Connect with us

កីឡា

មុនប៉ះគ្នាយប់នេះ ស្វីស មិនធ្លាប់ឈ្នះ អុីតាលី ៣១ឆ្នាំចុងក្រោយ ខណៈអាល្លឺម៉ង់ ប៉ះ ដាណឺម៉ាក

បានផុស

នៅ

ការប្រកួតពានរង្វាន់ EURO វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ចាប់​ផ្តើម​នារាត្រី ថ្ងៃ​សៅរ៍ ទី​២៩ ខែ​មិថុនា ឆ្នាំ​២០២៤​នេះ​ហើយ​ដោយ​ ក្រុម​ម្ចាស់ផ្ទះអាល្លឺម៉ង់ជួប​ក្រុម​ដាណឺម៉ាក ខណៈក្រុមជម្រើសជាតិ​អ៉ីតាលី​ជួបក្រុមជម្រើសជាតិស្វីស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេលាម៉ោង១១យប់ រវាង​ស្វីស និង​អុីតាលី គឺ​ជា​ការ​ជួប​គ្នា​ដែល​អ្នក​គាំទ្រ​មើល​ឃើញ​ថា ស្វីស​​ត្រូវ​ធ្វើ​ការ​ធ្ងន់​មែន​ទែន។ ការប្រកួត៣លើកក្នុងវគ្គសន្សំពិន្ទុកន្លងមកក្រុមទាំង២ធ្វើបានល្អ​ដូចគ្នា។ ស្វីសបានបញ្ចប់​លេខ២ ក្នុងពូល A ក្រោយ ឈ្នះ​១ និង​ស្មើ២ មាន៥ពិន្ទុ រកគ្រាប់សរុបបាន៥គ្រាប់និងរបូតគ្រាប់បាល់៣គ្រាប់។

ចំណែក​អុីតាលី​ក៏​ជាលេខ២ ក្នុងពូល B បន្ទាប់ពីឈ្នះ១ ចាញ់១ ស្មើ១ មាន៤ពិន្ទុ រកគ្រាប់​បាន៣​គ្រាប់​និងរបូតគ្រាប់បាល់៣គ្រាប់។

ប្រវត្តិជួបគ្នា៦០លើកចុងក្រោយគ្រប់​កម្មវិធី​របស់ក្រុមទាំងពីរគឺ​ អុីតាលីឈ្នះ២៩​ដង​ ស្វីសឈ្នះ​តែ​៧​ដង​ប៉ុណ្ណោះ និងស្មើគ្នា២៩​ដង។ ​ក្នុង​រយៈ៣១ឆ្នាំចុងក្រោយ ក្នុងការជួបគ្នា១១លើក​ ស្វីសមិនដែល​យកឈ្នះអុីតាលី​ឡើយ។

ព្យាករណ៍ជម្រើសដំបូងក្រុមស្វីស
Sommer; Schar, Akanji, Rodriguez; Stergiou, Xhaka, Freuler, Aebischer; Ndoye, Vargas; Embolo

ព្យាករណ៍ជម្រើសដំបូងក្រុមអុីតាលី
Donnarumma; Darmian, Mancini, Bastoni; Di Lorenzo, Barella, Jorginho, Pellegrini, Dimarco; Chiesa, Scamacca

ព្យាករណ៍​លទ្ធផល

-ស្វីស ១-២ អុីតាលី (ម៉ោង​១១​យប់)
-អាល្លឺម៉ង់ ២-០ ដាណឺម៉ាក (ម៉ោង​២​រំលងអធ្រាត្រ)

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម