Connect with us

កីឡា

Varga មានស្ថានភាពល្អប្រសើរ បន្ទាប់ពី​របួស​បាក់ឆ្អឹង​យប់មិញ

បានផុស

នៅ

ខ្សែប្រយុទ្ធ​ហុងគ្រី Barnabas Varga កំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីត្រូវបាន​បញ្ជូន​ទៅ​​សង្គ្រោះ​បន្ទាន់​ ក្រោយ​​មាន​ការប៉ះទង្គិច​ជាមួយអ្នកចាំទី Angus Gunn របស់ក្រុមស្ដុតឡែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានភាពរបួសរបស់កីឡាករ Barnabas Varga កាលពីយប់មិញ​​ធ្ងន់ធ្ងរ ធ្វើឲ្យអ្នកគាំទ្រ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ប៉ុន្តែ​​គ្រូបង្វឹក​ក្រុមជម្រើសជាតិហុងគ្រីបាន​បញ្ជាក់ថា ស្ថានភាពរបស់គេ​ល្អប្រសើរច្រើនហើយ ដោយ​​​គ្មាន​សញ្ញា​គ្រោះ​ថ្នាក់ធ្ងន់ធ្ងរទេ។

លោក Marco Rossi បាននិយាយថា ៖«Varga មិនអីទេ ​តែ​ជាអកុសលគាត់​ត្រូវបានវះកាត់ដោយសារ​របួសបាក់ឆ្អឹងជាច្រើនផ្នែក។ យើងនឹងឃើញមានអ្វីកើតឡើងបន្ទាប់។ ប្រសិនបើយើងអាចឡើងទៅវគ្គបន្ត ប្រាកដណាស់គាត់នឹងមិននៅចូលរួមជាមួយយើង។ Varga បច្ចុប្បន្នមានសុខភាពល្អ ហើយមិនស្ថិតក្រោមស្ថានភាពហានិភ័យទេ»។

ចំណែកសហព័ន្ធកីឡាបាល់ទាត់ហុងគ្រីក៏បានប្រកាសថា កីឡាករជម្រើសជាតិហុងគ្រី Barnabas Varga បច្ចុប្បន្នកំពុងសម្រាកនៅមន្ទីរពេទ្យមួយក្នុងទីក្រុង Stuttgart។ ពួកគេនឹងជូនដំណឹងដល់អ្នកគាំទ្រភ្លាមៗ ប្រសិនបើមានព័ត៌មានវិវត្ដ​ថ្មីអំពីស្ថានភាព។

ក្រោយបញ្ចប់ការប្រកួត៣លើកវគ្គសន្សំពិន្ទុក្នុងពូល ក្រុមហុងគ្រីឈរនៅលេខ៣ មាន៣ពិន្ទុ។ ពួកគេអាចនឹងមាន​ឱកាស​ឡើងទៅវគ្គ១៦ក្នុងនាមជាក្រុមលេខ៣ល្អ ប៉ុន្តែយ៉ាងណាមិញត្រូវរង់ចាំមើលលទ្ធផលនៃការប្រកួតនៅពូលផ្សេងៗទៀត៕

ប្រភព៖ BBC
ប្រែសម្រួល៖​ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ នាទី មុន

ឃើញអាការៈកូនស្រីមិនស្រួលខ្លួនក៏នាំទៅពិនិត្យ ទើបបែករឿងមានគេចាប់រំលោភ

ព័ត៌មានជាតិ៥១ នាទី មុន

ខេត្តកំពង់ចាមបង្កើតទីលានកែច្នៃ​សំរាម ទុកដាក់ស្តង់ដារ ១កន្លែង របស់ខេត្តកំពង់ចាម ស្ថាបនាបានជាង៨០%

ព័ត៌មានជាតិ២ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី សម្រេចបានប្រមាណ ២០% ហើយ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្រ្តីទេសចរណ៍ខេត្តកោះកុង ផ្តល់ចំណេះដឹងផ្នែកមគ្គុទ្ទេសក៍ជូនពលរដ្ឋតំបន់ទេសចរណ៍ឆ្នេរសមុទ្រជ្រោយស្វាយ

ព័ត៌មានជាតិ២ ម៉ោង មុន

កសិដ្ឋានចិញ្ចឹមក្រពើនៅក្រុងសៀមរាប១កន្លែងធ្វើឱ្យក្រពើ ២២ក្បាលរួចពីទ្រុង តែប្រមូលបានវិញ

Sokha Hotels

ព័ត៌មានពេញនិយម