កីឡា
អ្នកប៉ះសេឆ្នើម Dio កំពុងជួយក្រុម Lavani ឈរលើកំពូលតារាងលីគឥណ្ឌូណេស៊ី
កីឡាករប៉ះសេឆ្នើមជម្រើសជាតិឥណ្ឌូណេស៊ី Dio Zulfikri កំពុងជួយក្រុម Jakarta Lavani របស់ខ្លួនឲ្យឈរលើកំពូលតារាងបាល់ទះលីគកំពូលឥណ្ឌូណេស៊ី (Proliga) រដូវកាល២០២៤ បន្ទាប់ពីចាប់ផ្តើមប្រកួតតាំងពីចុងខែមេសាមក។

ឆ្លងកាត់ការប្រកួត១១លើកកន្លងមក ក្រុម Jakarta Lavani ទទួលបានជ័យជម្នះ៩លើក និងចាញ់២លើក រកបាន២២ពិន្ទុ កំពុងឈរលើកំពូលតារាងលីគ Proliga ដែលមានក្រុមចូលរួមប្រកួតចំនួន៧។

ក្នុងចំណោមសមាជិកក្រុម២០រូប កីឡាករ Dio Zulfikri ដែលបានជួយក្រុមបញ្ជាការដ្ឋានអង្គរក្សឈ្នះជើងឯកតេជោលីគកាលពីដើមឆ្នាំ២០២៤បានដើរតួនាទីយ៉ាងសំខាន់បំផុតក្នុងការជួយលើកបាល់ឲ្យខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Renan Buiatti ជាអ្នកផ្តាច់។ កីឡាករប្រេស៊ីលរូបនេះនេះមានកម្ពស់២.១៧ម៉ែត្រចាប់ដៃគ្នាជាមួយកីឡាករអ៉ីរ៉ង់ Mohammadreza Beik កម្ពស់២.០០ម៉ែត្រ និងសមាជិកថ្មីកីឡាករគុយបា Oreol Camejo កម្ពស់២.០៧ម៉ែត្រ។ កីឡាករទាំង៤រូបនេះជាកម្លាំងស្នូលមិនអាចខ្វះបានសម្រាប់ក្រុម Jakarta Lavani។


ចំណែកកីឡាករឥណ្ឌូណេស៊ី Luvi Febrian និង Doni Haryono ដែលបានមកលេងឲ្យបញ្ជាការដ្ឋានអង្គរក្សដែរនោះកំពុងលេងឲ្យក្រុម Jakarta Stin Bin។ ក្រុមនេះកំពុងឈរចំណាត់ថ្នាក់លេខ៣ជាបណ្តោះអាសន្ន បន្ទាប់ពីឆ្លងកាត់១០ប្រកួត ឈ្នះ៦ និងចាញ់៤ រកបាន២០ពិន្ទុ។ អ្វីដែលគួរឲ្យកត់សំគាល់ ៣ប្រកួតចុងក្រោយ ក្រុមJakarta Stin Bin ចាញ់រហូត។
ខាងក្រោមជាលទ្ធផលទាំង១១ប្រកួតរបស់ក្រុម Jakarta Lavani គិតត្រឹមថ្ងៃទី១៥ ខែមិថុនា។
- ឈ្នះ Jakarta Stin Bin ៣-០ (ថ្ងៃទី១៥ ខែមិថុនា)
- ឈ្នះ Jakarta Bhayangkara ៣-០ (ថ្ងៃទី១៣ ខែមិថុនា)
- ឈ្នះ Kadus Sukun ៣-០ (ថ្ងៃទី៩ ខែមិថុនា)
- ឈ្នះ Jakarta Pertamina ៣-០ (ថ្ងៃទី៦ ខែមិថុនា)
- ចាញ់ Palembang BS ២-៣ (ថ្ងៃទី១៨ ខែឧសភា)
- ឈ្នះ Kudus Sukun ៣-១ (ថ្ងៃទី១៧ ខែឧសភា)
- ឈ្នះ Jakarta Pertamina ៣-១ (ថ្ងៃទី១២ ខែឧសភា)
- ឈ្នះ Jarkata Bhayangkara ៣-០ (ថ្ងៃទី៥ ខែឧសភា)
- ចាញ់ Jakarta Stin Bin ០-៣ (ថ្ងៃទី២ ខែឧសភា)
- ឈ្នះ Palembang BS ៣-០ (ថ្ងៃទី២៨ ខែមេសា)


អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?