Connect with us

កីឡា

ហេតុផល៥យ៉ាង អាល្លឺម៉ងអាចនឹងឈ្នះពាន EURO 2024

បានផុស

នៅ

ក្រុម​អ្នក​វិភាគ​លីគ​កំពូល​ Bundesliga បានលើកឡើងអំពីហេតុផល៥​យ៉ាង​ណា​ ដែលក្រុម​បាល់ទាត់​ជម្រើសជាតិអាល្លឺម៉ងអាច​នឹង​ឈ្នះ​ជើង​ឯក​ EURO ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ផល​ចំណេញ​ក្នុងនាមជាម្ចាស់​ផ្ទះ

ក្រុមជម្រើសជាតិអាល្លឺម៉ង​មាន​ផលចំណេញច្រើនក្នុងនាមជាក្រុមម្ចាស់ផ្ទះ EURO ឆ្នាំ២០២៤​។ ការប្រកួតទាំងអស់នឹងត្រូវធ្វើឡើងនៅកីឡដ្ឋានក្នុងប្រទេសអាល្លឺម៉ង់ ដូចេ្នះវាបង្កភាពងាយស្រួលដល់អ្នកគាំទ្រចូលទស្សនា លើកទឹកចិត្តក្រុម​ម្ចាស់​ផ្ទះ​ ស្រប​ពេល​ដែល​ពួក​គេ​ជា​ក្រុម​ខ្លាំង​មួយ​ស្រាប់​ផង។

២. ស្មារតី​កីឡាករអាល្លឺម៉ង់

ក្រោយបញ្ចប់លីគកំពូលប្រទេសអាល្លឺម៉ង់ ក្រុមដែលលេចធ្លោជាងគេគឺក្រុម Bayer Leverkusen បានក្លាយជាក្រុមដំបូងដែលបញ្ចប់រដូវកាល Bundesliga ដោយមិនចាញ់សោះ ខណៈពេល​ពួកគេក៏បានឈ្នះពានរង្វាន់ DFB Cup និងឈានដល់វគ្គផ្តាច់ព្រ័ត្រ UEFA Europa League។

កីឡាករ Florian Wirtz, Robert Andrich និង Jonathan Tah របស់​ក្រុម Bayer Leverkusen សុទ្ធតែជាប់ឈ្មោះក្រុមជម្រើសជាតិ។ ជាពិសេសពួកគេ​កំពុង​តែ​រីករាយ​នឹង​សមិទ្ធផលជា​មួយ​ក្រុម Bayer Leverkusen។​ ជា​មួយ​គ្នា​ តារាឆ្នើម Toni Kroos និង Antonio Rüdiger របស់ Real Madrid ក៏ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិ។ ពួក​គេ​បាន​ជួយ​ Real Madrid ឈ្នះពានរង្វាន់ UEFA Champions League។ សរុបមកមានភាពវិជ្ជមានជាច្រើនជួយឲ្យ​ស្មារតី​កីឡាករអាល្លឺម៉ង់រឹង​មាំ គ្មាន​សម្ពាធ គ្មាន​ការ​ព្រួយ​បារម្ភ។

៣. កីឡាករវ័យក្មេងមានអារម្មណ៍​ពុះ​កញ្ជ្រោល

ក្រុមជម្រើសជាតិអាល្លឺម៉ង់ឆ្នាំនេះ​មាន​កីឡាករវ័យក្មេងល្អៗជាច្រើន។ ជាក់ស្ដែងកីឡាករ Florian Wirtz និង Jamal Musiala ជាកម្លាំងសំខាន់ក្នុងក្រុមជម្រើសជាតិ។ ពួកគេត្រូវបានផ្ដល់សេចក្ដីទុកចិត្តពីគ្រូបង្វឹកក្រុមជម្រើសជាតិ ក្នុងការដាក់ឲ្យលេងជម្រើសដំបូង បន្ទាប់ពីពួកគេបង្ហាញសមត្ថភាព និងគុណផលបានយ៉ាងក្នុងការប្រកួតក្នុងរដូវកាលមុន។ ដូច្នេះកីឡាករក្មេងល្អឆ្នើមៗនឹងប្រឹងឲ្យអស់ពីលទ្ធភាព ដើម្បីសម្រេចសមិទ្ធផលជូនជាតិ។

៤. បទពិសោធន៍ និងជោគជ័យ

មិនត្រឹមតែមានកីឡាករក្មេងៗល្អប៉ុណ្ណោះ អាល្លឺម៉ង់​​មានកីឡាកររៀមច្បងមានបទពិសោធជាច្រើនក្នុងការប្រកួត​ព្រឹត្តិការណ៍​ធំ​ៗ​។ ពិសេសសមាជិកជួយឲ្យអាល្លឺម៉ង់ឈ្នះ​ជើង​ឯក​ពិភព​លោក​ World Cup ឆ្នាំ២០១៤ គឺកីឡាករ Thomas Müller, Manuel Neuer និង Toni Kroos។ ជាក់ស្ដែងពួកគេសុទ្ធមានបទពិសោធបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិ​ជាង១០០លើក ដូច្នេះកីឡាករចាស់វស្សា៣រូបនេះនឹងក្លាយជាអ្នកដឹក​នាំ​ក្រុមនិងលើកចិត្តក្រុមយ៉ាងសំខាន់។

៥. ជួបក្រុមគូប្រជែងមានកម្រិតទាបជាងខ្លួន

ក្រោយពីការ​ចាប់​ឆ្នោតចែកចែងពូលមក​ អាល្លឺម៉ង់ស្ថិតក្នុងពូល A រួមមានស្កុតឡេន ហុងគ្រី និង​ស្វីស ដែល​មិន​លំបាក​សម្រាប់​ក្រុម​ម្ចាស់​ផ្ទះ​ឡើង​វគ្គ​បន្ត។ នេះជាផលចំណេញរបស់​អាល្លឺម៉ង់មួយទៀត។ ប្រសិនបើ​អាល្លឺម៉ង់ ឈរ​លេខ​១​​​ក្នុង​ពូល នោះនៅវគ្គ១៦ក្រុម​ចុង​ក្រោយ ពួកគេត្រូវជួបជាក្រុមលេខ២ ក្នុងពូល C ប៉ុន្តែបើពួកគេឈរនៅលេខ២វិញ នោះនឹងត្រូវជួបក្រុមលេខ២ ក្នុងពូល B៕

ប្រភព៖ Bundesliga
ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៥ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៧ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម