កីឡា
អ្នកគាំទ្រតួកគី-ហ្សកហ្ស៊ីប៉ះទង្គិចគ្នាយប់មិញ
មុនការប្រកួតរវាងក្រុមតួកគីជាមួយក្រុមហ្សកហ្ស៊ី កាលពីយប់មិញ មានការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រក្រុមទាំងសងខាង ប៉ុន្តែយ៉ាងណាមិញកម្លាំងសន្តិសុខនៅក្នុងទីលានបានទប់ស្កាត់ទាន់ពេលវេលា។

នេះជាសកម្មភាពមួយទៀតដែលក្រុមជាម្ចាស់ផ្ទះអាល្លឺម៉ង់មិនចង់ឲ្យកើតមានឡើង។ ការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងអ្នកគាំទ្រនៃប្រទេសទាំងពីរ នៅខាងក្នុងកីឡដ្ឋាន Westfalenstadion របស់ក្លិប Dortmund មុនពេលការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល F។
ការវាយតប់គ្នានេះបានកើតឡើងនៅជ្រុងម្ខាងនៃកីឡដ្ឋាន ដោយគេឃើញមានអ្នកគាំទ្រគប់ដុំថ្ម និងវត្ថុផ្សេងៗដាក់គ្នាទៅវិញទៅមក។ ស្របពេលនោះក៏ភ្លៀងធ្លាក់។ កម្លាំងសន្តិសុខបានព្យាយាមអន្តរាគមន៍ទាន់ពេលវេលាដែលមិនបង្កជាបញ្ហាធំ។ ការប៉ះទង្គិចគ្នាបានឈប់នៅពេលសមត្ថកិច្ចបានមកដល់។ កម្លាំងសមត្ថកិច្ចបានឈរជាជួរជាច្រើននាក់នៅកន្លែងកើតហេតុ។

ក្រុមទាំង២ ជាប្រទេសជិតខាងគ្នា ដោយមានព្រំដែនប្រហែល២៧០គីឡូម៉ែត្រពីគ្នាប៉ុណ្ណោះ។ មិនមានសញ្ញាណាមួយបង្ហាញថា អ្នកគាំទ្រទាំងសងខាងបង្កជាបញ្ហាដាក់គ្នាមុនការប្រកួត១ថ្ងៃទេ ខណៈអ្នកគាំទ្រក្រុមទាំង២ បានដើរលាយឡំគ្នានៅកណ្តាលទីក្រុង Dortmund ធម្មតា។ យ៉ាងមិញការប្រកួតបានដំណើរជាធម្មតា ក្នុងនោះក្រុមតួកគីបានយកឈ្នះក្រុមហ្សកហ្ស៊ី ដោយលទ្ធផល ៣-១។ បច្ចុប្បន្ន តួកគីកំពុងឈរលេខ១ ក្នុងពូល F ខណៈក្រុមហ្សកហ្ស៊ី ឈរនៅលេខ៤៕
ប្រភព៖ AP
ប្រែសម្រួល៖ ផា រតនា

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?