កីឡា
ឈ្នះនៅបារាំងយប់មិញ ព្រុំ សំណាង មិនធ្លាប់ចាញ់នៅក្រៅប្រទេស
កីឡាករគុនខ្មែរ ព្រុំ សំណាង បានចេញប្រកួតនៅក្រៅប្រទេស៣ដងហើយ ប៉ុន្តែមិនទាន់បរាជ័យម្តងណាឡើយ បន្ទាប់ពីបានយកឈ្នះជើងខ្លាំងបារាំង Eda Dudgoa ដោយពិន្ទុ នៅយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងបារីស ប្រទេសបារាំង។

ឆ្លងកាត់បទពិសោធឡើងសង្វៀនរាប់រយដង ព្រុំ សំណាង មិនសូវបានចេញទៅក្រៅប្រទេសសម្រាប់ការប្រកួតលក្ខណៈគុនខ្មែរអាជីព។ បើតាមប្រវត្តិ អ្នកលេងគុនខ្មែរទម្ងន់ធ្ងន់ និងវ័យកាន់តែច្រើនរូបនេះទើបតែចេញទៅប្រកួតនៅក្រៅប្រទេស៣ដងប៉ុណ្ណោះ។
លើកទី១ ព្រុំ សំណាង បានផ្តួលកីឡាករអង់គ្លេស Thomas Carpenter ឲ្យសន្លប់ក្នុងទឹកទី១ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីទទួលបានខ្សែក្រវាត់ Thai Fight ក្នុងទីក្រុងបាងកក ប្រទេសថៃ។ លើកទី២ រូបគេបានផ្តួលកីឡាកររុស្ស៊ី Firdavszhon Naimov ឲ្យសន្លប់ក្នុងទឹកទី១ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ សង្វៀន Thai Fight ក្នុងទីក្រុងបាងកក ប្រទេសថៃ។ លើកទី៣ រូបគេបានយកឈ្នះកីឡាករបារាំង Eda Dudgoa ដោយពិន្ទុ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងបារីស ប្រទេសបារាំង។

រហូតដល់ពេលនេះ ព្រុំ សំណាង មានស្ថិតិប្រកួត១៥៩ដង ក្នុងនោះឈ្នះ១៤៤ដង ចាញ់១២ដង ស្មើ៣ដង និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់៧០ដង។ រូបគេអាចត្រូវបានចាត់ទុកជាកីឡាករចាស់វស្សាដែលទទួលបានជោគជ័យបំផុតក្នុងចំណោមកីឡាករប្រដាល់គុនខ្មែរនាពេលបច្ចុប្បន្ន ខណៈវ័យ៣៩ឆ្នាំហើយ ប៉ុន្តែរូបគេនៅតែសកម្មភាពក្នុងការឡើងសង្វៀន។

រហូតដល់ពេលនេះ ព្រុំ សំណាង បានឈ្នះមេដាយមាសកីឡាស៊ីហ្គេម ឆ្នាំ២០២៣ និងមេដាយសំរិទ្ធកីឡាស៊ីហ្គេម ឆ្នាំ២០២១ ជូនជាតិ។ ក្រៅពីសមិទ្ធផលជូនជាតិ រូបគេបានឈ្នះខ្សែក្រវាត់គុនខ្មែរអន្តរជាតិ KIF ឆ្នាំ២០១៧, ឈ្នះខ្សែក្រវាត់គ្រុឌគុនខ្មែរពិភពលោក ឆ្នាំ២០២៣, ឈ្នះខ្សែក្រវាត់គុនខ្មែរតេជោ សន្តិភាពអន្តរជាតិ ឆ្នាំ២០២៣, ឈ្នះខ្សែក្របាត់ Thai Fight អន្តរជាតិ ឆ្នាំ២០២៣, ឈ្នះខ្សែក្រវាត់សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ KKF ឆ្នាំ២០២៤៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ