Connect with us

កីឡា

មិត្តហ្វូនរៀបចំព្រឹត្តិការណ៍ “រត់ដើម្បីជីវិតកាន់តែប្រសើរ” សម្រាប់សហគមន៍

បានផុស

នៅ

ព្រឹត្តិការណ៍រត់ម៉ារ៉ាតុង ​“BIDC & Metfone រត់ដើម្បីជីវិតកាន់តែប្រសើរឆ្នាំ ២០២៤” បានចាប់ផ្តើមជាផ្លូវការនៅ បុរីប៉េង ហួត នៅថ្ងៃទី ២៣ ខែមិថុនា ក្នុងគោលបំណងនាំមកនូវគុណតម្លៃវិជ្ជមានដល់សហគមន៍។ ព្រឹត្តិការណ៍នេះសហការរៀបចំដោយ ធនាគារ BIDC និងក្រុមហ៊ុនមិត្តហ្វូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីសកម្មភាពកីឡាធម្មតា ​“រត់ដើម្បីជីវិតកាន់តែប្រសើរឆ្នាំ ២០២៤” គឺជាម៉ារ៉ាតុងរៃអង្គាសថវិកាសប្បុរសធម៌។ សមិទ្ធិផលរបស់អ្នករត់ទាំងអស់នឹងត្រូវបានបំប្លែងទៅជាប្រាក់ដែលនឹងបរិច្ចាគដោយអ្នករៀបចំទៅមន្ទីរពេទ្យជោរៃភ្នំពេញក្នុងគោលបំណងជួយដល់មន្ទីរពេទ្យជាពិសេសអ្នកជំងឺដែលស្ថិតក្នុងស្ថានភាពលំបាក។​

ការរត់ម៉ារ៉ាតុងនឹងមានសកម្មភាពចំនួនពីរ៖ ការរត់តាមអ៊ីនធឺណិត និងការរត់ប្រណាំងផ្ទាល់ដែលបម្រើជាព្រឹត្តិការណ៍ចាប់ផ្តើមសម្រាប់ការរត់តាមអ៊ីនធឺណិត។ ការរត់ប្រណាំងផ្ទាល់នឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៦:០០ ព្រឹក ដល់ ៨:០០ ព្រឹក នៅថ្ងៃអាទិត្យ ទី ២៣ ខែមិថុនា ឆ្នាំ ២០២៤ ការត់មានចម្ងាយ ៥ គីឡូម៉ែត្រ។ សម្រាប់កម្មវិធីដែលកំពុងដំណើរការតាមអ៊ីនធឺណិត អ្នកចូលរួមស្វែងរកចុះឈ្មោះតាមរយៈកម្មវិធីទូរស័ព្ទ BIDCRun (ភ្ជាប់ដោយស្វ័យប្រវត្តិទៅកម្មវិធី Strava នៅពេលចុះឈ្មោះ) ហើយចូលរួមដោយសេរីក្នុងសកម្មភាពដើរ រត់បានគ្រប់ពេលវេលា និងទីកន្លែង។ សម្រាប់រាល់ការរត់គីឡូម៉ែត្រដែលមានសុពលភាពក្នុងកម្មវិធី ប្រព័ន្ធនឹងបំប្លែងចំនួនវិភាគទានទៅជា ៥០០ រៀលក្នុង១គីឡូម៉ែត្រ (គណនាដោយផ្អែកលើគីឡូម៉ែត្រសរុបដែលសម្រេចបានដោយអ្នកចូលរួម)។

ដោយ​មាន​បំណង​ចង់​ផ្សព្វផ្សាយ​សេចក្ដី​ស្រឡាញ់​កីឡា​ជា​ទូទៅ ការ​រត់​ជា​ពិសេស និង​សារៈសំខាន់​មនុស្សធម៌​នៃ​ការ​រត់​ម៉ារ៉ាតុង ក្រុមហ៊ុន Metfone និងធនាគារ BIDC បាន​ប្រកាស​ថា ព្រឹត្តិការណ៍​នេះ​នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ។ ក្រុមហ៊ុនទាំងពីរមានគោលបំណងលើកកម្ពស់ចលនាកីឡា និងលើកកម្ពស់សុខភាពរបស់បុគ្គលិកធនាគារ BIDC​ និង ក្រុមហ៊ុន Metfone មិនត្រឹមតែប៉ុណ្ណោះទេ ថែមទាំងសហគមន៍ទាំងមូលផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៦ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម