Connect with us

កីឡា

អូទ្រីសត្រូវការពិន្ទុចាំចាច់យប់នេះដើម្បីធានាកៅអីវគ្គ១៦ក្រុម

បានផុស

នៅ

ក្រុមបាល់ទាត់ជម្រើសជាតិអូទ្រីសត្រូវជួបក្រុមជម្រើសជាតិហុល្លង់ វេលាម៉ោង១១យប់ ថ្ងៃទី២៥ ខែមិថុនា នៅកីឡដ្ឋាន​ Olympiastadion Berlin វគ្គ​សន្សំពិន្ទុ​ចុង​ក្រោយ ក្នុង​ពូល D ពាន​រង្វាន់​អឺរ៉ូ ឆ្នាំ​២០២៤ នៅ​ប្រទេស​អាល្លឺម៉ង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតយប់នេះ អូទ្រីសត្រូវការយ៉ាងហោចណាស់១ពិន្ទុ ដើម្បីធានាកៅអីឡើងទៅវគ្ក១៦ក្រុមចុងក្រោយ ក្នុងនាមជាក្រុមលេខ៣ល្អបំផុតក្នុងពូល។ ប្រសិនបើក្រុមអូទ្រីសចាញ់ក្រុមហុល្លង់យប់នេះ នោះពួកគេនឹងត្រូវរង់អ៊ុត​ចាំមើលរហូតការប្រកួតវគ្គសន្សំពិន្ទុបញ្ចប់ ដើម្បីកំណត់ថាអាច​ឡើងទៅ​វគ្គ​បន្តឬអត់។ បច្ចុប្បន្ន អូទ្រីសកំពុងឈរលេខ១ ជាក្រុមលេខ៣ ល្អបំផុតក្នុងពូល ក្រោយប្រកួត២លើក​គឺ​ឈ្នះ១ ចាញ់១ មាន៣ពិន្ទុ។

ប្រវត្តិជួបគ្នា៦លើក អូទ្រីសមិន​ធ្លាប់​ឈ្នះហុល្លង់ទេ។ ការប្រកួតយប់នេះវាជា​រឿងដ៏ពិបាកមួយក្នុងការស្វែងរកពិន្ទុ។ ប៉ុន្តែ ហុល្លង់ បានកក់កៅអីវគ្គ១៦ក្រុមចុងក្រោយហើយ ដូច្នេះទោះបីពួកគេចាញ់ការប្រកួតយប់នេះ​ក៏​មិន​ធ្លាក់​ដែរ។

ព្យាករណ៍ជម្រើសដំបូងរបស់ក្រុមហុល្លង់

Verbruggen, Aké, Dijk, Vrij, Dumfries, Schouten, Reijnders, Gakpo, Simons, Frimpong, Depay

ព្យាករណ៍ជម្រើសដំបូងរបស់អូទ្រីស
Pentz, Mwene, Lienhart, Danso, Posch, Seiwald, Laimer, Sabitzer, Baumgartner, Wimmer, Arnautovic

ព្យាករណ៍លទ្ធផល
ហុល្លង់ ១-១ អូទ្រីស

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម