កីឡា
លទ្ធផល២គូយប់មិញ ធ្វើឲ្យមានក្រុម៨បានឡើងវគ្គ១៦ក្រុមចុងក្រោយអឺរ៉ូ
ពេលនេះការប្រកួតជើងឯកទ្វីបអឺរ៉ុប (EURO) ឆ្នាំ២០២៤ រកឃើញ៨ក្រុមហើយឡើងវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីបញ្ចប់ការប្រកួតសន្សំពិន្ទុនៅក្នុងពូល B កាលពីយប់មិញ។
កាលពីយប់មិញ អេស្ប៉ាញ បានយកឈ្នះ អាល់បានី ១-០ ដើម្បីរកបាន៩ពិន្ទុពេញ ខណៈ អ៉ីតាលី បានស្មើ ក្រូអាត ១-១ ដើម្បីរកបាន៤ពិន្ទុ ដូច្នេះក្រូអាតមានតែ២ពិន្ទុប៉ុណ្ណោះដែលធ្វើឲ្យមានឱកាសស្តួចស្តើងក្នុងនាមជាក្រុមលេខ៣ល្អបំផុត ខណៈអាល់បានី ធ្លាក់ហើយ។ ដូច្នេះផ្តល់ឱកាសឲ្យក្រុមនៅពូលផ្សេងទៀតមានឱកាសឡើងវគ្គ១៦ក្រុមចុងក្រោយ។

១-ម្ចាស់ផ្ទះអាល្លឺម៉ង់ ឡើងវគ្គ១៦ក្រុមចុងក្រោយក្នុងនាមជាក្រុមលេខ១ក្នុងពូល A បន្ទាប់ពីពួកគេចប់វគ្គសន្សំពិន្ទុក្នុងពូលគឺ ឈ្នះ២ និងស្មើ១ មាន៧ពិន្ទុ តាមរយៈជ័យជម្នះទី១លើស្កុតឡែន ៥-១, ប្រកួតលើកទី២ឈ្នះហុងគ្រី ២-០ និងចុងក្រោយបានស្មើស្វីស ១-១។

២-ស្វីស បានឡើងវគ្គ១៦ក្រុមចុងក្រោយក្នុងនាមជាក្រុមលេខ២ក្នុងពូល A បន្ទាប់ពីរកបាន៥ពិន្ទុ តាមរយៈការប្រកួតឈ្នះ១ និងស្មើ២ គឺឈ្នះ ហុងគ្រី ៣-១, ស្មើស្កុតឡែន ១-១ និងចុងក្រោយ ឈ្មើ ម្ចាស់ផ្ទះអាល្លឺម៉ង់ ១-១។

៣- អេស្ប៉ាញ បានឡើងវគ្គ១៦ក្រុមចុងក្រោយក្នុងនាមជាក្រុមលេខ១ក្នុងពូល B បន្ទាប់ពីឈ្នះ៣ប្រកួតជាប់គ្នា រកបាន៩ពិន្ទុ គឺឈ្នះក្រូអាត ៣-0, ឈ្នះអ៉ីតាលី ១-០ និងឈ្នះ អាល់បានី ១-០។

៤-ព័រទុយហ្គាល់ បានឡើងវគ្គ១៦ក្រុមចុងក្រោយក្នុងនាមជាក្រុមលេខ១ក្នុងពូល F បន្ទាប់ពីរកបាន៦ពិន្ទុ តាមរយៈជ័យជម្នះលើឆេក ២-១ និងឈ្នះតួកគី ៣-០។ ការប្រកួតចុងក្រោយ ព័រទុយហ្គាល់ ប៉ះហ្សកហ្ស៊ី នៅថ្ងៃទី២៦ ខែមិថុនា។

៥- អ៉ីតាលី បានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ក្នុងនាមជាក្រុមលេខ២នៅពូល B បន្ទាប់ពីរកបាន៤ពិន្ទុ ពីការឈ្នះ អាល់បានី ២-១ ស្មើក្រូ ១-១ និងចាញ់ អេស្ប៉ាញ ០-១។

៦- អង់គ្លេស បានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ទោះបីមិនទាន់ប្រកួតសន្សំពិន្ទុលើកទី៣ បន្ទាប់ពីលទ្ធផលការប្រកួតបញ្ចប់នៅពូល B កាលពីយប់មិញ។ អង់គ្លេស មាន៤ពិន្ទុ ពីការឈ្នះស៊ែប៊ី ១-០ និងស្មើដាណឺម៉ា ១-១។

៧- បារាំង ក៏បានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីលទ្ធផលការប្រកួតបញ្ចប់ពូល B យប់មិញដែរ។ បារាំង កំពុងមាន៤ពិន្ទុ ពីការឈ្នះអូទ្រីស ១-០ និងស្មើ ហុល្លង់ ០-០។ បារាំងកំពុងស្ថិតនៅលេខ២ក្នុងពូល D ជាបណ្តោះអាសន្ន។

៨- ហុល្លង់ ក៏មិនខុសពីបារាំងដែរបានឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ដោយសារតែលទ្ធផលបញ្ចប់ពូល B។ ហុល្លង់មាន៤ពិន្ទុ កំពុងឈរលេខ១ក្នុងពូល D បន្ទាប់ពីឈ្នះ ប៉ូឡូញ ២-១ និងស្មើបារាំង ០-០។ រវាងបារាំង និងហុល្លង់ ត្រូវប្រជែងគ្នាដណ្តើមយកលេខ១ក្នុងពូល៕


អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម