កីឡា
លោក Didier ប្រាប់ក្រុមបារាំងឲ្យផ្ដោតអារម្មណ៍ខ្លាំងក្នុងការប្រកួតថ្ងៃដំបូង
ក្រុមបាល់ទាត់ជម្រើសជាតិបារាំងត្រូវជួបជាមួយក្រុមជម្រើសជាតិអូទ្រីស វេលាម៉ោង២រំលងអធ្រាត្រ ថ្ងៃទី១៧ ឈានចូលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ សម្រាប់ការប្រកួតសន្សំពិន្ទុពូល D ក្នុងព្រឹត្ដិកាណ៍អឺរ៉ូ ឆ្នាំ២០២៤។

លោក Didier Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង បានប្រាប់កូនក្រុមរបស់លោកឲ្យផ្ដោតអារម្មណ៍ខ្លាំងមែនទែនសម្រាប់ការប្រកួតថ្ងៃដំបូង។ ជាពិសេសក្រុមត្រូវតែយកឲ្យខាងតែបាន៣ពិន្ទុ ពីព្រោះនេះជាកម្លាំងចិត្តដ៏សំខាន់មួយទៀតសម្រាប់ការប្រកួតបន្ទាប់។
លោក Didier បាននិយាយថា៖«ការប្រកួតដំបូងគឺមានសារៈសំខាន់ណាស់។ ការឈ្នះធ្វើឲ្យយើងស្ថិតក្នុងទីតាំងដ៏ល្អ ហើយនោះជាគោលដៅរបស់យើង។ សូម្បីតែក្រុមអូទ្រីសក៏គិតដូចគ្នាដែរ។ យើងត្រូវតែរៀបចំក្រុមឲ្យបានល្អក្នុងការប្រកួតដំបូង ដើម្បីជួយឲ្យយើងស្ថិតកន្លែងដែលមានសុវត្ថិភាព»។

មុនការប្រកួតចូលមកដល់គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង បានសិក្សាពីអំពីទម្រង់លេងរបស់ក្រុមអូទ្រីសយ៉ាងច្បាស់។ ជាពិសេសលោកបានមើលការប្រកួតប៉ុន្មានលើកចុងក្រោយ ដើម្បីស្វែងរកយុទ្ធសាស្រ្ដក្នុងការទប់ស្ដាត់ និងការស្វែងរកជោគជ័យក្នុងការប្រកួតយប់នេះ។
លោក Didier បានបន្ថែមថា៖«យើងបានសង្កេតមើលការប្រកួត៤លើកចុងក្រោយរបស់អូទ្រីស។ យើងមានវីដេអូវិភាគអំពីអ្វីដែលយើងនឹងត្រូវប្រឈមមុខ ហើយអ្វីដែលផលវិបាករបស់យើងនឹងជួបនៅក្នុងការប្រកួត។ ជាការពិតណាស់ ពួកគេមានគុណភាព និងភាពប៉ិនប្រសប់ ភាពខ្លាំងរបស់អូទ្រីស គឺសមត្ថភាពក្នុងការដេញបាល់ និងដាក់សម្ពាធលើគូប្រកួត»៕
ប្រែសម្រួល៖ ផា រតនា

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?