កីឡា
U16 កម្ពុជា ឈ្នះ U16 ព្រុយណេ ៦-០ ចាំអ៊ុតមើលក្រុមលេខ២ល្អបំផុតក្នុងពូល
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ (U16) បានយកឈ្នះ យុវជនព្រុយណេដោយលទ្ធផល ៦-០ សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលចុងក្រោយ ដើម្បីទទួលបាន៧ពិន្ទុ។

គ្រាប់បាល់ទាំង៦របស់កម្ពុជារកបានដោយកីឡាករ អឿន អូវ៉ាន់ដា ដោយការស៊ុតពិន័យ១១ម៉ែត្រ នៅនាទី៤។ កីឡាករព្រុយណេ Marvel ភ្លាត់ចូលទីខ្លួនឯងនាទីទី១២។ កីឡាករ មហាម៉ាត់សូឡេស រកបាននៅនាទីទី១៥។ កីឡាករ ថាច់ ដារ៉ូ ស៊ុតចូលនៅនាទី៥៧ និងកីឡាករជីតុង ស៊ុតចូលនាទី៦៥។ គ្រាប់ទី៦រកបានដោយខ្សែការពារ គៀ វិសាល។
ចប់វគ្គសន្សំពិន្ទុក្នុងពូល B ក្រុមយុវជនកម្ពុជាមាន៧ពិន្ទុ ឈរនៅលេខ២ ខណៈក្រុមយុវជនវៀតណាម បានយកឈ្នះមីយ៉ាន់ម៉ាដោយលទ្ធផល ៥-១ មាន៧ដូចកម្ពុជា ប៉ុន្តែមានគ្រាប់បាល់ចំណេញច្រើនជាងឈរលេខ១ក្នុងពូលបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

កម្ពុជាត្រូវអ៊ុតមានក្រុមលេខ២ល្អបំផុតជាមួយក្រុមអូស្ត្រាលី និងថៃ ខណៈក្រុមយុវជនឡាវ និងម៉ាឡេស៊ីអស់ឱកាសហើយ៕
តារាងពិន្ទុពូល B
- វៀតណាម មាន៧ពិន្ទុ
- កម្ពុជា មាន៧ពិន្ទុ
- មីយ៉ាន់ម៉ា មាន៣ពិន្ទុ
- ព្រុយណេ មាន០ពិន្ទុ
តារាងពិន្ទុពូល A
- ឥណ្ឌូណេស៊ី មាន៩ពិន្ទុ
- ឡាវ មាន៦ពិន្ទុ
- សិង្ហបុរី មាន៣ពិន្ទុ
- ហ្វីលីពីន មាន០ពិន្ទុ
ពូល C នៅសល់១ប្រកួតទៀត
- ថៃ មាន៤ពិន្ទុ (២ប្រកួត)
- អូស្ត្រាលី មាន៤ពិន្ទុ (២ប្រកួត)
- ម៉ាឡេស៊ី មាន៣ពិន្ទុ (២ប្រកួត)
- ទីម័រខាងកើត មាន០ពិន្ទុ (២ប្រកួត)
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់