កីឡា
Ronaldo ជាកីឡាករបង្ហាញខ្លួនច្រើនជាងគេក្នុងព្រឹត្តិការណ៍ EURO
តារាឆ្នើម Cristiano Ronaldo ទោះបីមានវ័យចំណាស់ពិតមែន ប៉ុន្តែរូបគេនៅតែទទួលការទុកចិត្តពីលោក Roberto Martínez គ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយហ្គាល់។

ស្ថិតក្នុងវ័យ៣៩ឆ្នាំ កីឡាករ Cristiano Ronaldo ជាកីឡាករបាល់ទាត់នៅអឺរ៉ុបទី១ បង្ហាញខ្លួនបានច្រើនបំផុតក្នុងព្រឹត្តិការណ៍ EURO ជុំចុងក្រោយ។ រូបគេបានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្នុងព្រឹត្តិការណ៍ EURO ៦រដូវកាលជាប់គ្នាគឺឆ្នាំ២០០៤ ២០០៨, ២០១២ ២០១៦ ២០២០ និង២០២៤។
ព្រឹត្តិការណ៍អឺរ៉ូឆ្នាំ២០០៤ Ronaldo លេងបាន៦លើកឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ សរុប៤១៨នាទី ស៊ុតបញ្ចូលទីបាន២គ្រាប់ បញ្ចូលបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន២លើក ក្នុងវ័យត្រឹមតែ១៩ឆ្នាំ។

ខ្សែប្រុយទ្ធឆ្នើម Ronaldo កំពុងកាន់កំណត់ត្រាសំខាន់ៗជាងច្រើនទៀតក្នុងពានរង្វាន់អឺរ៉ូ ក្នុងនោះជាកីឡាករស៊ុតបញ្ចូលទីច្រើនបំផុតក្រោយរកបាន១៤គ្រាប់ និងជាកីឡាករបង្ហាញខ្លួនច្រើនបានចំនួន២៥ប្រកួត ជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ នៅជុំចុងក្រោយ។ សម្រាប់ស្ថិតិរបស់របស់រូបគេអាចនឹងប្រែប្រួលបន្ថែមក្នុងការប្រកួតពានរង្វាន់ EURO ឆ្នាំ២០២៤។
ក្រុមជម្រើសជាតិទ័រទុយហ្គាល់ស្ថិតក្នុងពូល F រួមមានក្រុមជម្រើសជាតិតួកគី ហ្សកហ្ស៊ី និងសាធារណរដ្ឋឆែក។ ការប្រកួតជុំចុងក្រោយពានរង្វាន់ EURO មានក្រុមចូលរួម២៤ក្រុម ហើយបែងចែកជា៦ពូល ក្នុងនោះក្រុមលេខ១និងលេខ២ ប្រចាំពូលនីមួយៗ និងក្រុមលេខ៣ល្អបំផុតចំនូន៤ក្រុម ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ៕

អត្ថបទ៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?