Connect with us

កីឡា

Bruyne សង្ឃឹម បែលហ្ស៊ិក​ទទួលបាន៣ពិន្ទុ​ពី​ស្លូវ៉ាគីយប់នេះ

បានផុស

នៅ

ក្រុមជម្រើសជាតិបែលហ្ស៊ិក​ត្រូវជួបជាមួយក្រុមជម្រើសជាតិស្លូវ៉ាគី នាវេលាម៉ោង១១យប់ ថ្ងៃទី១៧ ខែមិថុនា ក្នុងការប្រកូតសន្សំពិន្ទុក្នុងពូល E ព្រឹត្តិការណ៍អឺរ៉ូ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនការប្រកួតចូលមកដល់ខ្សែបម្រើឆ្នើម Kevin de Bruyne រំពឹងថា ក្រុមនឹងធ្វើបានល្អក្នុងការប្រកួតយប់នេះ។ ជាពិសេសរូបគេសង្ឃឹយជួយក្រុម​ទទួល​បាន៣ពិន្ទុក្នុងការប្រកួតដំបូង។

កីឡាករ Kevin de Bruyne បាននិយាយថា ​​៖«ខ្ញុំមានអារម្មណ៍ ក្រុមទាំងមូល​បានត្រៀមរួចរាល់ និងមានថាមពលច្រើនដើម្បីសម្រេចបានសមិទ្ធផលល្អ។ ចាប់តាំងពីខ្ញុំត្រឡប់ពីរបួសវិញ​ ​វាមានភាពល្អប្រសើរច្រើន។ ខ្ញុំបានបង្ហាញខ្លួនក្នុងការប្រកួតជាច្រើនជាមួយការលេងក្នុងកម្រិតដ៏ល្អ។ ដូច្នេះ​ខ្ញុំ​មាន​អារម្មណ៍​ល្អ​ឥឡូវ​នេះ ហើយសង្ឃឹមអាច​ជួយ​បែលហ្ស៊ិក​ធ្វើ​បាន​ល្អ​ក្នុង​ការ​ប្រកួត​នេះ»។

សម្រាប់ក្រុមស្លូវ៉ាគី​ប្រឈម​នឹងការប្រកួតប្រជែងដ៏ស្វិតស្វាញជាមួយ​ក្រុមកំពុងឈរនៅចំណាត់ថ្នាក់លេខ៣ពិភពលោកបច្ចុប្បន្ន។ ចំពោះលោក Francesco Calzona គ្របង្វឹកក្រុមស្លូវ៉ាគីដឹងច្បាស់ពីកម្រិតរបស់កូនក្រុមរបស់ខ្លួន ដូច្នេះ​លោករំពឹងការប្រកួតបញ្ចប់ទៅត្រឹមលទ្ធផលស្មើគ្នាគឺជារឿងល្អ។

លោក Francesco Calzona បាននិយាយថា ៖«យើងដឹងថា យើងមិនមែនជាក្រុមដែលទទួលបានការចាប់អារម្មណ៍ខ្លាំង​ក្នុងការប្រកួតនេះ។ ​ក្រុមទាំងមូលនឹង​លេង​លើស​ពី​ខ្លួន​ឯង ហើយ​ទទួល​បាន​លទ្ធផល​ល្អ​បំផុត​។ អ្វី​ដែល​សំខាន់​គឺ​មិន​ចាញ់។ បែលហ្ស៊ិក​ជាក្រុមល្អ​ក្នុង​ការ​បំលាស់ទី និង​ការ​វាយ​បក ប៉ុន្តែ​យើងក៏​មាន​របៀប​លេង​របស់​យើងដែរ»។

ប្រភព៖ BBC
ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៣៨ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម