កីឡា
គ្រូបែលហ្ស៊ិកថា អ្នកគាំទ្រមានសិទិ្ធរិះគន់អ្វីតាមចិត្ត
លោក Domenico Tedesco គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក បានដឹកនាំកូនក្រុមរបស់ខ្លួនឈានដល់វគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ EURO ដោយត្រូវជួបក្រុមខ្លាំងអាល្លឺម៉ង់ ប៉ុន្តែមានអ្នកគាំទ្រជាច្រើនមិនពេញចំពោះទម្រង់លេងរបស់ក្រុមបែលហ្ស៊ិកទេ។

ឆ្លងកាត់ការប្រកួត៣លើកក្នុងវគ្គសន្សំពិន្ទុ បែលហ្ស៊ិករកបាន៤ពិន្ទុ តាមរយៈជ័យជម្នះ១ ស្មើ១ និងចាញ់១ ស៊ុតចូលដៃគូតែ២គ្រាប់ ប៉ុន្តែលទ្ធផលនេះអ្នកគាំទ្រមិនពេញចិត្តទេ។ យ៉ាងណា គ្រូបង្វឹកក្រុមបែលហ្ស៊ិកមិនប្រតិកម្មចំពោះការរិះគន់ឡើយ។ លោកគិតថា អ្នកគាំទ្រមានសិទ្ធិបញ្ចេញមតិ និងអារម្មណ៍របស់ពួកគេតាមអ្វីដែលពួកគេចង់។
លោក Domenico Tedesco បាននិយាយថា ៖«អ្នកគាំទ្រត្រូវបានអនុញ្ញាតឲ្យធ្វើអ្វីគ្រប់យ៉ាង។ អ្នកដឹងទេ ប្រសិនបើពួកគេមានអារម្មណ៍បែបណា ពួកគេអាចបង្ហាញបែបនោះបាន។ រឿងនេះវាមិនមានបញ្ហានោះទេ អ្នកគាំទ្របានចំណាយប្រាក់យ៉ាងច្រើនសម្រាប់ការទិញសំបុត្រ។ ដូច្នេះវាមិនមែនជាបញ្ហាទេ ប៉ុន្តែខ្ញុំគិតថាជារឿងខកចិត្តមួយ សម្រាប់ក្រុមដែលបានឡើងទៅវគ្គបន្តហើយ បែរជាទទួលបានការរិះគន់បែបនេះ»។

លោក Domenico Tedesco ក៏បានទទួលស្គាល់ថាក្រុមបែលហ្ស៊ិកមិនមែនជាក្រុមលេចធ្លោនៅព្រឹត្តិការណ៍អឺរ៉ូឆ្នាំនេះទេ បន្ទាប់ពីពួកគេធ្វើមិនសូវបានល្អ ហើយចំពោះក្រុមជម្រើសជាតិបារាំងក៏មិនខុសពីក្រុមលោកដែរ ក្រោយពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ តាមពីក្រោយប្រទេសអូទ្រីស និងស៊ុតបញ្ចូលទីបានតែ១គ្រាប់ ក្នុងពូល D។
នាវេលាម៉ោង១១យប់ ថ្ងៃទី១ ខែកក្ដដា ក្រុមជម្រើសជាតិបែលហ្ស៊ិក ត្រូវជួបជាមួយក្រុមជម្រើសជាតិបារាំង ក្នុងវគ្គ១៦ក្រុមចុងក្រោយ ចាំមើលក្រុមមួយណានឹងធ្វើបានល្អ ហើយឡើងទៅវគ្គ៨ក្រុមចុងក្រោយ៕
ប្រែសម្រួល៖ ផា រតនា

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ