កីឡា
បារាំងគ្រងជើងឯក 2024 VNL ខណៈតារាឆ្នើមជប៉ុន Yuki ឈ្នះពានវាយផ្តាច់ល្អបំផុត
កីឡាករបាល់ទះជម្រើសជាតិជប៉ុន Yuki Ishikawa បានឈ្នះពានរង្វាន់ឯកត្តជនតែមួយប៉ុណ្ណោះគឺអ្នកវាយផ្តាច់ឆ្នើមបំផុត ក្នុងការប្រកួតបាល់ទះជើងឯកពិភពលោក 2024 Men’s Volleyball Nations League ដែលក្រុមបាល់ទះជម្រើសជាតិបារាំងជាម្ចាស់ជើងឯក។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីយប់មិញនេះ បារាំងបានឈ្នះ ជប៉ុន ដោយលទ្ធផល ៣-១ (២៥-២៣, ១៨-២៥, ២៣-២៥ និង ២៥-២៣)។ នេះជាការសងសឹកបានសម្រេចរបស់បារាំង បន្ទាប់ពីពួកគេបានចាញ់ ជប៉ុន កាលវគ្គសន្សំពិន្ទុដោយលទ្ធផល ២-៣។

វាពិតជាគួរឲ្យភ្ញាក់ផ្អើលមែនទែនសម្រាប់បារាំងដែលបានបង្ហាញទម្រង់លេងដ៏ល្អចាប់ពីវគ្គ៨ក្រុមចុងក្រោយមកតែងតែធ្វើបានល្អជានិច្ច។ នៅវគ្គ៨ក្រុមចុងក្រោយ បារាំង បានទម្លាក់ក្រុមខ្លាំង អ៉ីតាល ដោយលទ្ធផល ៣-២ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បានទម្លាក់ក្រុមខ្លាំងលេខ១លើលោក និងជាក្រុមម្ចាស់ផ្ទះ ប៉ូឡូញ ដោយលទ្ធផល ៣-២ ហើយវគ្គផ្តាច់ព្រ័ត្រយកឈ្នះ ក្រុមខ្លាំងអាស៊ី ជប៉ុន ដោយលទ្ធផល ៣-១។ ចំណែកចំណាត់ថ្នាក់លេខ៣បានទៅប៉ូឡូញ បន្ទាប់ពីយកឈ្នះស្លូវេនី ដោយលទ្ធផល ៣-០។

កីឡាករបារាំង Antoine Brizard បានឈ្នះពានរង្វាន់កីឡាករឆ្នើមបំផុតប្រចាំព្រឹត្តិការណ៍ (MVP) និងឈ្នះពានរង្វាន់ អ្នកប៉ះសេឆ្នើម (Best Setter) ប្រចាំព្រឹត្តិការណ៍ថែមទៀត។ ចំពោះតារាឆ្នើមជម្រើសជាតិជប៉ុន Yuki Ishikawa បានឈ្នះពានរង្វាន់កីឡាករវាយផ្តាច់ឆ្នើមបំផុត ខណៈពានរង្វាន់នេះក៏បានទៅកីឡាករបារាំង Tomasz Fornal ដែរ។

ជ័យលាភីក្រុម និងឯកត្តជន
- ជើងឯក (មេដាយមាស) ៖ បារាំង
- ជើងឯករង (មេដាយប្រាក់)៖ ជប៉ុន
- លេខ៣ (មេដាយសំរិទ្ធ) ៖ ប៉ូឡូញ
- លេខ៤៖ ស្លូវេនី
- ពានរង្វាន់កីឡាករឆ្នើមបំផុតប្រចាំព្រឹត្តិការណ៍៖ Antoine Brizard (បារាំង)
- ពានរង្វាន់អ្នកប៉ះសេឆ្នើមបំផុត៖ Antoine Brizard (បារាំង)
- ពានរង្វាន់វាយផ្តាច់ឆ្នើមបំផុត៖ Yuki Ishikawa (ជប៉ុន) និង Tomasz Fornal (ប៉ូឡូញ)
- ពានរង្វាន់បិទកណ្តាលឆ្នើមបំផុត៖ Nicolas Le Goff (បាំរាំង) និង Jakub Kochanowski (ប៉ូឡូញ)
- ពានរង្វាន់បាំងទម្លាក់យកពិន្ទុឆ្នើមបំផុត៖ Jean Patry (បារាំង)
- ពានរង្វាន់លីប៊ើរ៉ូឆ្នើមបំផុត៖ Tomohiro Yamamoto (ជប៉ុន)












អត្ថបទ៖ វីរបុត្រ
Photo: Volleytimes

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ