កីឡា
U20បាល់ទះកម្ពុជា មិនអាចឡើងវគ្គចែកពូលជើងឯកអាស៊ីបានឡើយ បន្ទាប់ពីចាញ់វៀតណាម
ក្រុមបាល់ទះជម្រើសជាតិកម្ពុជាអាយុក្រោម២០ឆ្នាំ មិនអាចឡើងទៅកាន់វគ្គចែកពូលបានឡើយ បន្ទាប់ពីចាញ់ ក្រុមយុវជនវៀតណាម ដោយលទ្ធផល ២-៣ នៅវគ្គជម្រុះពានរង្វាន់យុវជនអាស៊ីអាយុ២០ឆ្នាំ (Asian Men’s U20 Volleyball Championship) លើកទី២២ ឆ្នាំ២០២៤។

ការប្រកួតដែលធ្វើនៅប្រទេសថៃជាទឹកដីកណ្តាល នៅសិតទី១ ក្រុមយុវជនកម្ពុជាបានយកឈ្នះដោយពិន្ទុ ២៥-២១។ សិតទី២ ក្រុមយុវជនកម្ពុជាបានចាញ់វៀតណាមដោយពិន្ទុ ១៦-២៥។ សិតទី៣បន្តយកឈ្នះដោយពិន្ទុ ២៥-២០។ ប៉ុន្តែនៅសិតទី៤ កម្ពុជា បានចាញ់វៀតណាម ក្នុងលទ្ធផល ២២-២៥ និងនៅសិតទី៥ ក្រុមយុវជនកម្ពុជា បន្តចាញ់ក្រោមលទ្ធផល ៥-១៥។
ការប្រកួតជុំចុងក្រោយ ត្រូវបានកំណត់ជ្រើសរើសយកក្រុមយុវជនជម្រើសជាតិចំនួន១៦ក្រុម។ ក្រុមទាំង១៦រួមមាន តំបន់អាស៊ីកណ្តាលមាន៤ក្រុម (បង់ក្លាដែស ឥណ្ឌា អ៉ីរ៉ង់ និងកាហ្សាស្ថាន) តំបន់អាស៊ីខាងកើតមាន៥ក្រុម (ចិន ឆាយនីយតៃប៉ិ ជប៉ុន កូរ៉េខាងត្បូង និង១ក្រុមទៀត ស្ថិតក្នុងជម្រុះ) តំបន់អូសេអានី១ (ស្ថិតក្នុងវគ្គជម្រុះ) តំបន់អាស៊ីអាគ្នេយ៍មាន៣ក្រុម (ឥណ្ឌូណេស៊ីជាម្ចាស់ផ្ទះ ថៃ និងវៀតណាម)។ តំបន់អាស៊ីខាងលិចមាន៣ក្រុម (គុយវែត កាតារ និងអារ៉ាប៊ីសាអ៊ូឌីត)។

តាមរយៈជ័យជម្នះក្នុងវគ្គជម្រុះទទួលបានកៅអីទៅជុំចុងក្រោយនេះ ក្រុមយុវជនវៀតណាមចូលទៅក្នុង Pool D ដែលមាន កូរ៉េខាងត្បូង ថៃ កាហ្សាស្ថាន ដើម្បីចាប់ឆ្នោតប៉ះក្រុមដែលស្ថិតនៅ Pool C, B និង A។
នេះជាលើកដំបូងក្នុងរយៈពេលប្រហែលជា៥០ឆ្នាំចុងក្រោយដែលយុវជនកម្ពុជាបានចូលរួមប្រកួតយុវជនអាស៊ី៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?