កីឡា
ថ្នាក់ដឹកនាំបាល់ទះបារម្ភផ្នែកស្មារតីនៅពេល U20 កម្ពុជា ប៉ះ វៀតណាម ថ្ងៃស្អែក
លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទះកម្ពុជាមានការព្រួយបារម្ភផ្នែកស្មារតីអំពីក្រុមបាល់ទះជម្រើសជាតិកម្ពុជាអាយុក្រោម២០ឆ្នាំ (U20) នៅពេលត្រូវប្រកួតជាមួយ វៀតណាម វេលាម៉ោង៤រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។
នេះជាការប្រកួតជម្រុះជើងឯកយុវជនអាស៊ី លើកទី២២ (Asian Men’s U20 Volleyball Championship) ឆ្នាំ២០២៤ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ រវាងក្រុមយុវជនកម្ពុជា និង វៀតណាម ដែលប្រទេសថៃធ្វើជាទឹកដីកណ្តាល។ ក្រុមដែលទទួលបានជ័យជម្នះនឹងទទួលបានកៅអីឡើងទៅវគ្គចែកពូលដែលប្រទេសឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះនាខែកក្កដាខាងមុខ។
មុនពេលឡើងយន្តហោះចេញដំណើរទៅកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ លោក អាំង សិរីពិសិដ្ឋ មានជំនឿចិត្តលើក្រុមយុវជនកម្ពុជានឹងប្រឹងប្រែងអស់ពីលទ្ធភាព និងទទួលបានការសាទរពីប្រជាជនកម្ពុជាទាំងមូលសម្រាប់ការបង្ហាញខ្លួននៅលើទីលាន។
លោកមានប្រសាសន៍ថា ៖«ទោះបីជាការប្រមូលផ្តុំរបស់យើងទើបតែបាន៦សប្តាហ៍ក៏ពិតមែន ប៉ុន្តែខ្ញុំជឿជាក់ថា អត្តពលិករបស់យើងនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព។ ធ្វើយ៉ាងណាដណ្តើមយកកៅអីឲ្យខាងតែបានពីក្រុមយុវជនវៀតណាម។ ខ្ញុំជឿជាថា កីឡាករយើងទាំង១២នាក់តំណាងឲ្យប្រជាជនកម្ពុជាទាំងមូល នឹងធ្វើបានល្អ និងទទួលបានការសាទរចំពោះការលេងរបស់ពួកគាត់នៅលើទីលាន»។
ទោះបីជាយ៉ាងណា ថ្នាក់ដឹកនាំរូបនេះមានការព្រួយបារម្ភអំពីស្មារតីជាងបច្ចេកទេសនៅលើទីលាន ពីព្រោះក្រុមយុវជនកម្ពុជាមិនធ្លាប់បានឆ្លងកាត់ការប្រកួតផ្លូវការធំៗ និងក្រៅប្រទេសឡើយ។
លោក អាំង សិរីពិសិដ្ឋ បានលើកឡើងថា ៖«បន្ទាប់ពីប្រកួតមិត្តភាពជាច្រើនលើកជាមួយក្រុមធំៗនៅប្រទេសកម្ពុជា គុណផលរបស់ក្រុមយុវជនកម្ពុជាមានការរីកចម្រើនច្រើន។ ប៉ុន្តែអ្វីដែលមានការព្រួយបារម្ភគឺ ពួកគាត់មិនធ្លាប់បានប្រកួតព្រឹត្តិការណ៍ផ្លូវការធំៗ ជាពិសេសនៅក្រៅទឹកដីតែម្តង។ នេះជាលើកទី១សម្រាប់ពួកគាត់ក្នុងការចេញលេងក្រៅប្រទេសគឺនៅប្រទេសថៃ ហើយជាការប្រកួតអន្តរជាតិផ្លូវការទៀតផង»។
ទន្ទឹមជាមួយគ្នានេះ ក្រុមកម្ពុជាស្ទើរតែមិនបានដឹងអ្វីសោះពីការត្រៀមខ្លួន និងកម្រិតសមត្ថភាពរបស់ក្រុមយុវជនវៀតណាម ពីព្រោះវៀតណាមគ្មានព័ត៌មានណាមួយពាក់ព័ន្ធនឹងការត្រៀមខ្លួនរបស់ពួកគេ។
សម្រាប់ការត្រៀមខ្លួនជម្រុះកម្រិតអាស៊ីលើកដំបូងគិតក្នុងរយៈពេល៦០ឆ្នាំចុងក្រោយនេះ ក្រុម U20 កម្ពុជាបានប្រមូលផ្តុំហ្វឹកហាត់បានរយៈពេល៦សប្តាហ៍ ក្នុងនោះបានប្រកួតមិត្តភាពក្តៅសាច់ដុំជាច្រើនជាមួយក្រុមធំៗនៃលីគបាល់ទះកំពូលកម្ពុជា។
ខាងក្រោមជាថ្នាក់ដឹកនាំ និងក្រុម U20 កម្ពុជា
- លោក អាំង សិរីពិដ្ឋ ជាអ្នកដឹកនាំ
- លោក ផេង សុវណ្ណនូ អ្នកជំនាញស្ថិតិ
- លោក Li Jun ជាគ្រូបង្វឹក
- លោក ងួន សេង គ្រូជំនួយ
- លោក នូវ សាម៉េត គ្រូជំនួយ
- កីឡាករ ឆោម ទីណា (ផ្តាច់ក្រៅប្រអប់)
- កីឡាករ លឹម ចិត្រា (ផ្តាច់ក្រៅប្រអប់)
- កីឡាករ គ្រុយ ម៉េងហ៊ួរ (ផ្តាច់ក្រៅប្រអប់)
- កីឡាករ កែវ ស្រេងលីហ៊ួរ (អ្នកប៉ះសេ)
- កីឡាករ យុន ខេមរ៉ាក់ (អ្នកប៉ះសេ)
- កីឡាករ ហុក គីមហាន (អ្នកប៉ះសេ)
- កីឡាករ ខេង ថុនា (ការពារកណ្តា)
- កីឡាករ សំ សិរីសម្បត្តិ (ការពារកណ្តាល)
- កីឡាករ ស៊យ រ៉ាសិទ្ធ (ការពារកណ្តាល)
- កីឡាករ សរ ពិសី (ផ្តាច់ក្នុងប្រអប់)
- កីឡាករ ណាក់ ផានិត (ផ្តាច់ក្នុងប្រអប់)
- កីឡាករ អ៊ុន សុវណ្ណរាជ (លីប៊ើរ៉ូ)
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ