កីឡា
ក្ដីសង្ឃឹមទៅអូឡាំពិករបស់ Murray កាន់តែតិចក្រោយរបួស
កីឡាករវាយកូនបាល់ឆ្នើម Andy Murray បានទទួលការវះកាត់សាច់ដុំឆ្អឹងខ្នង ដែលត្រូវចំណាយពេល៦សប្តាហ៍ ដើម្បីឲ្យជាសះស្បើយ។ ប្រការនេះអាចធ្វើឲ្យ រូបគេខកខានក្នុងការប្រកួតនៅទីក្រុងឡុងដ៍ និងជាពិសេសការប្រកួតកីឡាអូឡាំពិកឆ្នាំនេះ។

Andy បាននិយាយថា ខ្លួនមិនអាចផ្លាស់ទីបានស្រួលទេ ដោយសារខ្នងមានបញ្ហា។ រូបគេត្រូវបានបង្ខំឲ្យចាកចេញក្នុងជុំទី២ពីព្រឹត្តិការណ៍ Wimbledon ដែលជា Grand Slam រដូវកាលទី៣ បន្ទាប់ពីរូបគេធ្លាប់បានឈ្នះ២ដងហើយ។
រូបគេបានពិគ្រោះជាមួយអ្នកឯកទេស ហើយពួកគេបានសម្រេចចិត្តធ្វើការវះកាត់។ ATP Tour បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ម្ចាស់ជើងឯក Wimbledon ២សម័យកាលត្រូវបានដកចេញពីកម្មវិធី Wimbledon។

ATP បានប្រាប់ថា បន្ទាប់ពីការវះកាត់លើដុំសាច់ឆ្អឹងខ្នង Andy បានចាកចេញទាំងសោកសៅពីកម្មវិធី Wimbledon។ កីឡាករសញ្ជាតិស្កុតឡែនរូបនេះមានគោលបំណងបង្ហាញមុខលាគ្នានៅទីលាន Grand Slam ដែលរូបគេបានឈ្នះឆ្នាំ២០១៣ និង២០១៦។ យ៉ាងណា ឥឡូវនេះត្រូវបានការរំពឹងទុកថា រូបគេនឹងចំណាយរយៈពេល៦សប្តាហ៍ដើម្បីព្យាបាល ខណៈកម្មវិធី Wimbledon នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែកក្កដា។
កីឡាករ Andy Murray គឺជាកីឡាករវាយកូនបាល់តែម្នាក់គត់ដែលបានឈ្នះមេដាយមាសឯកត្តជន២ដងនៅព្រឹត្តិការណ៍អូឡាំពិក នៅទីក្រុងឡុងដ៍ ២០១២ និង Rio ២០១៦។ សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ឆ្នាំ២០២៤នេះ រូបគេទំនងជាមិនមានវត្តមានទេ។

Andy Murray ត្រូវលេងវិញ្ញាសាឯកត្តជន និងវាយគូជាមួយបងប្រុស Jamie នៅ Wimbledon មុនពេលបញ្ចប់អាជីពនៅអូឡាំពិកនៅទីក្រុងប៉ារីស ប៉ុន្តែអ្វីៗត្រូវបានប្រែប្រួល។ ឥឡូវនេះ លោកមានពេលតិចតួច ខណៈការប្រកួតកីឡាអូឡាំពិកនឹងចាប់ផ្តើមនៅថ្ងៃទី២៦ ខែកក្កដា៕
ប្រភព៖ Insidethegames
ប្រែសម្រួល៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ