កីឡា
U16 កម្ពុជា មានឱកាសយកលេខ១ក្នុងពូលថែមទៀតក្នុងពាន AFF-16 ក្រោយស្មើវៀតណាម
ការទទួលបាន១ពិន្ទុពីក្រុមខ្លាំងU16 វៀតណាម សម្រាប់ការប្រកួតសន្សំពិន្ទុកាលពីយប់មិញ ក្រុម U16 កម្ពុជា មិនត្រឹមមានឱកាសប្រជែងយកលេខ២ល្អបំផុតដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប៉ុណ្ណោះទេ សូម្បីតែលេខ១ក្នុងពូល B ក៏ក្រុមយុវជនកម្ពុជាមានឱកាសដែរ ក្នុងពានរង្វាន់យុវជនអាស៊ានអាយុ១៦ឆ្នាំ (ASEAN U16 Boys’ Championship) ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌូណេស៊ី។
ការប្រកួតយប់ថ្ងៃទី២៥ ខែមិថុនា វៀតណាម បានសម្រុកយ៉ាងខ្លាំង ប៉ុន្តែក្រុមកម្ពុជាបានការពារយ៉ាងល្អនៅវគ្គទី១។ នៅវគ្គទី២ វៀតណាមបានបើកការនាំមុខ ០-១ នៅនាទី៥៧ដោយកីឡាករ Nguen Viet Long ប៉ុន្តែកីឡាករកម្ពុជា ផាន់ វិរៈ បានតែតចូលតាមស្មើ ១-១ នៅនាទី៦២។ លទ្ធផលនេះរក្សារហូតចប់ការប្រកួត បើទោះជាមានឱកាសស៊ុតជាច្រើនលើកដូចគ្នា ហើយចែកគ្នាបាន១ពិន្ទុម្នាក់។
ឆ្លងកាត់២ប្រកួតក្នុងពូល B កម្ពុជា មាន៤ពិន្ទុ ឈរលេខ២ តាមរយៈការឈ្នះលើ មីយ៉ាន់ម៉ា ២-១ និងស្មើ វៀតណាម ១-១ ខណៈ វៀតណាម ឈរលេខ១ក្នុងពូល តាមរយៈការឈ្នះ ព្រុយណេ ១៥-០ និងស្មើ កម្ពុជា ១-១។
ការប្រកួតសន្សំពិន្ទុចុងក្រោយ ក្រុមយុវជនកម្ពុជានឹងធ្វើការមិនធ្ងន់ទេដោយត្រូវប៉ះក្រុមយុវជនព្រុយណេ ដែលកំពុងស្ថិតនៅបាតតារាង ខណៈ វៀតណាម ត្រូវប៉ះ មីយ៉ាន់ម៉ា ដែលកំពុងស្ថិតនៅលេខ៣។
ក្នុងករណីការប្រកួតសន្សំពិន្ទុចុងក្រោយ កម្ពុជាអាចយកឈ្នះ ព្រុយណេ ចាប់ពី១៥គ្រាប់ឡើង ហើយ វៀតណាម ឈ្នះ មីយ៉ាន់ម៉ា ដោយលទ្ធផលតិចគ្រាប់បាល់ ឬស្មើគ្នា នោះកម្ពុជានឹងទទួលបានលេខ១ក្នុងពូល B។ ផ្ទុយទៅវិញ ប្រសិនបើ កម្ពុជា ឈ្នះ ព្រុយណេ ដោយលទ្ធផលគ្រាប់បាល់តិច ហើយវៀតណាម ឈ្នះ មីយ៉ាន់ម៉ា ដោយគ្រាប់បាល់ច្រើន គឺកម្ពុជាត្រូវអ៊ុតមើលក្រុមលេខ២ល្អបំផុតក្នុងពូលដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
សូមបញ្ជាក់ថា ពានរង្វាន់យុវជនអាយុ១៦ឆ្នាំ ឆ្នាំ២០២៤ មានក្រុមចូលរួមចំនួន១២ ដែលត្រូវបានបែងចែកជា៣ពូល (A B និង C) ក្នុង១ពូលមាន៤ក្រុម។ តាមរូបមន្តនៃការប្រកួត ក្រុមលេខ១ នៃពូលទាំង៣ ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈ១ក្រុមទៀតត្រូវបានជ្រើសរើសជាក្រុមលេខ២ល្អបំផុតក្នុងពូល។
ក្នុងពានរង្វាន់នេះ ក្រុមយុវជនកម្ពុជា និងវៀតណាម ធ្លាប់ជួបគ្នា៧ដង គិតទាំងលើកនេះ ប៉ុន្តែកម្ពុជាមិនធ្លាប់មានប្រវត្តិឈ្នះវៀតណាមឡើយពោលគឺស្មើ២ប្រកួត និងចាញ់៥ប្រកួត។
ប្រវត្តិជួបគ្នា U16 កម្ពុជា និង U16 វៀតណាម
- ស្មើ វៀតណាម ២-២ (ឆ្នាំ២០០៥) វគ្គសន្សំពិន្ទុក្នុងពូល
- ចាញ់ វៀតណាម ១-៤ (ឆ្នាំ២០១១) វគ្គសន្សំពិន្ទុក្នុងពូល
- ចាញ់ វៀតណាម ០-៦ (ឆ្នាំ២០១៣) វគ្គសន្សំពិន្ទុក្នុងពូល
- ចាញ់ វៀតណាម ០-១ (ឆ្នាំ២០១៦) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
- ចាញ់ វៀតណាម ១-២ (ឆ្នាំ២០១៧) វគ្គសន្សំពិន្ទុក្នុងពូល
- ចាញ់ វៀតណាម ០-១ (ឆ្នាំ២០១៨) វគ្គសន្សំពិន្ទុក្នុងពូល
- ស្មើ វៀតណាម ១-១ (ឆ្នាំ២០២៤) វគ្គសន្សំពិន្ទុក្នុងពូល
ពិន្ទុពូល A បណ្តោះអាសន្ន
- លេខ១៖ ឥណ្ឌូណេស៊ី មាន៦ពិន្ទុ (២ប្រកួត)
- លេខ២៖ ឡាវ មាន៦ពិន្ទុ (២ប្រកួត)
- លេខ៣៖ សិង្ហបុរី មាន ០ពិន្ទុ (២ប្រកួត)
- លេខ៤៖ ហ្វីលីពីន មាន ០ពិន្ទុ (២ប្រកួត)
ពិន្ទុពូល B បណ្តោះអាសន្ន
- លេខ១៖ វៀតណាម មាន៤ពិន្ទុ (២ប្រកួត)
- លេខ២៖ កម្ពុជា មាន៤ពិន្ទុ (២ប្រកួត)
- លេខ៣៖ មីយ៉ាន់ម៉ា មាន៣ពិន្ទុ (២ប្រកួត)
- លេខ៤៖ ព្រុយណេ មាន ០ពិន្ទុ (២ប្រកួត)
ពិន្ទុពូល C បណ្តោះអាសន្ន
- លេខ១៖ ម៉ាឡេស៊ី មាន៣ពិន្ទុ (១ប្រកួត)
- លេខ២៖ ថៃ មាន១ពិន្ទុ (១ប្រកួត)
- លេខ៣៖ អូស្ត្រាលី មាន១ពិន្ទុ (១ប្រកួត)
- លេខ៤៖ ទីម័រខាងកើត មាន ០ពិន្ទុ (១ប្រកួត)
អត្ថបទ៖ វីរបុត្រ
រូបថត៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា