កីឡា
ក្រុមអូទ្រីសចាត់ទុក Lewandowski ជាឧបសគ្គធំក្នុងការប្រកួតយប់នេះ
ក្រុមជម្រើសជាតិអូទ្រីសត្រូវជួបជាមួយក្រុមជម្រើសជាតិប៉ូឡូញ វេលាម៉ោង១១យប់ ថ្ងៃទី២១ ខែមិថុនា ក្នុងការប្រកូតវគ្គសន្សំពិន្ទុក្នុងពូល D លើកទី២ ពានរង្វាន់អឺរ៉ូ ឆ្នាំ២០២៤។

គ្រូបង្វឹកអូទ្រីស លោក Ralf Rangnick បានលើកឡើងថា ក្រុមរបស់លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួបប៉ូឡូញ។ តារាឆ្នើមប៉ូឡូញកីឡាករ Robert Lewandowski នឹងវិលត្រឡប់ចូលទីលានវិញ បន្ទាប់ពីខកខានការប្រកួតកាលពីសប្តាហ៍មុនដោយសារបញ្ហារបួស។
លោក Ralf Rangnick បាននិយាយថា ៖«Lewandowski គឺជាកម្លាំងសំខាន់របស់ប៉ូឡូញ។ ច្បាស់ណាស់គាត់នឹងបង្កភាពលំបាកដល់ក្រុមយើង ប៉ុន្តែយើងនឹងសម្លឹងរកទម្រង់មួយល្អដូចគ្នា។ ទោះជាគាត់បានចូលលេង ឬអត់ក៏ដោយ យើងត្រូវតែលេងដើម្បីឈ្នះ ពីព្រោះនេះជាឱកាសដ៏ល្អបំផុតរបស់យើង»។

ចំពោះកីឡាករ Sabitzer ធ្លាប់ជាលេងជាមួយកីឡាករ Lewandowski បានដឹងយ៉ាងច្បាស់ពីសមត្ថភាពរបស់ខ្សែប្រយុទ្ធប៉ូឡូញមួយនេះ។ ជាពិសេសជំនាញបញ្ចប់ទីក្នុងតំបន់គ្រោះថ្នាក់ពិតជាមានប្រសិទ្ធភាព។ ចំពោះក្រុមអូទ្រីសទាំងមូលនឹងត្រូវប្រុងប្រយ័ត្នខ្លាំង ប្រសិនបើ Lewandowski អាចចូលលេងបានក្នុងការប្រកួតយប់នេះ។
កីឡាករ Sabitzer បាននិយាយថា ៖«ខ្ញុំធ្លាប់លេងជាមួយគាត់កាលនៅក្រុម Bayern Munich។ គាត់ពិតជាពូកែណាស់។ គាត់អាចរកគ្រាប់បាល់បានពីគ្រប់ទីកន្លែងទាំងក្នុងឬក្រៅប្រអប់។ យើងត្រូវតែប្រុងប្រយ័ត្នហើយត្រូវដឹងពីរបៀបទប់ស្កាត់គាត់»។

ក្រុមអូទ្រីស និងក្រុមប៉ូឡូញ សុទ្ធតែបាត់បង់៣ពិន្ទុដូចគ្នាក្នុងការប្រកួតទី១ ដូច្នេះកាប្រកួតយប់នេះក្រុមទាំង២ត្រូវការពិន្ទុចាំបាច់ ដើម្បីរកផ្លូវឡើងទៅវគ្គ១៦ក្រុមចុងក្រោយមិនថាលេខ២ក្នុងពូល ឬក្រុមលេខ៣ល្អបំផុតនោះទេ៕
ប្រភព៖ Insideworldfootball
ប្រែសម្រួល៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?