Connect with us

កីឡា

មិន​នឹក​ស្មានដល់ អូទ្រីស បាន​លេខ១​ក្នុង​ពូល D ខណៈ​នេះរកឃើញ១១ក្រុម​ឡើងវគ្គបន្ត

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អូទ្រីស បាន​ធ្វើ​ឲ្យ​ពិភព​លោក​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ពេល​ពួក​គេ​យក​ចបាន​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​ពូល D បន្ទាប់​ពី​ឈ្នះ​២​ប្រកួត និង​ចាញ់១​ប្រកួត​ក្នុង​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ពាន​រង្វាន់ EURO ឆ្នាំ​២០២៤ នៅ​​ប្រទេស​អាល្លឺម៉ង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រហូត​ដល់​ពេល​នេះ រក​ឃើញ​​១១​​ក្រុម​ហើយ​បាន​​ឡើង​​ទៅ​កាន់​​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ ខណៈ​ការ​ប្រកួត​សន្សំពិន្ទុ​ក្នុង​ពូល​នឹង​ត្រូវ​បញ្ចប់​នៅ​យប់​ថ្ងៃ​ទី​២៦ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០២៤។

១-ម្ចាស់​ផ្ទះ​អាល្លឺម៉ង់ ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ក្នុង​នាម​ជា​ក្រុម​លេខ១​ក្នុង​ពូល A បន្ទាប់​ពី​ពួក​គេ​ចប់​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​គឺ ឈ្នះ២ និង​ស្មើ​១ មាន​៧​ពិន្ទុ តាម​រយៈជ័យជម្នះ​ទី១​លើ​​ស្កុតឡែន ៥-១, ប្រកួត​លើក​ទី​២ឈ្នះ​ហុងគ្រី ២-០ និង​ចុង​ក្រោយ​បាន​ស្មើស្វីស ១-១។

២-ស្វីស បាន​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយក្នុង​នាម​ជា​ក្រុម​លេខ​២​ក្នុង​ពូល A បន្ទាប់​ពី​រក​បាន​​៥​ពិន្ទុ តាម​រយៈ​ការ​ប្រកួត​ឈ្នះ​១ និង​ស្មើ​២ គឺឈ្នះ ហុងគ្រី ៣-១, ស្មើស្កុតឡែន ១-១ និង​ចុង​ក្រោយ ស្មើ ម្ចាស់​ផ្ទះ​អាល្លឺម៉ង់ ១-១។

៣- អេស្ប៉ាញ បាន​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយក្នុង​នាម​ជា​ក្រុម​លេខ​១​ក្នុង​ពូល B បន្ទាប់​ពី​ឈ្នះ​៣​​ប្រកួត​ជាប់​គ្នា​ រក​បាន​៩​ពិន្ទុ គឺ​ឈ្នះក្រូអាត ៣-0, ឈ្នះអ៉ីតាលី ១-០ និង​ឈ្នះ អាល់បានី ១-០។

៤- អ៉ីតាលី បាន​ឡើង​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ក្នុង​នាម​ជា​ក្រុម​លេខ​២​នៅ​ពូល B បន្ទាប់​ពី​រក​បាន​៤​ពិន្ទុ ពី​ការឈ្នះ អាល់បានី ២-១ ស្មើក្រូអាត ១-១ និង​ចាញ់ អេស្ប៉ាញ ០-១។

៥- អង់គ្លេស បាន​ឡើង​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ក្នុង​នាម​ជា​ក្រុម​លេខ១​ក្នុង​ពូល C បន្ទាប់​ពី​រក​បាន​៥​ពិន្ទុតាម​រយៈ​ជ័យជម្នះ​លើ​ ស៊ែប៊ី ១-០, ​ស្មើដាណឺម៉ា ១-១ និង​ស្មើ ស្លូវេនី ០-០។

៦- ដាណឺម៉ាក បាន​ឡើង​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ក្នុង​នាម​ជា​ក្រុម​លេខ​២​ក្នុង​ពូល C បន្ទាប់​ពី​រក​បាន​៣​ពិន្ទុ តាម​រយៈ​លទ្ធផល​ស្មើ ស្លូវេនី ១-១, ស្មើ​អង់គ្លេស ១-១ និង​ស្មើ ស៊ែបី ០-០។

៧- ស្លូវេនី បាន​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ក្នុង​នាម​ជា​ក្រុម​លេខ​៣​ល្អ​បំផុត​ក្នុង​ពូល C បន្ទាប់​ពី​រក​បាន​៣​ពិន្ទុ តាម​រយៈលទ្ធផល​ស្មើ ស្លូវេនី ១-១, ស្មើ ស៊ែប៊ី ១-១ និង​ស្មើ អង់គ្លេស ០-០។

៨- អូទ្រីស បាន​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ក្នុង​នាម​ជា​ក្រុម​លេខ១​ក្នុង​ពូល D បន្ទាប់​ពី​រក​បាន​៦​ពិន្ទុ តាម​រយៈ​ជ័យជម្នះលើ ប៉ូឡូញ ៣-១, ឈ្នះហូឡង់ ៣-២ និង​ចាញ់ បារាំង ០-១។

៩- បារាំង បាន​ឡើង​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ក្នុង​នាម​ជា​ក្រុម​លេខ​២​ក្នុង​ពូល D បន្ទាប់​ពី​រក​បាន៥​ពិន្ទុ តាម​រយៈ​ការ​ឈ្នះអូទ្រីស ១-០, ស្មើ ហូឡង់ ០-០ និង ស្មើប៉ូឡូញ ១-១។

១០- ហូឡង់ បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ក្នុង​នាម​ជា​ក្រុម​លេខ​៣​ល្អ​បំផុត​ក្នុង​ពូល D បន្ទាប់​ពីរក​បាន៤​ពិន្ទុ តាម​រយៈ​ការ​ឈ្នះ ប៉ូឡូញ ២-១, ​ស្មើ​បារាំង ០-០ និង​ចាញ់​អូទ្រីស ២-៣។

១១- ព័រទុយហ្គាល់ បាន​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ក្នុង​នាម​ជា​ក្រុម​លេខ​១​ក្នុង​ពូល F បន្ទាប់​ពី​រក​បាន​​៦​ពិន្ទុ តាម​រយៈ​ជ័យជម្នះ​លើ​ឆេក ២-១ និង​ឈ្នះតួកគី ៣-០។ ការ​ប្រកួត​ចុង​ក្រោយ ព័រទុយហ្គាល់ ប៉ះហ្សកហ្ស៊ី នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា។

ដោយ​ឡែក​នៅ​ពូល E នៅ​មិន​ទាន់​រក​ឃើញ​ក្រុម​ណា​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ទេ បន្ទាប់​ពី​ក្រុម​ទាំង​៤​រក​បាន​៣​ពិន្ទុ​ដូច​គ្នា តាម​រយៈ​លទ្ធផលឈ្នះ១​ប្រកួត និង​ចាញ់​១​ប្រកួត​ដូច​គ្នា។ យប់​នេះ​ជា​ការ​ប្រកួត​បញ្ចប់​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល E និង F ដើម្បី​រកឲ្យ​ឃើញ​៥​ក្រុម​ទៀត​ឡើង​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម