កីឡា
លោក សួង បញ្ញា ប្រកាសឈប់ពីការបង្ហាត់គុនខ្មែរ និងការងារនៅទទក
លោក សួង បញ្ញា ដែលត្រូវបានគេស្គាល់ជាបុគ្គលម្នាក់ហ៊ាននិយាយរិះគន់មិនសំចៃមាត់ក្នុងវិស័យប្រដាល់គុនខ្មែរបានប្រកាសលាឈប់ពីការងារជាគ្រូបង្វឹក និងការងារផ្សេងៗនៅសង្វៀនប្រដាល់ទូរទស្សន៍ជាតិកម្ពុជា។
កាលពីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ លោក សួង បញ្ញា បាននិយាយថា ៖«ឃើញគេជេរខ្ញុំច្រើនណាស់។ គ្មានអ្នកណាដែលនៅជុំវិញសង្វៀននោះបង្ហាញភាពស្មោះត្រង់របស់ខ្ញុំ ដូច្នេះដើម្បីបញ្ជាក់ភាពត្រឹមត្រូវរបស់ខ្ញុំ ខ្ញុំសូមលាឈប់ពីការងាររុំបោះឆៅ និងការងាទាំងអស់នៅ ទទក ចាប់ពីថ្ងៃនេះតទៅ»។
មិនត្រឹមតែប៉ុណ្ណោះនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ លោក សួង បញ្ញា បានប្រកាសលាឈប់ពីការងារជាគ្រូបង្ហាត់នៅក្លិបប្រដាល់គុនខ្មែរស៊ុបពើហ្វៃ។ លោកបាននិយាយថា ៖«ខ្ញុំបាទ សួង បញ្ញា ចាប់ពីថ្ងៃ១៩.៦.២០២៤ តទៅ ខ្ញុំបាទបានសូមលាឈប់ពីគ្រូបង្ហាត់នៃក្លិបគុនខ្មែរស៊ុបពើហ្វៃហើយ។ ខ្ញុំមិនមែនជាគ្រូបង្វឹកនៅទីនោះទៀតទេ។ ខ្ញុំបាទសូមអរគុណដល់ប្រមុខថ្នាក់ដឹងនាំក្លិបទាំងអស់ដែលបានផ្ដល់ឱកាសឲ្យខ្ញុំបានចូលរួមជាមួយក្លិបកន្លងមក»។
ការប្រកាសលាឈប់នេះកើតឡើង បន្ទាប់ពីលោកបានលើកឡើងពីចំណុចខ្លះពាក់ព័ន្ធនឹងការប្រកួតរវាងកីឡាករ ពេជ្រ សម្បត្តិ និង ធន់ វណ្ណា ដែលមានបញ្ហាខ្លះក្នុងពេលប្រកាសលទ្ធផល។ លោកបានលើកឡើងថា ច្បាប់គុនខ្មែរនៅឯណា ប្រហែលជាតិក្រោយហើយ បានជាពិភពលោកទទួលស្គាល់។
ជាមួយគ្នានេះ លោកក៏បានរិះគន់ពីលទ្ធផលនៃការប្រកួតរវាងកីឡាករ ធន់ ផានិត និង ខេម ចាន់ ដែលអ្នកគាំទ្រភាគច្រើនមើលឃើញ ខេម ចាន់ ជាអ្នកឈ្នះ ប៉ុន្តែចៅក្រមកាត់សេចក្តីឲ្យ ធន់ ផានិត ឈ្នះ។
កន្លងមក លោក សួង បញ្ញា តែងតែរិះគន់ និងនិយាយត្រង់ៗពីចំណុចខ្វះខាត ក៏ដូចជាភាពអសកម្មក្នុងវិស័យគុនខ្មែរ ហើយត្រូវបានអ្នកគាំទ្រដាក់រហស្សនាមថា «លោកគ្រូដឹងគ្រប់រឿង»។
សូមបញ្ជាក់ថា លោក សួង បញ្ញា ជាអតីតកីឡាករប្រដាល់ម្នាក់ដែលមិនសូវល្បីល្បាញខ្លាំងទេ ប៉ុន្តែនៅពេលលោកក្លាយជាគ្រូបង្ហាត់ និងជាអ្នកវិភាគត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំងពីលោក៕
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?