Connect with us

កីឡា

Martinez ស៊ុត​ចុង​ម៉ោង​ជួយ​ អាហ្សង់ទីន ឈ្នះ ឈីលី កក់កៅអីវគ្គ៨ក្រុម Copa America

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន​បាន​ឡើង​ទៅ​កាន់​វគ្គ​​៨​ក្រុម​ចុង​ក្រោយ​ហើយ បន្ទាប់​ពី​បាន​យក​ឈ្នះ​ជម្រើស​ជាតិ ឈីលី ដោយ​លទ្ធផល ១-០ ដើម្បី​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​ក្នុង​ការ​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ Copa America ឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​វគ្គ​សន្សំពិន្ទុ​លើក​ទី២​ក្នុង​ពូល A នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មិថុនា​នេះ​ ប្រើ​ពេល​រហូត​ដល់​នាទី​៨៨​ទើប​ អាហ្សង់ទីន បាន​ទម្លាយ​សំណាញ់​ទី​របស់ ឈីលី ដោយ​​ខ្សែ​ប្រយុទ្ធ Lautaro Martinez ដែល​ប្តូរ​ចូល​នៅ​នាទី​៧៣។ គ្រាប់​បាល់​មាន​តែ​១​គ្រាប់​គត់​កើត​ឡើង​ក្នុង​ការ​ប្រកួតនេះ បើ​ទោះ​បី​ជា​អាហ្សង់ទីន​មាន​ឱកាស​ស៊ុត​ដល់​ទៅ​២២​ជើង និង​ចំ​គោល​ដៅ​៩​លើក។

នេះ​ជា​ជ័យជម្នះ​លើក​ទី២​សម្រាប់​អាហ្សង់ទីន បន្ទាប់​ពី​លើក​ទី១​បាន​យក​ឈ្នះ កាណាដា ដោយ​លទ្ធផល ២-០។ ដូច្នេះ អាហ្សង់ទីន មាន​៦​ពិន្ទុ ឈរ​លេខ​១​ក្នុង​ពូល A បាន​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​មុន​គេ។

នៅ​ពូល​ជា​មួយ​គ្នា​នេះ កាណាដា រក​បាន​៣​ពិន្ទុ បន្ទាប់​ពី​ឈ្នះប៉េរូ ដោយ​លទ្ធផល ១-០ សម្រាប់​ការ​ប្រកួត​ទី២ ខណៈ​ ឈីលី និង ប៉េរូ មាន​១ពិន្ទុ​ស្មើគ្នា ពី​ការ​ប្រកួត​ស្មើ១ និង​ចាញ់​១​ដូច​គ្នា។ ការ​ប្រកួត​វគ្គ​សន្សំពិន្ទុ​ចុង​ក្រោយ​របស់​អាហ្សង់ទីន​ ប៉ះ​ប៉េរូ នៅ​​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២៤៕

អត្ថបទ៖ វីរបុត្រ
រូបថត៖ Copa America

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ហ្សេលេនស្គី៖ អាមេរិក​មិន​ទាន់​កាត់​ជំនួយអ៊ុយក្រែន​ទេ គ្រាន់តែ​មិន​ទាន់​​ចរចាពី​កញ្ចប់​ជំនួយ​ថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

​មេដឹកនាំ​ចិន​និង​ថៃ​ជួបគ្នា ចំពេល​​ លោក ត្រាំ ក្រឡុក​នយោបាយ​និង​សេដ្ឋកិច្ចសកល​​

ព័ត៌មានជាតិ១៦ នាទីutes មុន

ឃុំជ្រោយបន្ទាយ​ កែលម្អផ្លូវក្រាលគ្រួសក្រហម ជាផ្លូវកៅស៊ូប្រវែង ៥ ០០០ ម៉ែត្រ ភ្ជាប់ទៅ​ស្ពាន​ថ្មី​​ឆ្លង​ទន្លេ​មេគង្គ​ខេត្តក្រចេះ

ព័ត៌មានជាតិ១៧ នាទីutes មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ត្រាំ ចេញបញ្ជា ហាម អត្តពលិកកែភេទ ចូលរួមប្រកួតក្នុងកីឡាផ្នែកនារីដាច់ខាត

Sokha Hotels

ព័ត៌មានពេញនិយម