Connect with us

កីឡា

ម្ចាស់មេដាយអូឡាំពិករុស្ស៊ី៣រូប មិនមានសិទ្ធិចូលរួម​ប្រកួត​កីឡាអូឡាំពិកនៅបារាំង

បានផុស

នៅ

គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានប្រកាសអំពីអត្តពលិកឯកត្តជន​អព្យាក្រឹត (AIN) មានសិទ្ធិចូលរួម​ប្រកួត​​កីឡា​អូឡាំពិក ប៉ារីស ឆ្នាំ២០២៤ ស្របពេលគ្នានោះកីឡាករចំបាប់​១៦នាក់ត្រូវកាត់ចេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមអ្នកចំបាប់១៦នាក់ ត្រូវបានអនុម័តនោះមានអត្តពលិក១០នាក់ជាអ្នកកាន់លិខិតឆ្លងដែនរុស្ស៊ី ខណៈ៦នាក់ជាអ្នកកាន់លិខិតឆ្លងដែនបេឡារុស្ស។ អត្តពលិកដែលមានសិទ្ធិត្រូវបានអញ្ជើញដែលមានលិខិតឆ្លងដែនរុស្ស៊ី១០នាក់ ក្នុងនោះរួមមានកីឡាចំបាប់ Freestyle រួមមានកីឡាករ Nachin Mongush (៥៧គីឡូក្រាម), Shamil Mamedov (៦៥ គីឡូក្រាម), Arslan Bagaev (៨៦ គីឡូក្រាម), Abdulla Kurbanov (១២៥ គីឡូក្រាម), Greco-Roman Alan Ostaev (៨៧ គីឡូក្រាម) , Magomed Murtazaliev (៩៧ គីឡូក្រាម), អ្នកចំបាប់ស្ត្រី Natalya Malysheva (៥៣ គីឡូក្រាម), Veronika Chumikova (៥៧ គីឡូក្រាម), Alina Kasabieva (៦២ គីឡូក្រាម) និង​ Elizaveta Petliakova (៦៨ គីឡូក្រាម) ។

ប្រទេសរុស្ស៊ីមានការខាតបង់យ៉ាងខ្លាំងក្នុងកីឡាចំបាប់សេរី។ ដោយសារម្ចាស់ជើងឯកអូឡាំពិក Abdulrashid Sadulaev ម្ចាស់ជើងឯកតូក្យូឆ្នាំ ២០២០ កីឡាករ Zaur Uguev ជើងឯកតូក្យូឆ្នាំ ២០២០ និងជាម្ចាស់ជើងឯកពិភពលោក Zaurbek Sidakov ម្ចាស់មេដាយសំរឹទ្ធអូឡាំពិក កីឡាករ Artur Naifonov មិនស្ថិតក្នុងបញ្ជីមានសិទ្ធិចូលរួមនៅព្រឹត្តិការណ៍អូឡាំពិកប្រទេសបារាំងទេ ក្នុង​ប្រភេទ​ទម្ងន់៧៤គីឡូក្រាម និង៩៦គីឡូក្រាម។

ខណៈពេល​អ្នកចំបាប់ក្រិក​បុរាណ របស់រុស្ស៊ីទទួលបាន៦អាជ្ញាប័ណ្ណ សម្រាប់ទីក្រុងប៉ារីស ឆ្នាំ​២០២៤ ពួកគេនឹងប្រកួតតែក្នុងប្រភេទទម្ងន់៨៧គីឡូក្រាម និង៩៧គីឡូក្រាមប៉ុណ្ណោះ៕

ប្រភព៖ Insidethegame
ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម