កីឡា
ជើងខ្លាំងរុស្ស៊ីខ្សែក្រវាត់ច្រើន Alexandr សង្ឃឹមឈ្នះ ធឿន ធារ៉ា ២០០%
ជើងខ្លាំងរុស្ស៊ី Alexandr Skvortsov ដែលមានបទពិសោធជោកជាំតាំងពីកុមារភាពសង្ឃឹមឈ្នះជើងខ្លាំងគុនខ្មែរ ធឿន ធារ៉ា រហូតដល់២០០% នៅពេលអ្នកទាំងពីរត្រូវជួបគ្នានៅយប់ថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤ នៅសង្វៀនថោន។

ការដាក់ក្តីសង្ឃឹមខ្ពស់បែបនេះសមទំនងរបស់កីឡាកររុស្ស៊ីរូបនេះដែរ បើប្រៀបធៀបនឹងបទពិសោធរបស់ខ្លួន។ រូបគេបានចាប់ផ្តើមប្រកួតប្រដាល់សេរីតាំងពីកុមារភាពមកម្ល៉េះពោលគឺមានរយៈពេលប្រហែលជា១៥ឆ្នាំហើយ។
Alexandr មានប្រវត្តិឡើងសង្វៀនទាំងអាជីព៣៥ដង ក្នុងនោះឈ្នះ២០ដង ចាញ់១៣ដង និងស្មើ២ដង ហើយធ្លាប់ប្រកួតលក្ខណៈស្ម័គ្រចិត្តប្រមាណ១៤៩ដង ក្នុងនោះឈ្នះ១៣២ដង និងចាញ់១៣ង។ បើសរុបការប្រកួតទាំងអាជីព និងស្ម័គ្រចិត្ត គឺចំនួន១៨៤ដង ដូចនឹងកីឡាករគុនខ្មែរដែលប្រកួតមិនគិតអាជីព ឬស្ម័គ្រចិត្តទេគឺសរុបស្ថិតិប្រកួតទាំងអស់។
ក្នុងរយៈពេលចាប់តាំងពីយុវជនក្នុងការប្រកួតលក្ខណៈស្ម័គ្រចិត្ត រហូតដល់ប្រកួតអាជីព កីឡាករ Alexandr Skvortsov បានឈ្នះខ្សែក្រវាត់ទាំងថ្នាក់ជាតិ អឺរ៉ុប និងពិភពលោកប្រហែលជា១៧ខ្សែ។

ខ្សែក្រវាត់ទាំងរបស់ Alexandr មានដូចជា
- ខ្សែក្រវាត់ថ្នាក់ជាតិរុស្ស៊ី កម្រិតយុវជនទម្ងន់៥៤គ ឆ្នាំ២០១២
- ខ្សែក្រវាត់ថ្នាក់ជាតិរុស្ស៊ី កម្រិតយុវជន ទម្ងន់៥៦គក ឆ្នាំ២០១៣
- ខ្សែក្រវាត់ថ្នាក់ជាតិរុស្ស៊ី កម្រិតយុវជនទម្ងន់៦៧គក ឆ្នាំ២០១៥
- ខ្សែក្រវាត់ទ្វីបអឺរ៉ុប កម្រិតយុវជន ទម្ងន់៦៧គីឡូក្រាម ឆ្នាំ២០១៦
- ខ្សែក្រវាត់ថ្នាក់ជាតិរុស្ស៊ី កម្រិតយុវជន ទម្ងន់៧១គីឡូក្រាម ឆ្នាំ២០១៦
- ខ្សែក្រវាត់ថ្នាក់ជាតិរុស្ស៊ី កម្រិតយុវជនទម្ងន់៧១គីឡូក្រាម ឆ្នាំ២០១៦
- ខ្សែក្រវាត់ទ្វីបអឺរ៉ុប កម្រិតយុវជនទម្ងន់៦៧គក ឆ្នាំ២០១៦
- ខ្សែក្រវាត់ថ្នាក់ជាតិរុស្ស៊ី ទម្ងន់៧១គីឡក្រាម ឆ្នាំ២០១៧
- ខ្សែក្រវាត់ K-1 សង្វៀន Fair Fight ទម្ងន់៧០គីឡូក្រាម ឆ្នាំ២០១៨
- ខ្សែក្រវាត់ K-1 សង្វៀន Fair Fight ទម្ងន់៧០គីឡូក្រាម ឆ្នាំ២០១៩
- ខ្សែក្រវាត់ថ្នាក់ជាតិរុស្ស៊ី WMC ទម្ងន់៦៩.៩គីឡូក្រាម ឆ្នាំ២០២០
- ខ្សែក្រវាត់ថ្នាក់ជាតិរុស្ស៊ី ទម្ងន់៧១គីឡូក្រាម ឆ្នាំ២០២០
- ខ្សែក្រវាត់ថ្នាក់ជាតិរុស្ស៊ី ទម្ងន់៧១គីឡូក្រាម ឆ្នាំ២០២០
- ខ្សែក្រវាត់ពិភពលោក TNA ទម្ងន់៧០គីឡូក្រាម ឆ្នាំ២០២១
ធឿន ធារ៉ា បានក្លាយជាអត្តពលិកខ្មែរដំបូងគេបង្អស់ដែលជាប់ឈ្មោះក្នុងទស្សនាវដ្តីអាមេរិកដ៏ល្បី «Forbes» បន្ទាប់ពីទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ និងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយគុនខ្មែរទៅលើឆាកអន្តរជាតិ។

សមិទ្ធផលសំខាន់ៗរបស់ ធឿន ធារ៉ា រួមមាន៖
- ខ្សែក្រវាត់ពិភពលោក Thai Fight
- ខ្សែក្រវាត់គុនខ្មែរអន្តរជាតិ IPCC Kun Khmer
- ខ្សែក្រវាត់គ្រុដគុនខ្មែរអន្តរជាតិ
- ខ្សែក្រវាត់គុនខ្មែរអន្តរទ្វីប Kun Khmer Intercontinental
- ខ្សែក្រវាត់ តេជោសន្តិភាព គុនខ្មែរពិភពលោក
- ខ្សែក្រវាត់គុនខ្មែរពិភពលោក 8 Men Tournament
- ខ្សែក្រវាត់ និងពានរង្វាន់ជាច្រើនទៀត
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៦ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី