កីឡា
UEFA ស៊ើបអង្កេតការរើសអើងជាតិសាសន៍ចំពោះកីឡាករអង់គ្លេស
សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) កំពុងស៊ើបអង្កេតលើការចោទប្រកាន់ពីការរើសអើងជាតិសាសន៍ លើកីឡាករអង់គ្លេសអំឡុងពេលការប្រកួតរវាងក្រុមអង់គ្លេសជាមួយក្រុមស៊ែប៊ី។

ស្ថាប័នគ្រប់គ្រងបាល់ទាត់ទ្វីបអឺរ៉ុបបានប្រកាសថា ខ្លួននឹងធ្វើការស៊ើបអង្កេតផ្នែកវិន័យលើអាកប្បកិរិយារើសអើង បន្ទាប់ពីការទទួលជ័យជម្នះ ១-០ របស់អង់គ្លេស។ គេមិនដឹងថា នរណាដាក់ពាក្យបណ្តឹងនោះទេ ប៉ុន្តែយ៉ាងណាមិញគេយល់ថាមិនមែនជាការដាក់ពាក្យបណ្ដឹងពីក្រុមអង់គ្លេសទេ។
អង្គការប្រឆាំងការរើសអើង Fare ត្រូវបានគេដឹងថា មានអ្នកសង្កេតការណ៍នៅកីឡដ្ឋាន Arena AufSchalke អំឡុងពេលប្រកួតក្នុងពូល C ក្នុងទីក្រុង Gelsenkirchen។ ទន្ទឹមនឹងនេះដែរ សមាគមបាល់ទាត់ស៊ែប៊ីត្រូវបានចោទប្រកាន់ដោយ UEFA បន្ទាប់ពីរកឃើញវត្ថុតាង ពាក់ព័ន្ធនឹងការគប់ទៅលើការប្រកួត។ ការចោទប្រកាន់ក៏រួមបញ្ចូលទាំងការបញ្ជូនសារបង្កហេតុមិនសមសម្រាប់ព្រឹត្តិការណ៍ EURO។
ប៉ូលិសបាននិយាយថាមនុស្សចំនួន៨នាក់ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន បន្ទាប់ពីមានជម្លោះរវាងអ្នកគាំទ្រអង់គ្លេស និងស៊ែប៊ី មុនពេលការប្រកួត ក្នុងនោះ៧នាក់មកពីប្រទេសស៊ែប៊ី។

មុននេះសហព័ន្ធកីឡាបាល់ទាត់កូសូវ៉ូ បាននិយាយថា ខ្លួនបានដាក់ពាក្យបណ្តឹងទៅកាន់ UEFA អំពីការបង្ហាញទង់ជាតិ ពាក្យស្លោក និងការស្រែកច្រៀងដោយអ្នកគាំទ្រស៊ែប៊ី ដែលបង្ហាញពីសារនយោបាយ និងការរើសអើងជាតិសាសន៍ប្រឆាំងនឹងកូសូវ៉ូ។
ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុបបាននិយាយថា ៖«ស្ថាប័នគ្រប់គ្រង ក្រមសីលធម៌ និងវិន័យរបស់ UEFA (CEDB) នឹងសម្រេចលើបញ្ហានេះក្នុងពេលសមស្រប។ លើសពីនេះ ក្រមសីលធម៌ និងអធិការកិច្ចរបស់ UEFA នឹងធ្វើការស៊ើបអង្កេតផ្នែកវិន័យទាក់ទងនឹងអាកប្បកិរិយារើសអើងដែលត្រូវបានចោទប្រកាន់»។
ប្រភព៖ BBC
ប្រែសម្រួល៖ ផា រតនា

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?