Connect with us

កីឡា

សហព័ន្ធបាល់ទាត់អាល់បានី និងស៊ែប៊ី រងការពិន័យជាទឹកប្រាក់ពី UEFA

បានផុស

នៅ

សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានសម្រេចពិន័យសហព័ន្ធបាល់អាល់បានី និងស៊ែប៊ី ក្រោយអ្នកគាំទ្រក្រុមទាំង២បង្កសកម្មភាពជ្រុលនិយមក្នុងព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ EURO ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានពិន័យសហព័ន្ធបាល់ទាត់អាល់បានី និងកីឡាករស៊ែប៊ីចំនួន១០,៧០០ដុល្លារ ក្នុងម្នាក់ៗ ក្រោយអ្នកគាំទ្របង្ហាញបដាជាមួយនឹងផែនទីជាតិនិយមក្នុងការប្រកួតជើងឯកអឺរ៉ុប។ សហព័ន្ធបាល់ទាត់ប្រទេសទាំង២ត្រូវបានចោទប្រកាន់ពីបទបញ្ជួន​សារ និង​បង្កឲ្យមានហេតុមិនសមរម្យក្នុងព្រឹត្តិការណ៍កីឡា។

អ្នក​គាំទ្រ​អាល់បានី​បាន​បង្ហាញ​បដា​ជាមួយ​នឹង​ផែនទី​នៃ​ប្រទេស​របស់​ពួកគេ​ដែល​ពង្រីក​ព្រំដែន​របស់​ខ្លួន​ទៅ​ក្នុង​ទឹកដី​នៃ​ប្រទេស​ជិតខាង។ វាត្រូវបានបង្ហាញក្នុងអំឡុងពេលចាញ់ ២-១ ជាមួយអុីតាលី។ ចំពោះបដាអ្នកគាំទ្រស៊ែប៊ី រួមមានទឹកដីឯករាជ្យនៃកូសូវ៉ូ និងពាក្យស្លោកថា (គ្មានការចុះចាញ់) ពេលចាញ់អង់គ្លេស ១-០។

សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បាន​បើក​ការ​ស៊ើប​អង្កេត​ដាច់​ដោយ​ឡែក​លើ​ការ​ចោទ​ប្រកាន់​ពី​ការ​រើសអើង​ដោយ​អ្នក​គាំទ្រ​ស៊ែប៊ីផងដែរ។ ចំពោះសហព័ន្ធបាល់ទាត់កូសូវ៉ូក៏ប្តឹងជាផ្លូវការ​ទៅ​ UEFA។ ដោយឡែកសហព័ន្ធអាល់បានីត្រូវបានពិន័យជាប្រាក់បន្ថែមចំនួន២៩,៤០០ដុល្លារ ចំពោះទង្វើរបស់អ្នកគាំទ្រដែលដុតភ្លើង និងកាំជ្រួច គប់ពែង។ ចំណែកសហព័ន្ធ​កីឡា​បាល់ទាត់​ស៊ែប៊ីត្រូវបង់ប្រាក់ចំនួន ៤,៨០០ ដុល្លារ បន្ថែមទៀតសម្រាប់អ្នកគាំទ្រដែលគប់ពែង៕

UEFA បាន​ប្រកាស​ពី​ការ​ដាក់​ទណ្ឌកម្ម​របស់​ក្រុម​ប្រឹក្សា​វិន័យ​របស់​ខ្លួន​ប៉ុន្មាន​ម៉ោង ​បន្ទាប់​ពី​អាល់បានី​បាន​ស្មើ ២-២ ជាមួយ​ក្រូអាត​ក្នុង​ការ​ប្រកួត​ពូល B៕

ប្រភព៖ AP
ប្រែសម្រួល៖ ផា រតនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

សន្តិសុខសង្គម២៣ ម៉ោង មុន

ក្រុមក្មេងទំនើង៦នាក់ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីហិង្សានៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

តើអ្នកយល់យ៉ាងណាចំពោះក្រុមហ៊ុនផាសអ៊ែប (PassApp) បានធ្វើរឿងមួយនេះ???

Sokha Hotels

ព័ត៌មានពេញនិយម