កីឡា
អត្តពលិកកីឡាអត្តពលកម្ម២០១នាក់ ចូលរួមប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២០
ក្រុមកីឡាករ-កីឡាការិនី កីឡាអត្តពលកម្មចំនួន២០១នាក់ចូលរួមការ ប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើង ឯកថ្នាក់ជាតិឆ្នាំ២០២០ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី១១-១២ និង១៣ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ រៀបចំដោយសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត។

លោក ហ៊ុន បូរី អគ្គលេខាធិការសហ ព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្តបានឲ្យដឹងថា ការប្រកួតខាងលើនេះ ក្រុមកីឡាករ-កីឡាការិនីអត្តពលកម្មចំនួន២០១ នាក់មកពី១៦រាជធានី ខេត្ត និង២ក្រសួង គឺក្រសួងមហាផ្ទៃ និង ក្រសួងការពារជាតិកើនជាងឆ្នាំមុន ដោយឆ្នាំនេះអត្តពលិកចូលរួមច្រើនជាងកាលពីឆ្នាំមុន ដែលកីឡាករ-កីឡាការិនីអត្តពលកម្មមានត្រឹមតែចំនួន១២៤នាក់មកពី១២រាជធានីខេត្ត និង២ក្រសួង គឺក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិនោះ។


អគ្គលេខាធិការរូបនេះ បញ្ជាក់ថា ការប្រកួតខាងលើនេះ សហព័ន្ធបានដាក់វិញ្ញាសា ដែលត្រៀមរៀបចំប្រកួតរួមមាន ៖ អាយុលើស២០ឆ្នាំ គឺវិញ្ញាសាបុរស រត់ល្បឿនចម្ងាយ១០០ម៉ែត្រ រត់ចម្ងាយ ៨០០ ម៉ែត្រ រត់ចម្ងាយ១០.០០០ម៉ែត្រ លោតកម្ពស់ លោតចម្ងាយ និងចោលដុំ ដែក (៧,២៦៥ គ.ក)។ ចំណែកវិញ្ញាសានារី៖ រត់ចម្ងាយល្បឿន ១០០ម៉ែត្រ រត់ចម្ងាយ៨០០ម៉ែត្រ រត់ចម្ងាយ៥.០០០ម៉ែត្រ លោតកម្ពស់ លោតចម្ងាយ និងចោលដុំដែក(៤ គ.ក)។ ចំពោះអាយុក្រោម២០ឆ្នាំ វិញ្ញាសាបុរស៖ រត់ចម្ងាយល្បឿន១០០ម៉ែត្រ រត់ចម្ងាយ ៨០០ម៉ែត្រ រត់ចម្ងាយ៥.០០០ម៉ែត្រ លោតកម្ពស់ លោតចម្ងាយ និងចោលដុំ ដែក(៤ គ.ក) រីឯវិញ្ញាសានារី៖ រត់ចម្ងាយល្បឿន១០០ម៉ែត្រ រត់ចម្ងាយ៨០០ម៉ែត្រ រត់ចម្ងាយ៣០០០ម៉ែត្រ លោតចម្ងាយ លោតកម្ពស់និងចោលដុំដែក(៣គ.ក)៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម