ក្រុម​លេខ១​ក្នុង​ពូល​ទាំង​១០​ និង​ក្រុម​លេខ​២​ល្អ​បំផុត​ចំនួន​៥​ បូក​រួម​ទាំង​​ម្ចាស់​ផ្ទះ​អារ៉ាប៊ីសាអ៊ូឌីត១​ទៀត សរុប​១៦​ក្រុម​ត្រូវ​ប្រកួត​ជុំ​ចុង​ក្រោយ​នៅ​ឆ្នាំ​២០២៥៕

ត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៣៧ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម