កីឡា
ក្រុមស៊ែប៊ីគំរាមដកខ្លួនចេញពីការប្រកួត Euro
ក្រុមបាល់ទាត់ជម្រើសជាតិស៊ែប៊ីបានគំរាមដកខ្លួនចេញពីព្រឹត្តិការណ៍ Euro ឆ្នាំ២០២៤ ជុំវិញការស្រែកច្រៀងបែបប្រមាថដល់ការសម្លាប់ជនជាតិស៊ែប៊ី របស់អ្នកគាំទ្រក្រូអាត និងអាល់បានី កាលពីថ្ងៃពុធ។

អគ្គលេខាធិការសមាគមកីឡាបាល់ទាត់ស៊ែប៊ី លោក Jovan Surbatovic បានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មខ្លាំងបំផុតលើអ្នកគាំទ្រដែលបានស្រែកច្រៀងប្រមាថដល់ការសម្លាប់ជនជាតិស៊ែប៊ី។ ក្រុមស៊ែប៊ីបានគំរាមដកខ្លួនចេញពីព្រឹត្តិការណ៍ Euro ឆ្នាំ២០២៤ បន្ទាប់ពីករណីនេះកើតឡើង។ ជាពិសេស ពួកគេចង់ឲ្យមានការពិន័យឬដាក់ទោសចំពោះអ្នកប្រព្រឹត្តទង្វើនេះ។ ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប (UEFA) ក៏បានបើកការស៊ើបអង្កេតលើបញ្ហានេះភ្លាមៗផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់សហព័ន្ធបាល់ទាត់ស៊ែប៊ី ផ្ញើទៅកាន់អគ្គលេខាធិការ (UEFA) លោក Theodore Theodoridis ដោយគូសបញ្ជាក់ពីការស្រែករួមគ្នារវាង អ្នកគាំទ្រក្រូអាត និងអាល់បានី ក្នុងការប្រមាថដល់ការស្លាប់របស់ជនជាតិស៊ែប៊ី។ ក្រោយមកសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប បានបើកការស៊ើបអង្កេតអំពីករណីរើសអើងជាតិសាសន៍ និងអាកប្បកិរិយារើសអើងជាតិសាសន៍របស់អ្នកគាំទ្រ។
បន្ថែមពីនេះ ពួកគេក៏កំពុងស៊ើបអង្កេតលើអាកប្បកិរិយាមិនសមរម្យរបស់ខ្សែប្រយុទ្ធអាល់បានី Mirlind Daku ដែលត្រូវបាននិយាយដាក់មេក្រូទៅកាន់អ្នកគាំទ្រ បន្ទាប់ពីការប្រកួតចប់៕

ប្រភព៖ BBC
ប្រែសម្រូល៖ ផា រតនា

-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច