Connect with us

កីឡា

គួរឲ្យស្តាយ ចិត្រា, បញ្ញា, សេរីវ៉ាន់ថង ចាញ់ ខណៈ២នាក់ឈ្នះនៅបារាំងយប់មិញ

បានផុស

នៅ

កម្មវិធីប្រកួតគុនខ្មែរ Laa Belle Equipe នៅ​ប្រទេសបារាំង​កាល​ពី​យប់​មិញ​ កីឡាករ​គុន​ខ្មែរ​២​រូប​ទទួល​បាន​ជ័យជម្នះ ប៉ុន្តែ​៣​​បាន​បរាជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ទើរ​មិនគួរជឿ តារា​គុន​ខ្មែរ​ជួរ​មុខ ឈុត សេរីវ៉ាន់ថង ដែល​ជាបេក្ខភាព​ម៉ារ៉ាតុង បានសន្លប់​ក្រោមកណ្ដាប់ដៃដ៏ធ្ងន់របស់កីឡាករអេស្ប៉ាញ Mario Alvarez ក្នុងទឹកទី១ ក្រោយ​ប្រើ​ពេលត្រឹម២នាទី។ វា​ជារឿងគួរឲ្យ​ស្ដាយ​សម្រាប់​អ្នក​លេង​គុន​ខ្មែរ​។

ទម្រាំឈាន​មក​ដល់វគ្គនេះ រូបគេខំតស៊ូតាំងការប្រកួតម៉ារ៉ាតុងលើកទី១ ក្រោយឈ្នះកីឡាករបារាំង Omar Drissi ក្នុងជុំទី១ និង​បន្តយកឈ្នះមិត្តរួមជាតិ​ ឃឹម បូរ៉ា នៅវគ្គផ្ដាច់ព្រ័ត្រក្លាយជាម្ចាស់ខ្សែក្រវាត់គុនខ្មែរ ទើបទទួលបាន​ឱកាស​ឡើងមកប្រកួតជុំចុងក្រោយ​ដែល​មាន​រង្វាន់រថយន្ដ។

កីឡាករគុន​ខ្មែរ​ ធីម សៀងហៃ និង ព្រំ សំណាង ​ទទួល​បាន​ជ័យជម្នះ។ ក្រោយបញ្ចប់ការប្រកួត៥ទឹក ធីម សៀងហៃ បានយកឈ្នះកីឡាករបារាំង YANIS SOUALILI ដោយពិន្ទុ ​ដើម្បី​ក្លាយជាម្ចាស់ខ្សែក្រវាត់។ ចំណែកកីឡាករ ព្រំ សំណាង ក៏​ធ្វើបានល្អ ​ដោយ​បាន​ឈ្នះពិន្ទុលើកីឡាករបារាំង REDA OUDGOU បន្ទាប់ពីប្រកួត៣ទឹក។

ចំណែក​កីឡាករគុន​ខ្មែរ​​​ជួរ​មុខ ឡៅ ចិត្រា និង​ លន បញ្ញា ​បាន​ចាញ់​កីឡាករ​បារាំង​ដូច​គ្នា។ ទោះ​បី​ជា​យ៉ាង​ណា​ កម្ពុជាបានប្រឹងប្រែងអស់ពីសមត្ថភាព​ហើយ​សម្រាប់​ជួបកីឡាករលំដាប់នៅអឺរ៉ុប។

តាម​ការ​បញ្ជាក់​ពី​លោក សឿ វណ្ណៈ ស្ថាបនិក​កម្មវិធី​ប្រដាល់ Kun Khmer Super Fight ថា កីឡាករ​បារាំង​ដែល​បាន​យក​ឈ្នះ​កីឡាករ​កម្ពុជា​នឹង​មក​ប្រកួត​នៅ​ទឹក​ដី​កម្ពុជា​វិញ​ម្តង។

លទ្ធផលការប្រកួតរបស់​កីឡាករ​កម្ពុជា​នៅ​ទឹកដីបារាំង

-ឈុត សេរីវ៉ាន់ថង ចាញ់កីឡាករអេស្ប៉ាញ FINLAY SMITH (សន្លប់ទឹក១)

– ធីម សៀងហៃ ឈ្នះកីឡាករបារាំង YANIS SOUALILI (ទទួល​បាន​ខ្សែក្រវាត់)

– ឡៅ ចិត្រា ចាញ់ពិន្ទុ កីឡាករបារាំង ANTHONY DEFRETIN 

– លន បញ្ញា ចាញ់ពិន្ទុ កីឡាករ​បារាំង ELIAS NAJI 

– ព្រំ សំណាង ឈ្នះពិន្ទុ កីឡាករបារាំង REDA OUDGOU 

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម