Connect with us

កីឡា

រកឃើញក្រុមបាល់ទះនារីទាំង១២បានកៅអីកីឡាអូឡាំពិក២០២៤

បានផុស

នៅ

ក្រោយបញ្ចប់ការប្រកួតវគ្គវិលជុំសន្សំពិន្ទុក្នុងពូលពានរង្វាន់នារី​ពិភព​លោក Nations League ទីបំផុតរកឃើញក្រុមបាល់ទះនារីចំនួន១២​​ទទួល​បាន​កៅអី​ទៅការប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិកនៅប្រទេសបារាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួត​វិលជុំសន្សំពិន្ទុ Women’s Volleyball Nations League (VNL) ​ជា​ការ​ប្រកួតជម្រុះ​កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤។ ផ្អែក​តាម​លទ្ធផលចំណាត់ថ្នាក់ពិភពលោកបាល់ទះនារីពិភពលោកនៅថ្ងៃទី១៧ ខែមិថុនា បានកំណត់ក្រុមនារីចុងក្រោយចំនួន៥ក្រុមមានឱកាស​ឡើងទៅប្រកួត​វិញ្ញាសា​បាល់ទះ​នារី ក្នុង​កីឡាអូឡាំពិក ជា​មួយ​ក្រុម​​នារី​៧​ផ្សេង​ទៀត​រង់ចាំ​ដោយ​ស្វ័យ​ប្រវត្តិ។

ក្រុម​បាល់ទះនារី​សរុប​ចំនួន១២​គឺ​ម្ចាស់ផ្ទះបារាំង១ក្រុម ​ជា​មួយ​ក្រុម៦​បានមកពីការប្រកួតវគ្គជម្រុះឆ្នាំ២០២៣ មុនព្រឹត្តិការណ៍អូឡាំពិក និងក្រុមល្អបំផុតចំនួន៥ក្រុម ក្នុងតារាងចំណាត់ថ្នាក់ពិភពលោកគិតត្រឹមថ្ងៃទី១៧ ខែមិថុនា។ ក្រុមចំនួន២បានផ្តល់អាទិភាពដល់ក្រុមល្អបំផុតមកពីអាស៊ី និងអាហ្រ្វិក។ ការប្រកួតបាល់ទះនារី Paris 2024 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា នៅកីឡដ្ឋាន Paris South Arena។

សមាសភាពក្រុមទាំង១២រួមមាន ម្ចាស់​ផ្ទះ​បារាំង ដូមីនីក ស៊ែប៊ី តួកគី ប្រេស៊ីល សហរដ្ឋអាមេរិក ប៉ូឡូញ អុីតាលី ចិន ជប៉ុន ហុល្លង់ និងកេនយ៉ា៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋាភិបាល​ និង​សភាជប៉ុន ​កោត​សរសើរ ​និង​អបអរសាទរ​ការ​រៀប​ចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​របស់​ខ្មែរ​នៅ​ជប៉ុន

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

ព័ត៌មានជាតិ៦ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​តើចិន​និង​វៀតណាម នឹង​ចុះ​កិច្ច​ព្រម​ព្រៀងអ្វីខ្លះក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ​ចំពេល​ពិភព​លោកតានតឹងខ្លាំង​?​

Sokha Hotels

ព័ត៌មានពេញនិយម