កីឡា
ពូល E យប់នេះប្រជែងគ្នាខ្លាំងដើម្បីកៅអីវគ្គ១៦ក្រុមចុងក្រោយ
ការប្រកួតចុងក្រោយវគ្គសន្សំពិន្ទុពូល E នឹងក្លាយជាការប្រកួតដ៏តានតឹងមួយក្នុងព្រឹត្តការណ៍ឆ្នាំនេះ បន្ទាប់ពីក្រុមទាំង៤ក្នុងពូលនេះ មាន៣ពិន្ទុស្មើគ្នាពីការឈ្នះ១ប្រកួត និងចាញ់១ប្រកួតដូចគ្នា។
វេលាម៉ោង១១យប់ ថ្ងៃទី២៦ ខែមិថុនា ក្រុមទាំង៤ក្នុងពូល E ត្រូវប្រកួតដំណាលគ្នាក្នុងវគ្គសន្សំពិន្ទុចុងក្រោយ។ ក្រុមជម្រើសជាតិស្លូវ៉ាគីជួបជម្រើសជាតិរូម៉ានី ហើយអ៊ុយក្រែនជួបបែលហ្ស៊ិក។ ឆ្លងកាត់ការប្រកួត២លើកកន្លងមកក្រុមទាំង៤ ឈ្នះ១ ចាញ់១ មាន៣ពិន្ទុដូចគ្នា។ នេះហើយជាមូលហេតុដែលធ្វើឲ្យការប្រកួតក្នុងពូលតានតឹងជាងពូលផ្សេងៗ។
ការប្រកួតយប់នេះ ប្រសិនបើក្រុមមួយណាចាញ់ នោះពួកគេនឹងអស់ឱកាសឡើងវគ្គ១៦ក្រុមចុងក្រោយ ប៉ុន្តែបើលទ្ធផលស្មើគ្នាទាំង២គូ នោះក្រុមដែលមានគ្រាប់បាល់ចំណេញតិចជាងគេនឹងត្រូវធ្លាក់ត្រឹមវគ្គសន្សំពិន្ទុ៕
អត្ថបទ៖ ផា រតនា
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត