កីឡា
Arda Güler ក្លាយជាកីឡាករវ័យក្មេងទី៥ស៊ុតបញ្ចូលទីនៅ EURO
ក្រោយស៊ុតបញ្ចូលទីក្នុងជំនួបរវាងក្រុមតួកគីទល់នឹងក្រុមហ្សកហ្ស៊ី កីឡាករ Arda Güler បានក្លាយជាកីឡាករវ័យក្មេងទី៥ រកគ្រាប់ស៊ុតបញ្ចូលទីក្នុងការប្រកួតព្រឹត្តិការណ៍អឺរ៉ូជុំចុងក្រោយ។

ខ្សែបម្រើប្រយុទ្ធសញ្ជាតិតួកគី Arda Güler បានស៊ុតបញ្ចូលទីនៅនាទី៦៥ ក្នុងជំនួបរវាងក្រុមតួកគីជាមួយក្រុមហ្សកហ្ស៊ី ក្នុងវគ្គសន្សំពិន្ទុក្នុងពូល F កាលពីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ក្នុងវ័យត្រឹមតែ១៩ឆ្នាំនិង១១៤ថ្ងៃ។ ក្រោយការស៊ុតបញ្ចូលទីនេះ រូបគេបានក្លាយជាកីឡាករវ័យក្មេងទី៥ ស៊ុតបញ្ចូលទីក្នុងព្រឹត្តិការណ៍អឺរ៉ូជុំចុងក្រោយ។

បញ្ជីឈ្មោះកីឡាករវ័យក្មេងទាំង៥រូបស៊ុតបញ្ចូលទីក្នុងព្រឹត្តិការណ៍អឺរ៉ូជុំចុងក្រោយ
១. កីឡាករ Johan Vonlanthen ស៊ុតបញ្ចូលទីក្នុងវ័យ១៨ឆ្នាំនិង១៤១ថ្ងៃ ក្នុងជំនួបរវាងក្រុមស្វីសជាមួយបារាំង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៤។
២. កីឡាករ Wayne Rooney ស៊ុតបញ្ចូលទីក្នុងវ័យ១៨ឆ្នាំនិង២៣៧ថ្ងៃ ក្នុងជំនួបរវាងក្រុមអង់គ្លេសនិងក្រុមស្វីស កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០០៤។
៣. កីឡាករ Renato Sanches ស៊ុតបញ្ចូលទីក្នុងវ័យ១៨ឆ្នាំនិង៣១៧ថ្ងៃ ក្នុងជំនួបរវាងក្រុមព័រទុយហ្គាល់និងក្រុមប៉ូឡូញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦។
៤. កីឡាករ Dragan Stojković ស៊ុតបញ្ចូលទីក្នុងវ័យ១៩ឆ្នាំនិង១០៨ថ្ងៃ ក្នុងជំនួបរវាងក្រុមព័រទុយហ្គាល់និងក្រុមប៉ូឡូញ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៨៤។
៥. កីឡាករ Arda Güler ស៊ុតបញ្ចូលទីក្នុងវ័យ១៩ឆ្នាំនិង១១៤ថ្ងៃ ក្នុងជំនួបរវាងក្រុមតួកគីនិងក្រុមហ្សកហ្ស៊ី កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤៕
ប្រភព៖ UEFA
ប្រែសម្រួល៖ ផា រតនា

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?