Connect with us

កីឡា

រសៀលនេះ U16 កម្ពុជា ប៉ះ U16 ព្រុយណេ ត្រូវការឈ្នះច្រើនគ្រាប់

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​១៦​ឆ្នាំ (U16) ត្រូវ​ប្រកួត​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​ចុង​ក្រោយ​ជា​មួយ​ក្រុម​យុវជន ព្រុយណេ ដើម្បី​​រក​ឱកាស​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជើង​ឯក​យុវជន​អាស៊ាន ​ឆ្នាំ​២០២៤ នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បង្ហាញ​ទម្រង់​លេង​របស់​ក្រុម​យុវជន​កម្ពុជា​ឆ្នាំ​នេះទទួល​បាន​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង​ពី​អ្នក​គាំទ្រ បន្ទាប់​ពី​​រក​បាន​៤​ពិន្ទុ​ តាម​រយៈ​ជ័យជម្នះ​២-១​លើ​ក្រុម​យុវជន​មីយ៉ាន់ម៉ា និង​ស្មើ​ យុវជនវៀតណាម ដោយ​លទ្ធផល ១-១ ដើម្បីឈរ​​លេខ​២​ក្នុង​តារាង​ពូល B។

កម្ពុជា​កំពុង​មាន​៤​ពិន្ទុ​ស្មើ​នឹង​វៀតណាម​ដែល​កំពុង​ឈរ​លេខ​១​ក្នុង ដោយសារ​គ្រាប់​បាល់​ចំណេញ​ច្រើន។ ការ​ប្រកួត​របស់​យុវជន​កម្ពុជា​​នៅ​រសៀល​ម៉ោង​៣ ថ្ងៃ​នេះ​​​គឺ​ប្រជែង​កំពូល​តារាង​ជា​មួយ​វៀតណាម ប៉ុន្តែ​ក៏​ត្រូវ​ប្រជែង​លេខ២​ល្អ​បំផុត​ក្នុង​ពូល​ជាមួយ​ ឡាវ (​៦​ពិន្ទុ) និង អូស្ត្រាលី (៤ពិន្ទុ)។ ជម្រើស​​មាន​ជា​ច្រើន​​​ក្នុង​ការ​ប្រជែង​គ្នា​ឡើង​ដើម្បី​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ដោយ​អាស្រ័យ​លើ​លទ្ធផល និង​គ្រាប់​បាល់​នៃ​ការ​ប្រកួត​រៀង​ៗ​ខ្លួន​ ខណៈ​លេខ​១​ប្រចាំ​ពូល​ទាំង​៣​គឺ​​បាន​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដោយ​មិនចាំបាច់​ខ្វល់​នឹង​ពូល​ផ្សេង។

ការ​ប្រកួត​សន្សំពិន្ទុ​ក្នុង​ពូល A បាន​បញ្ចប់​ហើយ​ដោយ ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​មុន​គេ បន្ទាប់​ពីឈ្នះ ឡាវ ដោយ​លទ្ធផល ៦-១ កាល​ពី​យប់​មិញ។ ដូច្នេះ​ឡាវ​​ស្ថិត​នៅ​លេខ​២​​ក្នុង​ពូល​ដែល​ត្រូវ​ប្រជែង​ជា​មួយ កម្ពុជា និង​ អូស្ត្រាលី សម្រាប់​ក្រុម​លេខ២​ល្អ​បំផុត​ក្នុង​ពូល។

ប្រវត្តិ​ជួប​គ្នា​៥​លើក​ក្នុង​ពាន​រង្វាន់ ASEAN U-16 Boys Championship របស់​ក្រុម​ទាំង​ពីរ​គឺ​កម្ពុជា ឈ្នះ​៣ ព្រុយណេឈ្នះ១ និង​ស្មើ​គ្នា​១។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ប៉ះ​គ្នា​២​លើក​ចុង​ក្រោយ ក្រុម​យុវជន​ព្រុយណេ ធ្វើ​បាន​ល្អ​គួរ​ឲ្យ​កត់​សំគាល់។

ប្រវត្តិ​ជួប​គ្នា​៥​លើក

  • កម្ពុជា ២-០ ព្រុយណេ ឆ្នាំ២០០៧
  • កម្ពុជា ៨-០ ព្រុយណេ ឆ្នាំ២០១៣
  • កម្ពុជា ២-០ ព្រុយណេ ឆ្នាំ​២០១៦
  • កម្ពុជា ០-២ ព្រុយណេ ឆ្នាំ​២០១៧
  • កម្ពុជា ១-១ ព្រុយណេ ឆ្នាំ​២០១៩

ទោះ​បី​ជា​យ៉ាង​ណា បើ​ក្រឡេក​មើល​ការ​ប្រកួត​ក្នុង​ឆ្នាំ​២០២៤​នេះ ក្រុម​យុវជន​ព្រុយណេ​ធ្វើ​មិន​បាន​ល្អ​ទេ​ដោយ​ត្រូវ​ដៃ​គូ​ស៊ុត​ចូល​ច្រើន​គ្រាប់។ ការ​ប្រកួត​សន្សំពិន្ទុ​លើក​ទី១ ពួក​គេ​ចាញ់ វៀតណាម ០-១៥ និង​ប្រកួតលើក​ទី​២ ចាញ់ មីយ៉ាន់ម៉ា ១-៨។ ព្រុយណេ​អស់​ឱកាស​ប្រជែង​កៅអី​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រហើយ ប៉ុន្តែ​ពួក​គេ​នឹង​ព្យាយាម​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​រក​គ្រាប់​បាល់​ទម្លាយ​សំណាញ់​ទី​របស់​កម្ពុជា ក៏​ដូច​ធ្វើ​យ៉ាង​ណា​ឲ្យ​ចាញ់​តិច​គ្រាប់។

តាម​ទម្រង់​លេង​របស់​ក្រុម​យុវជន​កម្ពុជា​២​ប្រកួតកន្លង​មក​ឃើញ​ថា មាន​កម្លាំង​ស៊ុហ្វ​ល្អ ការពារ​បាន​ល្អ និង​បច្ចេកទេស​រក​ឱកាស​វាយ​បក​បាន​ល្អ ហើយ​ក៏​មាន​អ្នកចាំទី​ដ៏​ល្អ​ដែរ ប៉ុន្តែ​ការ​សម្រេច​ទី​គឺ​នៅ​មាន​កម្រិត។ ខ្សែ​ប្រយុទ្ធ​ទាំង​ឆ្វេង និង​ស្តាំ មិន​សូវ​ជា​ចែក​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ទេ​ពោលគឺ​ព្យាយាម​ស៊ុត​ខ្លួន​ឯង​ច្រើន​ជាង។ ការ​ប្រកួត​រសៀល​នេះ ក្រុម​យុវជន​កម្ពុជា​​ត្រូវ​កែ​ប្រែចំណុច​ទាំង​នេះ​ដើម្បី​រក​គ្រាប់​បាល់​ឲ្យ​បាន​ច្រើន។

កម្មវិធី​ប្រកួត ម៉ោង​៣​រសៀល​ដំណាល​គ្នា

  • កម្ពុជា vs ព្រុយណេ
  • វៀតណាម vs មីយ៉ាន់ម៉ា

ពិន្ទុ​ពូល A

  • ឥណ្ឌូណេស៊ី មាន៩ពិន្ទុ បាន​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ
  • ឡាវ មាន​៦​ពិន្ទុ (៣​ប្រកួត ចប់​វគ្គ​សន្សំពិន្ទុ)
  • សិង្ហបុរី មាន៣ពិន្ទុ (៣​ប្រកួត ចប់​វគ្គ​សន្សំពិន្ទុ)
  • ហ្វីលីពីន មាន0ពិន្ទុ (៣​ប្រកួត ចប់​វគ្គ​សន្សំពិន្ទុ)

ពិន្ទុ​ពូល B

  • វៀតណាម មាន​៤​ពិន្ទុ (២ប្រកួត)
  • កម្ពុជា  មាន​៤​ពិន្ទុ (២ប្រកួត)
  • មីយ៉ាន់ម៉ា មាន​៣​ពិន្ទុ (២ប្រកួត)
  • ព្រុយណេ មាន០ពិន្ទុ (២ប្រកួត)

ពិន្ទុពូល C

  • ថៃ មាន​៤​ពិន្ទុ (២ប្រកួត)
  • អូស្ត្រាលី មាន​៤​ពិន្ទុ (២​ប្រកួត)
  • ម៉ាឡេស៊ី មាន​៣​ពិន្ទុ (២​ប្រកួត)
  • ទីម័រ​ខាង​កើត មាន​០ពិន្ទុ ធ្លាក់ (២ប្រកួត)

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងការងារបញ្ជាក់ជូន ERIA ពីសក្តានុពលនៃការបណ្តុះបណ្តាលជំនាញជាគន្លឹះក្នុងការទាក់ទាញវិនិយោគមកកម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃ ដកតំណែងអធិការនគរបាលក្រុងច្បារមន ឱ្យមកជាមន្ត្រី និងបន្ថយស័ក្ដិ១ថ្នាក់

ព័ត៌មានជាតិ១២ ម៉ោង មុន

កូនប្រុសលោកបណ្ឌិត គី សេរីវឌ្ឍន៍ ទទួលបានមេដាយមាស ពីការប្រឡងវិទ្យាសាស្ត្រ វ៉ាន់ដា អូឡាំព្យាដ ២០២៤

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ្នក​ជំនាញ​៖ ​អាជីវកម្ម​​ថៃ​កំពុង​ប្រឈម​មុខ​​នឹង​វិបត្តិ​​ ធ្ងន់​ធ្ងរ​ជាង​អំឡុង​​វិបត្តិកូវីដ​១៩​​

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្ដេចតេជោ ប្រាប់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ត្រូវពង្រឹងការអប់រំឱ្យស្ត្រីបានបន្តការសិក្សាឱ្យបានខ្ពស់

ព័ត៌មានជាតិ១២ ម៉ោង មុន

កូនប្រុសលោកបណ្ឌិត គី សេរីវឌ្ឍន៍ ទទួលបានមេដាយមាស ពីការប្រឡងវិទ្យាសាស្ត្រ វ៉ាន់ដា អូឡាំព្យាដ ២០២៤

សន្តិសុខសង្គម១៦ ម៉ោង មុន

បុរសអ្នកតខ្សែភ្លើងភ្ជាប់រ៉ឺម៉កដើម្បីការពារសត្វកណ្ដុរឡើងស៊ីបន្លែ តែត្រូវឆក់ក្មេងប្រុសម្នាក់ស្លាប់ចូលខ្លួនសារភាពកំហុស

សុខភាព១៨ ម៉ោង មុន

ប្រធានមន្ទីរពេទ្យគន្ធបុប្ផា៖ មិនមែន កុមារជិត ៧០០ នាក់ កើតជំងឺទឹកនោមផ្អែម ក្នុងឆ្នាំ២០២៤ ទេ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ព្យុះសង្ឃរា Beryl ដ៏កាចសាហាវ បង្កការបំផ្លិចបំផ្លាញធំធេង នៅ ការ៉ាប៊ីន

ព័ត៌មានជាតិ១៩ ម៉ោង មុន

រថយន្ត​ដឹក​ទំនិញ​ពី​ចិន​ចាយ​ពេល ៥ ថ្ងៃ​ លើ​ចម្ងាយ​ផ្លូវ ២៥០០ គីឡូម៉ែត្រ​ ទើប​មក​ដល់​ប្រទេស​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម