Connect with us

កីឡា

អឺរ៉ូ​២០២៤​រកឃើញ៤ក្រុមឡើងវគ្គ១៦ក្រុមចុងក្រោយ

បានផុស

នៅ

ព្រឹត្តិការណ៍​ប្រកួត​ជើង​ឯក​ទ្វីប​អឺរ៉ុប (EURO) ឆ្នាំ​២០២៤ រក​ឃើញ​​៤​ក្រុម​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយហើយ​ បន្ទាប់​ពី​ចាប់​ផ្តើម​ប្រកួត​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​តាំង​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ​ដែលប្រទេស​អាល្លឺជា​ម្ចាស់​ផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់​ផ្ទះ​អាល្លឺម៉ង់ ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ក្នុង​នាម​ជា​ក្រុម​លេខ១​ក្នុង​ពូល A បន្ទាប់​ពី​ពួក​គេ​ចប់​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​គឺ ឈ្នះ២ និង​ស្មើ​១ មាន​៧​ពិន្ទុ តាម​រយៈជ័យជម្នះ​ទី១​លើ​​ស្កុតឡែន ៥-១, ប្រកួត​លើក​ទី​២ឈ្នះ​ហុងគ្រី ២-០ និង​ចុង​ក្រោយ​បាន​ស្មើស្វីស ១-១។

ស្វីស បាន​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយក្នុង​នាម​ជា​ក្រុម​លេខ​២​ក្នុង​ពូល A បន្ទាប់​ពី​រក​បាន​​៥​ពិន្ទុ តាម​រយៈ​ការ​ប្រកួត​ឈ្នះ​១ និង​ស្មើ​២ គឺឈ្នះ ហុងគ្រី ៣-១, ស្មើស្កុតឡែន ១-១ និង​ចុង​ក្រោយ ស្មើ ម្ចាស់​ផ្ទះ​អាល្លឺម៉ង់ ១-១។

អេស្ប៉ាញ បាន​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយក្នុង​នាម​ជា​ក្រុម​លេខ​១​ក្នុង​ពូល B បន្ទាប់​ពី​ឈ្នះ​២​ប្រកួត​ជាប់​គ្នា​ រក​បាន​៦​ពិន្ទុ គឺ​ឈ្នះក្រូអាត ៣-0 និង​ឈ្នះអ៉ីតាលី ១-០។ ពួក​គេ​នៅ​សល់​១​ប្រកួត​ទៀត​ប៉ះ​អាល់បានី វេលា​ម៉ោង​១១​យប់​នេះ។

ព័រទុយហ្គាល់ បាន​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ក្នុង​នាម​ជា​ក្រុម​លេខ​១​ក្នុង​ពូល F បន្ទាប់​ពី​រក​បាន​​៦​ពិន្ទុ តាម​រយៈ​ជ័យជម្នះ​លើ​ឆេក ២-១ និង​ឈ្នះតួកគី ៣-០។ ការ​ប្រកួត​ចុង​ក្រោយ ព័រទុយហ្គាល់ ប៉ះហ្សកហ្ស៊ី នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា។

ដោយ​ឡែក​នៅ​ពូល C, D និង E មិន​ទាន់​រក​ឃើញ​ក្រុម​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយទេ បើ​ទោះ​បី​ជា​ឆ្លងកាត់​២​ប្រកួត​ដូច​គ្នា​ក៏​ដោយ។ ចំណែក​ក្រុម​លេខ​៣​ល្អ​បំផុត​ដែល​ត្រូវ​ជ្រើស​រើស​យក​៤​ក្រុម​មិន​ទាន់​រក​ឃើញ​ដែរ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ

សន្តិសុខសង្គម២៤ ម៉ោង មុន

ស្ដ្រីបង្ហោះវីដេអូ ភ្ជាប់សំឡេងផ្ទុះអាវុធ ត្រូវបាននគរបាលខេត្តសៀមរាប ហៅមកសួរនាំ

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនល្មើស ស្រី ស៊ីណា ជាប់សំណុំរឿង២ អាចជាប់ពន្ធនាគារ ពី ២០ ទៅ ៣០ ឆ្នាំ

សេដ្ឋកិច្ច១៧ ម៉ោង មុន

មន្ត្រីគយ នគរបាល ចុះផ្សព្វផ្សាយ ភាពខុសគ្នារវាងទំនិញមានពន្ធ និងទំនិញគេចពន្ធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

តុលាការ សន្យាចាត់វិធានការច្បាប់ដោយម៉ឺងម៉ាត់លើសំណុំរឿងឃាតកម្មបង្កឡើងដោយឈ្មោះ ស្រី ស៊ីណា

Sokha Hotels

ព័ត៌មានពេញនិយម