Connect with us

កីឡា

របួស​ធូរ​ស្រាល​ច្រើន Mbappe នៅតែមិនច្បាស់ក្នុង​ការចូលលេងយប់នេះ

បានផុស

នៅ

របួស​ច្រមុះ​របស់​ខ្សែប្រយុទ្ធបារាំង Kylian Mbappe កំពុង​ជា​សះស្បើយ​ច្រើន​ ប៉ុន្តែ​រូបគេនៅ​មិនទាន់ច្បាស់​ថា​តើ​​អាច​ចូលលេងបាន​នៅ​ពេល​បារាំង​ប៉ះ​ប៉ូឡូញ វេលាម៉ោង១១យប់នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Didier Deschamps គ្រូ​បង្វឹក​ជម្រើស​ជាតិ​បារាំង​បាននិយាយថា ៖«អ្នកនឹងឃើញថាតើគេបានលេងឬអត់យប់នេះ។ ប៉ុន្តែអ្វីៗដំណើរការក្នុងទិសដៅត្រឹមត្រូវ។ គេកំពុងជាសះស្បើយពីរបួស ហើយស្នាមជាំកំពុងថយចុះជារៀងរាល់ថ្ងៃ។ រូបគេនឹងត្រូវពាក់របាំងមុខការពារបន្ដ។ ខ្ញុំបានរៀបចំផែនការ​សម្រាប់​ការ​ប្រកួត​វគ្គ​បន្ត តែ​​យើង​ត្រូវ​បញ្ចប់​នូវ​ចំណាត់​ថ្នាក់​ល្អ​ក្នុង​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល»។

ការ​ប្រកួតស្មើ ០-០ ទល់នឹង​ហុល្លង់​ កាលពីថ្ងៃសុក្រ ពេលនោះ Mbappe ស្ថិតនៅជាកីឡាករបម្រុង។ មានការវិភាគជាច្រើន​នៅ​លើ​ប្រព័ន្ធផ្សព្វផ្សាយអំពី​អំពី​ទម្រង់​លេង​របស់បារាំង​​​ពាក់​ព័ន្ធ​នឹង​ Mbappe។ ក្នុងការប្រកួត២លើករបស់ក្រុមបារាំង​កន្លង​មក ពួកគេរក​បានតែ១គ្រាប់គត់ ខណៈ​គ្រាប់​បាល់​នោះជា​ការ​ធ្វើ​ឲ្យ​ចូលទី​ខ្លួនឯងរបស់កីឡាករ​អូទ្រីស Maximilian។

ទោះបី​បាន​កក់កៅអីឡើងទៅវគ្គ១៦ ក្រុមចុងក្រោយ ប៉ុន្តែ​ដើម្បីបញ្ចាប់ក្នុងចំណាត់ថ្នាក់ល្អក្នុងពូល ​បារាំងត្រូវការឈ្នះ​ដោយ​រក​បាន​​គ្រាប់​បាល់​ច្រើន​គ្រាប់​ទៀត​ផង៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម