Connect with us

កីឡា

លោក Southgate ឆ្លើយតបអ្នកគាំទ្រគប់កែវប្លាស្ទិកមកលើក្រុមអង់គ្លេស

បានផុស

នៅ

ក្រុមជម្រើសជាតិអង់គ្លេសបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០ ជាមួយក្រុមជម្រើសជាតិស្លូវេនី ក្នុងការប្រកួតសន្សំពិន្ទុចុង​ក្រោយ​ក្នុងពូល D ព្រឹត្តិការណ៍ Euro ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកចាត់ការសញ្ជាតិអង់គ្លេស និងកីឡាករបានទៅអបអរសាទរជាមួយក្រុមអ្នកគាំទ្រ ក្រោយបញ្ចប់ការប្រកួតនៅកីឡដ្ឋាន Cologne កាល​ពី​យប់​មិញ។ ពេល​នោះ អ្នក​គាំទ្រ​អង់គ្លេស​បាន​គប់​កែវ​ប្លាស្ទិក​ទៅ​​លើ​លោក Gareth Southgate និង​កីឡាករ​ ​ទោះ​បី​ជា​អង់គ្លេស​ឈាន​ទៅ​វគ្គ​១៦​ក្រុម​ជា​ឈរលេខ១ ​ក្នុង​ពូល C។

លោក Gareth Southgate បាននិយាយថា៖«ខ្ញុំយល់អំពីរឿងនេះ។ ខ្ញុំ​នឹង​មិនដើរ​គេចវេសពីទីនោះ​ទេ​។ អ្វីដែលសំខាន់បំផុតនៅទីនេះគឺជាអ្នកគាំទ្រនៅជាមួយក្រុម។ ខ្ញុំយល់ថា ល្អចំពោះការរិះគន់លើខ្ញុំ។ នោះជារឿងល្អសម្រាប់ក្រុម ជាងការនិយាយ​រិះគន់ទៅក្រុមកីឡាករ ប៉ុន្តែវាកំពុងបង្កើតបរិយាកាសមិនល្អមួយក្នុងដំណើរការផែនការរបស់ក្រុម។ ខ្ញុំក៏មិនបានឃើញក្រុមផ្សេងឡើងទៅវគ្គបន្ដ ទទួលការរិះគន់ចឹងដែរ»។

ក្រុមរបស់លោក Southgate ត្រូវបានអ្នកគាំទ្ររិះគន់យ៉ាងខ្លាំង​ពី​ការ​​បង្ហាញទម្រង់លេងមិន​ល្អ។ ក្រោយការ​ប្រកួត​៣​លើក ​ពួកគេរកគ្រាប់បាល់ស៊ុតបញ្ចូលទីបានតែ២គ្រាប់ប៉ុណ្ណោះ៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម