Connect with us

កីឡា

កំពូលអ្នកហែលទឹក Murphy ដាក់​គោល​ដៅ​យកមេដាយ​មាសកីឡាអូឡាំពិកឆ្នាំនេះ

បានផុស

នៅ

កីឡាករ Ryan Murphy ប្រាប់ពីបំណងប្រាថ្នាធំរបស់ខ្លួន ក្នុងការប្រកួតអូឡាំពិកឆ្នាំ២០២៤នៅទីក្រុងប៉ារីសគឺការដណ្តើមយកមេដាយមាស សម្រាប់​វិញ្ញាសា​ចម្ងាយ​១០០ម៉ែត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករវ័យ២៨ឆ្នាំរូបនេះបានបង្កើតកំណត់ត្រាយ៉ាងល្អ នៅព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុង Rio ឆ្នាំ២០១៦ នៅប្រទេសប្រេសុីល ក្រោយដណ្ដើមបានមេដាយមាស៣គ្រឿង ប៉ុន្តែនៅក្នុងព្រឹត្តិការណ៍នៅទីក្រុងតូក្យូ ក្នុងឆ្នាំ២០២០ រូបគេដណ្ដើមបានមេដាមាស១ ប្រាក់១ និងសំរិទ្ធ១។

កីឡាករ Ryan Murphy និយាយថា៖«ខ្ញុំមានអារម្មណ៍ថា ខ្ញុំតែងតែមានភ្លើងនៅក្រោមគូទរបស់ខ្ញុំ។ ខ្ញុំ​ជា​មនុស្ស​ដែល​មាន​កម្លាំង​ចិត្ត​ខ្លាំង។ ខ្ញុំ​ចង់​ឈ្នះ​រាល់​ពេល​ប៉ះ​ទឹក មិនថា​តែពេលហ្វឹកហាត់​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ឬ​វគ្គ​ផ្តាច់​ព្រ័ត្រ​អូឡាំពិកទេ។ ខ្ញុំចង់ទៅអូឡាំពិក ហើយខ្ញុំចង់ឈ្នះ»។

ម្ចាស់មេដាយមាស៤គ្រឿង​បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតហែលទឹកចម្ងាយ១០០ម៉ែត្រក្នុងកីឡា​អូឡាំពិល ទីក្រុងតូក្យូ ឆ្នាំ​២០២០ តាមពីក្រោយអត្តពលិករុស្ស៊ី២នាក់។ ក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៤ ជាពេលវេលាដែល Ryan Murphy ដាក់​ក្តី​ស្រមៃ​យក​មេដាយមាស ក្នុងការប្រកួតហែលទឹកចម្ងាយ១០០ម៉ែត្រ៕

ប្រភព៖ Reuters
ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម