Connect with us

កីឡា

មេដឹកនាំប្រទេស G7 អំពាវនាវឱ្យមានបទឈប់បាញ់អូឡាំពិក

បានផុស

នៅ

មេដឹកនាំក្រុមប្រទេស G7 បានអំពាវនាវឱ្យមានបទឈប់បាញ់អូឡាំពិក នៅក្នុងអំឡុងព្រឹត្តិការណ៍​កីឡាអូឡាំពិក​ ឆ្នាំ​២០២៤ នៅទីក្រុងប៉ារីស តាម​រយៈ​សេចក្តីប្រកាសចុងក្រោយនៃកិច្ចប្រជុំកំពូល។

សេចក្តីថ្លែងការណ៍បាននិយាយថា ៖«យើងជំរុញឱ្យប្រទេសទាំងអស់គោរពវាជាលក្ខណៈបុគ្គល និងជាសមូហភាព ដូចបានលើកឡើងនៅក្នុងដំណោះស្រាយនៃមហាសន្និបាតអង្គការសហប្រជាជាតិដែលបានអនុម័តកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

G7 ដែលជាក្រុមប្រទេស​មានឧស្សាហកម្ម​ធំ​បំផុតទាំង​៧​របស់ពិភពលោកបានគាំទ្របទឈប់បាញ់អូឡាំពិកកាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយបានអំពាវនាវឱ្យពិភពលោកចូលរួមគ្នាទាំង​អស់​គ្នា។ នេះបើយោងតាមការប្រកាសរបស់​កិច្ចប្រជុំកំពូលនៅភាគខាងត្បូងប្រទេសអ៉ីតាលី។

មេដឹកនាំក្រុមនេះបានជួបពិភាក្សាគ្នារហូតដល់ថ្ងៃសៅរ៍នៅក្នុងសណ្ឋាគារមួយក្នុងតំបន់ Puglia ប្រទេសអ៊ីតាលី បានរម្លឹក​ថា បទឈប់បាញ់នេះត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ​២០២៣។ វាត្រូវបានអនុម័តដោយមានសំឡេងគាំទ្រចំនួន១១៨ និងអនុប្បវាទចំនួនពីរគឺរុស្ស៊ី និងស៊ីរី ដែលបានតវ៉ាប្រឆាំងនឹងការបណ្តេញរុស្ស៊ីចេញពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ។

បទឈប់បាញ់អូឡាំពិកមានន័យថា កាំភ្លើងនឹងនៅស្ងៀមក្នុងអំឡុងពេលពីរសប្តាហ៍នៃការប្រកួតកីឡាអូឡាំពិក ប៉ុន្តែវាមិន​ធ្លាប់​មានក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះឡើយ ដោយទើបតែកើតឡើងស្របពេលជាមួយនឹងសង្រ្គាមពីរនៃផលប៉ះពាល់សកលលោកដ៏ធំដូចជានៅអ៊ុយក្រែន និងហ្គាហ្សា។

ប្រធានាធិបតីបារាំងលោក​ Emmanuel Macron និងចិន​លោក Xi Jinping បានអំពាវនាវរួចហើយកាលពីខែឧសភា សម្រាប់បទឈប់បាញ់កីឡាអូឡាំពិក នៅក្នុងជម្លោះទាំងអស់ក្នុងអំឡុងពេលការប្រកួតកីឡាប៉ារីសនាពេលខាងមុខ ដែលនឹងអនុញ្ញាតឱ្យមានវឌ្ឍនភាពក្នុងការស្វែងរកដំណោះស្រាយផងដែរ។

លោក Emmanuel Macron បានព្យាយាមហើយព្យាយាមម្តងទៀត ប៉ុន្តែការអង្វររបស់លោកសម្រាប់កីឡាអូឡាំពិកដោយសន្តិភាពដោយគ្មានសង្គ្រាមនៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែននៅតែគ្មានប្រសិទ្ធភាព។

លោកប្រធាន​ធិបតី​រុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានច្រានចោលការអំពាវនាវរបស់ប្រធានាធិបតីបារាំងឱ្យមានបទឈប់បាញ់ក្នុងអំឡុងការប្រកួតកីឡាប៉ារីសឆ្នាំ២០២៤ ដូចសមភាគីអ៊ុយក្រែនលោក Volodymyr Zelensky ដែរ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

អតីតនាយករដ្ឋមន្រ្តីកម្ពុជា បង្ហាញ​កម្មវិធី​បណ្តាញ​សង្គមថ្មី ​អភិវឌ្ឍ​ដោយអ្នកជំនាញខ្មែរ មាន​មុខងារ និង​សុវត្ថិភាពខ្ពស់

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

ប្រជាជន​កេនយ៉ា​រាប់​ពាន់​នាក់​ ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ដំឡើង​ពន្ធ​ថ្មី

សេដ្ឋកិច្ច១០ នាទី មុន

មន្ត្រីកម្ពុជាជួបទូតកូរ៉េ ពិនិត្យលទ្ធភាពបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ

សេដ្ឋកិច្ច២៣ នាទី មុន

ពីស្រ្ដីមេផ្ទះ តស៊ូក្លាយជាម្ចាស់សិប្បកម្មផលិតសាប៊ូពីឈើអែមដ៏ល្បីឈ្មោះ

ព័ត៌មានជាតិ៤១ នាទី មុន

លោកស្រី ទុយ ជិ ប្រាក់ សោភ័ណ ចាត់ទុកយុវជនជាធនធានគន្លឹះ និងមានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

សន្តិសុខសង្គម២៣ ម៉ោង មុន

ក្រុមក្មេងទំនើង៦នាក់ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីហិង្សានៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

តើអ្នកយល់យ៉ាងណាចំពោះក្រុមហ៊ុនផាសអ៊ែប (PassApp) បានធ្វើរឿងមួយនេះ???

Sokha Hotels

ព័ត៌មានពេញនិយម